ស្អែកព្រឹកឡើងយើងក៏ឃើញថាហ្វូតបានត្រឡប់មកផ្ទះវិញបន្ទាប់ពីនិយាយគ្នាជាមួយនិងអ្នកគ្រូកាលពីយប់មិញ គេរៀបនិងដើរចូលផ្ទះទៅហើយស្រាប់តែគ្រលៀសភ្នែកមកឃើញថាឡានពណ៌ខ្មៅរលើបរបស់ជេមនៅចតចោលដដែលទើបធ្វើអោយហ្វូតដឹងថាជេមច្បាស់ជាមិនទាន់ភ្ញាក់ទៅធ្វើការឡើយទើបហ្វូតបានដើរយ៉ាងលឿនសំដៅទៅកាន់បន្ទប់របស់ជេមគេបានបើកទ្វារចូលយ៉ាងស្រួលក៏ព្រោះតែជេមដេកមិនដែលចាក់គន្លឹះទ្វារនោះទេ ទៅដល់ក្នុងផ្ទៃបន្ទប់គេក៏ឃើញថាជេមពិតជាមិនទាន់ក្រោកពិតមែនទើបហ្វូតរហ័សដាក់កាតាបសម្លៀកបំពាក់របស់ខ្លួនចុះនៅលើកៅអីគៀនគ្រែរបស់ជេមហើយក៏បានដើរទៅដាក់បង្គុយជិតជេមដើម្បីដាស់គេដូចគ្នា
«បងជេម!ភ្ញាក់ឡើងនៅដេកអីម៉ោង៧ហើយ»ហ្វូតបានទាញដៃរបស់ជេមយ៉ាងខ្លាំងតែគេមិនបានភ្ញាក់នោះទេទើបហ្វូតចាប់ភ្លឹកថារាងកាយរបស់ជេមពិតជាក្តៅខ្លួនខ្លាំងមែនទែន
«បងឈឺមែនទេ?»ហ្វូតឧទានឡើងដំណាលគ្នានិងដៃលូកទៅស្ទាបថ្ងាសរបស់ជេមហើយចម្លើយដែលទទួលបានជេមពិតជាឈឺពិតមែន ទើបហ្វូតប្រញ៉ាប់ចុះពីគ្រែហើយក៏យកទឹកក្តៅឧណ្ឌៗដើម្បីជូតខ្លួនអោយជេមបានមួយសន្ទុះក្រោយមកទើបគេមកវិញហើយក៏បានដោះអាវដេកយប់របស់ជេមចេញដើម្បីងាយស្រួលក្នុងការជូតខ្លួនអោយទៅជេមលុះជូតខ្លួនរួចហើយក៏ពាក់អាវអោយជេមរួចរាល់អស់ហើយទើបឃើញជេមដឹងខ្លួនមកទឹកមុខស្លេកស្លាំងជាខ្លាំងមិនខុសពីម្សិលមិញដែលហ្វូតបានឃើញឡើយ
«ឯងមកវិញហើយមែនទេហ្វូត?»ហ្វូតដែលកំពុងតែពូតកូនកន្សែងដើម្បីយកទឹកចេញក៏ងាកមករកជេមហើយគេក៏បានដាក់បង្គុយចុះជិតជេមព្រមទាំងបានដាក់កូនកន្សែងអម្បាញ់មិញលើថ្ងាសជេមដូចគ្នាទើបគេតបនិងសំណួររបស់ជេម
«មិនមកទេដឹង បើឃើញនៅឈរអោយជ្រងរៗហើយនៅសួរទៀត»
«គ្រាន់តែសួរធម្មតាមិនបានទេអី»
«បើដឹងថាខ្លួនឯងឈឺហេតុអីក៏មិនទៅពេទ្យ?»ហ្វូតក៏ចាប់ផ្តើមសួរទៅកាន់ជេមតែម្តងបើស្មានមិនខុសគឺថាជេមឈឺតាំងពីម្សិលមកម្ល៉េះ
YOU ARE READING
Brother Zone
Romanceរឿងមួយនេះនិយាយអំពីក្មេងប្រុសម្នាក់ដែលបានលួចស្រឡាញ់បងប្រុសក្រៅខោរបស់ខ្លួន តែបងប្រុសរបស់គេមិនបានចូលចិត្តគេវិញនោះទេគេតែងតែធ្វើបាបខ្លួនរបស់គេតាំងពីក្មេងមកម្ល៉េះ។តើស្នេហារបស់ពួកគេនិងទៅជាយ៉ាងណាទៅបើម្នាក់ទៀតស្រឡាញ់ហើយម្នាក់ទៀតចូលចិត្តធ្វើបាប?តែថាសាច់រឿងអាច...