ភាគ១៩ ចំណុចល្អ

347 62 14
                                    

មួយស្របក់ក្រោយមកហ្វូតក៏បានងូតទឹកប្តូរសម្លៀកបំពាក់រួចអស់ហើយទើបគេបានចេញមកខាងក្រៅហើយក៏ឃើញថាជេមអង្គុយនៅកៅអីវែងទាំងខ្លួនទទឹកជោករួមទាំងញីញ័រថែមទៀតគេមកអង្គុយតែម្នាក់ឯងនោះទេក៏ព្រោះតែអ្នកគ្រូព្រមទាំងអ្នកផ្សេងទៅចង្រ្កាន្តបាយអស់ហើយចំណែកឯក្មេងៗក៏ដល់ម៉ោងរៀនរបស់ពួកគេដូចគ្នា

«បងមកអង្គុយអីនៅទីនេះហើយមិនព្រមទៅផ្ទះ?»ហ្វូតគេបានដើរមកគោះស្មារបស់ជេមមួយដៃដោយឃើញថាគេកំពុងតែអង្គុយភ្លឹកតែម្នាក់ឯង ដោយមានជំនួយទាញស្មារតីពីហ្វូតហើយជេមក៏បានងាកមករកហ្វូតទាំងមុខស្លែកស្លាំងដោយសារតែរងាខ្លាំងហើយមើលទៅ

«ហេតុអីក៏មុខរបស់បងស្លេកបែបនេះ?»ដោយឃើញថាជេមមានសភាពប្រែប្រួលខ្លាំងពេកហ្វូតក៏អត់នឹកបារម្ភមិនបានក៏ស្ទុះទៅក្រសោបផ្ទៃមុខរបស់ជេមអោយងើបមកមើលខ្លួន

«យើងមិនដឹងទេ»

«បងឈឺប្រាកដណាស់មុខក៏ក្តៅថែមទៀត ហេតុអីក៏មិនទៅផ្ទះវិញមកទ្រាំអង្គុយទាំងអាវសើមបែបនេះធ្វើអី ឃើញដែរទេពេលនេះបងអង្គុយទាល់តែអាវស្ងួតអស់ហើយ ចេះតែមកអង្គុយទៅកើតគ្មានផ្ទះនៅទេឬយ៉ាងម៉េច?»ហ្វូតគេបារម្ភគឺបារម្ភហើយបន្ទាប់ពីដកដៃចេញពីថ្ពាល់របស់ជេមហើយគេទេសនាអោយជេមតែម្តង

«ឯងកើតស្អីសុខៗក៏ថាអោយយើងបែបនិង?បារម្ភពីយើងក៏ប្រាប់តាមត្រង់មកយើងមិនបានយកលុយនោះទេ?»ជេមក៏បានក្រោកឈរទល់មុខនិងហ្វូតរួចក៏តប

«អ្នកណាបារម្ភ ខ្ញុំអត់ទេ»ហ្វូតក៏រកដើរចេញតែជេមក៏ចាប់ដៃជាប់

«ទៅផ្ទះវិញទៅឯងមិននៅតែមួយថ្ងៃនៅក្នុងផ្ទះស្ងាត់ខ្លាំងណាស់»ហ្វូតបានងាកមករកជេមយ៉ាងលឿនបន្ទាប់ពីលឺប្រយោគមួយនេះហើយជេមក៏និយាយបន្តទៀត

«ឯងមិននៅគឺគ្មានអ្នកឈ្លោះជាមួយនិងយើងឡើយ»មួយឃ្លានេះធ្វើអោយហ្វូតដាច់ចង្កេះតែម្តងហើយគេក៏គ្រលាស់ដៃចេញពីជេម

«បើចឹងបងប្រហែលជាអផ្សុកយូរទៀតហើយក៏ព្រោះតែខ្ញុំនិងមិនទៅវិញនោះទេ»

«ហេតុអី?»

«បងគិតខ្លួនឯងទៅ»ថាហើយហ្វូតក៏បានចូលទៅខាងក្នុងវិញហើយបានបន្តិចក្រោយមកគេក៏បានយកខោអាវដើម្បីអោយជេមប្តូរដូចគ្នាបើទុកទាំងបែបនិងក៏មិនកើតដែរបើជេមរឹងដូចដែកប្រាប់អោយទៅវិញក៏មិនព្រម

Brother Zone Where stories live. Discover now