នៅក្នុងក្រុមហ៊ុននាពេលល្ងាចឡើងគេឃើញមាននារីរូបស្រស់តែងខ្លួនស្រស់ស្អាតឆើតឆាយនិងសុីវិល័យក្នុងពេលតែមួយនាងទម្លាក់សក់ទឹករលកត្រឹមពាក់កណ្តាលខ្នង នាងបានបើកទ្វារចូលទៅកាន់បន្ទប់មួយដែលយើងដឹងថាជាបន្ទប់ធ្វើការរបស់អ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនមួយនេះ នាងបើកទ្វារមកក៏ញញឹមផ្កាត្រកួនទៅកាន់បុរសដែលកំពុងតែបើកភ្នែកភ្លឹសៗមើលនាងដូចគ្នា«ធ្វើការហើយឬនៅជេម ខ្ញុំហេវហើយ»នាងបានដើរមកកាន់តុធ្វើការរបស់កំលោះរូបស្រស់ដែលកំពុងតែអង្គុយធ្វើការចំណែកឯអ្នកនៅជិតនោះវិញកំពុងតែតាមសម្លឹងមកកាន់អ្នកទាំងពីរដូចគ្នាដោយកែវភ្នែកចង់ដឹងយ៉ាងខ្លាំង
«លីហ្សា!ចាំខ្ញុំបន្តិចទៀតសិនទៅការងាររបស់ខ្ញុំជិតហើយៗ»នាយកំលោះនេះវិញក៏បានតបទៅកាន់នារីដែលកំពុងតែឈរធ្វើមុខញិញ៉ក់ដាក់គេទាំងដឹងច្បាស់ហើយថាការងាររបស់ជេមគឺវាមានច្រើនទើបនាងសុខចិត្តនៅអង្គុយចាំបន្តិចទៀតក៏បានដែរ គឺនាងបានទាញកៅអីមួយដែលទំនេរហើយក៏អង្គុយនៅជិតជេមតែម្តងទើបងាកមកនិយាយរាក់ទាក់ជាមួយនិងហ្វូតដែលកំពុងតែតាមសម្លឹងពួកគេមិនដាក់ភ្នែកឡើយ
«ហ្វូតធ្វើការយ៉ាងម៉េចហើយ ជេមមានបានធ្វើបាបឬក៏អត់?»នាងសួរទាំងញញឹមមកកាន់ហ្វូតកាលបើបានលឺថានាងសួរទៅហើយទើបហ្វូតប្រញ៉ាប់ឆ្លើយដើម្បីកុំអោយនាងរងចាំចម្លើយយូរ
«អត់នោះទេបង បងជេមគាត់ចិត្តល្អនិងខ្ញុំខ្លាំងណាស់»ចម្លើយរបស់គេពិតជាហៅស្នាមញញឹមរបស់ជេមមកបានមួយរំពេចតែម្តងគេញញឹមទាំងហួសចិត្តហើយក៏សប្បាយចិត្តក្នុងពេលតែមួយក៏ព្រោះតែគេធ្វើបាបហ្វូតរហូតនិងហើយអោយតែមានអ្នកសួរគឺគេមិនដែលឆ្លើយអ្វីដែលជាការពិតឡើយ
«ជេមគំរាមហ្វូតមែនទេ ទើបនិយាយបែបនិង?»នាងក៏បានវាយដើមដៃរបស់ជេមតិចៗដោយសារតែខ្នាញ់ហើយក៏គ្រឺតដូចគ្នាដែលគេចេះគំរាមហ្វូតទៅកើតដែរដោយឃើញថាពួកគេស្និតស្នាលនិងគ្នាខ្លាំងបែបនិងកាយតូចក៏រាងធ្លាក់ទឹកមុខបន្តិចទើបឆ្លើយនិងសំណួរដែលលីហ្សាបានសួរបន្ត
YOU ARE READING
Brother Zone
Romanceរឿងមួយនេះនិយាយអំពីក្មេងប្រុសម្នាក់ដែលបានលួចស្រឡាញ់បងប្រុសក្រៅខោរបស់ខ្លួន តែបងប្រុសរបស់គេមិនបានចូលចិត្តគេវិញនោះទេគេតែងតែធ្វើបាបខ្លួនរបស់គេតាំងពីក្មេងមកម្ល៉េះ។តើស្នេហារបស់ពួកគេនិងទៅជាយ៉ាងណាទៅបើម្នាក់ទៀតស្រឡាញ់ហើយម្នាក់ទៀតចូលចិត្តធ្វើបាប?តែថាសាច់រឿងអាច...