ភាគ២៣ ភ្ជាប់ពាក្យ

324 69 50
                                    

៣ថ្ងៃក្រោយមកជេមក៏បានចេញពីមន្ទីពេទ្យវិញហើយដោយមានហ្វូតទៅទទួលគេមកផ្ទះវិញ គ្រាន់តែចូលមកដល់ក្នុងផ្ទះភ្លាមពួកគេក៏សប្បាយចិត្តតែម្តងគឺថាប៉ាម៉ាក់របស់គេបានត្រឡប់វិញហើយដោយក្នុងពេលនេះពួកគាត់កំពុងតែអង្គុយនៅលើសាឡុងចាំពួកគេ ហ្វូតឃើញមិនបានទេក៏រត់សំដៅទៅរកប៉ាម៉ាក់របស់គេតែម្តងព្រមទាំងទុកកាបូបសម្លៀកបំពាក់ដែលខ្លួនបានយួរទុកនៅខាងក្រោមម្តុំសិនហើយក៏មានជេមបានដើរមកពីខាងក្រោយ

«ប៉ាម៉ាក់!ហេតុអីក៏មកមិនប្រាប់ខ្ញុំ?»ហ្វូតគេបានលើកដៃសំពះប៉ាម៉ាក់គេហើយទើបចូលទៅអង្គុយជិតពួកគាត់

«មែនហើយប៉ាម៉ាក់មិនគួរណាមកស្ងាត់ៗបែបនិងនោះទេ»ជេមបន្ថែម

«ក្រែងឯងឈឺមិនអីចឹងហើយបើហ្វូតទៅធ្វើការហើយនៅមើលថែឯងទៀតទើបយើងមិនចង់អោយពួកឯងពិបាក»លោកសុីត្រាក៏បានតបទៅកាន់ពួកគេ

«ហេតុអីក៏ប៉ាដឹងរឿងច្រើនយ៉ាងនេះ?»ភ្លាមៗជេមក៏បានសួរទៅកាន់ប៉ារបស់គេទើបគេដើរមកអង្គុយជិតម៉ាក់គេ

«គឺពីម្សិលមិញលោកធីរ៉ុងបានខលទៅយើងហើយគេក៏បាននិយាយថាឯងឈឺ ចំណែកឯរឿងរបស់ហ្វូតយើងក៏មិនពិបាកស្មានដូចគ្នា»

«លោកពូធីរ៉ុងខលទៅប៉ា?»ជេមសួរទាំងដំឡើងសម្លេងគេភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលបានលឺដំណឹងមួយនិងបើហ្វូតវិញគេកំពុងតែរងចាំស្តាប់ដូចគ្នា

«គឺគេបានបបួលប៉ាទៅញាំអាហារនៅផ្ទះរបស់គេហើយក៏និយាយពីរឿងភ្ជាប់ពាក្យរវាងឯងនិងលីហ្សាដូចគ្នា»

«ភ្ជាប់ពាក្យ!»ហ្វូតស្រាប់តែឧទានឡើងតែម្តងកុំថាឡើយតែហ្វូតសូម្បីតែជេមគេក៏ភ្ញាក់ផ្អើលដូចគ្នា

«ប៉ានិយាយបានន័យថាយ៉ាងម៉េចនិង?»

«គឺរឿងភ្ជាប់ពាក្យនិងហើយក្រែងឯងនិងក្មួយលីហ្សាស្រឡាញ់គ្នាមិនអុីចឹង»

«ប៉ា!»ជេមគេនិយាយទាំងសម្លេងមិនសុខចិត្តជាខ្លាំង

«ឯងល្មមមានគូនិងគេហើយ នៅដើរលេងអត់ប្រយោជន៍ដល់ពេលណាទៀត»គាត់ក៏បន្ថែម រឹតតែធ្វើអោយហ្វូតដែលកំពុងតែអង្គុយធ្លាក់ទឹកមុខរកតែស្រស់បន្តិចក៏មិនមានដូចគ្នាតែក៏គ្មានអ្នកឃើញដែរដោយសារតែគេអង្គុយនៅជិតប៉ារបស់គេតែប៉ារបស់គេក៏ងាកទៅនិយាយជាមួយនិងជេម

Brother Zone Where stories live. Discover now