ដូចដែលយើងបានដឹងហើយថាជេមហ្វូតមិនបានអង្គុយជិតគ្នានោះទេជាហេតុធ្វើអោយជេមគេអង្គុយមិនស្ងប់ឡើយគេចេះតែរំពៃភ្នែកមើលទៅកាន់ហ្វូតជាញឹកញាប់ហើយក៏មានអ្នករត់តុបានយកភេសជ្ជៈមកអោយមានស្រាហើយក៏ទឹកសុទ្ធតែជេមគេជ្រើសយកស្រាហើយមិនមែនមួយកែវឡើយផឹកមួយកែវដាច់ដាក់មួយកែវទៀតទើបលីហ្សាក៏បានសួរ
«ហេតុអីក៏ផឹកច្រើនថ្នាក់នេះ?»
«មកពីធុញហើយចង់ផឹក»សម្តីរបស់គេគ្មានថ្នមដាក់នាងបន្តិចឡើយហើយបើភ្នែកក៏ងាកទៅសម្លឹងហ្វូតគេមិនបានងាកចាប់អារម្មណ៍និងស្រីនៅក្បែរដៃឡើយជាហេតុធ្វើអោយនាងក៏ងាកទៅសម្លឹងហ្វូតទាំងមិនពេញចិត្តដូចគ្នា
«ហ្វូតឯងផឹកទឹកសុទ្ធទៅ បើផឹកស្រាក្រែងបើកបរមិនកើត»គ្រីស៍គេបានហុចទឹកមួយកែវមកអោយហ្វូតហើយគេទទួលយកទាំងញញឹមតែក៏មានសម្តីមួយបន្លឺឡើងធ្វើអោយគ្រីស៍រលុបស្នាមញញឹមទៅវិញតែម្តង
«ឯងទៅខ្វល់ខ្លាំងម្ល៉េះហ្វូតគេជិះឡានជាមួយនិងយើងតើ»ពាក្យសម្តីរបស់ជេមធ្វើអោយគ្រីស៍ងាកមកមើលមុខហ្វូតបន្តិច
«អឺមែនហើយយើងជិះឡានមកជាមួយនិងគាត់»ហ្វូតតបស្របពេលដែលគេបានដាក់កែវទឹកដែលនៅនិងចុះហើយពួកគេក៏ងាមមកចាប់អារម្មណ៍នៅលើវេទិកាវិញម្តងដោយសារតែមានពិធីករសម្លេងបានម្នាក់បានឡើងនិយាយហើយក៏ស្វាគមន៍អ្នកទាំងអស់គ្នានៅក្នុងកម្មវិធីនេះ
«សូមស្វាគមន៍លោកស្រីអ្នកកញ្ញាទាំងអស់ដែលបានមកចូលរួមក្នុងពិធីដេញថ្លៃរូបគំនូរបស់លោកលីក្នុងពេលនេះបាទ ហើយក្នុងពេលនេះក៏ជាពេលវេលាសមរម្យដែលត្រូវធ្វើការដេញថ្លៃដូចគ្នា»គ្រាន់តែចប់សម្តីរបស់គេភ្លាមផ្ទាំងក្រណាត់ដែលបានគ្របផ្ទាំងគំនូរដ៏សែនស្អាតមួយផ្ទាំងនោះក៏បានធ្លាក់ចុះបណ្តាលអោយអ្នកគ្រប់គ្នាបានឃើញអំពីផ្ទាំងគំនូរដែលលោកលីបានគូឃើញថាវាពិតជាស្រស់ស្អាតខ្លាំងមែនទែន
YOU ARE READING
Brother Zone
Romanceរឿងមួយនេះនិយាយអំពីក្មេងប្រុសម្នាក់ដែលបានលួចស្រឡាញ់បងប្រុសក្រៅខោរបស់ខ្លួន តែបងប្រុសរបស់គេមិនបានចូលចិត្តគេវិញនោះទេគេតែងតែធ្វើបាបខ្លួនរបស់គេតាំងពីក្មេងមកម្ល៉េះ។តើស្នេហារបស់ពួកគេនិងទៅជាយ៉ាងណាទៅបើម្នាក់ទៀតស្រឡាញ់ហើយម្នាក់ទៀតចូលចិត្តធ្វើបាប?តែថាសាច់រឿងអាច...