ភាគ២ កាហ្វេ

312 60 9
                                    

នាពេលព្រឹកឡើងជេមនិងហ្វូតក៏បានទៅធ្វើការរៀងៗខ្លួនហ្វូតជាម្ចាស់ហាងកាហ្វេមួយដែលរួមភាគហ៊ុនជាមួយនិងមិត្តភក្តិ គេមិនចង់ធ្វើការនៅក្នុងក្រុមហ៊ុនជាមួយនិងជេមនោះទេព្រោះមិនចង់អោយជេមទើសទាល់និងរូបគេដែលត្រឹមតែជាកូនចិញ្ចឹម ចំណែកឯលុយដែលយកទៅបើកហាងនិងជាលុយរបស់ប៉ាគេតែហ្វូតក៏មិនបានសុំដូចគ្នាហ្វូតគ្រាន់តែខ្ចីគាត់សិនតែប៉ុណ្ណោះដើម្បីបើកហាងតែសព្វថ្ងៃហ្វូតបានសងគាត់អស់ហើយតាមពិតទៅលោកសុីត្រាគាត់បានលុយនិងទៅហ្វូតហើយក៏ប៉ុន្តែមកពីហ្វូតនោះទេមិនចង់ចំណាយលុយរបស់ប៉ាគេនោះទេ។ចំណែកឯជេមវិញគឺជា CEO នៅក្នុងក្រុមហ៊ុនល្បីមួយនៅក្នុងប្រទេសមានបុគ្គលិករាប់ពាន់អ្នកដែលត្រូវមើលថែ មានផ្សារទំនើបជាច្រើនកន្លែងដែលត្រូវគ្រប់គ្រង។

យើងកាត់មកមើលហ្វូតវិញពេលនេះគេកំពុងតែនៅក្នុងហាងរបស់គេហើយគឺជាហាងកាហ្វេព្រមទាំងភេសជ្ជៈជាច្រើនមុខថែមទៀតចំណែកឯអ្នកដែលរួមហ៊ុនបើកហាងនេះឡើងមកមានបីនាក់សុទ្ធសឹងតែជាមិត្តរបស់គេកាលនៅមណ្ឌលក្មេងកំព្រាមកម្ល៉េះពួកគេទាំងបីនាក់ត្រូវបានអ្នកធំចិត្តបុណ្យយកទៅចិញ្ចឹមមើលថែអោយដូចជាកូនម្នាក់ក្នុងគ្រួសារដូចគ្នាទាំងអស់

«ហ្វូត!ឯងអត់ងងុយមកពីណាហេតុអីក៏ស្ងាបមិនឈប់បែបនេះ?»សម្លេងមួយនេះគឺជាភូវីនដែលត្រូវជាមិត្តរបស់ហ្វូតនិងឯងគេបានដើរមករកហ្វូតបន្តិចហើយក៏សួរ

«គឺពីយប់មិញនិងហើយយើងទៅក្លឹបតាមបងជេមហើយទម្រាំតែគាត់មកផ្ទះវិញឡើងមួយហីនិង ចឹងទើបយើងដេកមិនអស់ងងុយបែបនិង»ហ្វូតតបទៅមិត្តខ្លួនទាំងដែលគេកំពុងតែជូតតុនៅឡើយពួកគេមកមុនបុគ្គលិកទៅទៀតចឹងឃើញថាកន្លែងមិនស្អាតក៏ចេះតែជួយសម្អាតគ្នាទៅណាមួយមិនទាន់ដល់ម៉ោងបើកទ្វារហាងនោះទេ

«នេះឯងទៅចូលក្លឹបជាមួយអាគាត់និងទៀតហើយ?»ម៉ាកគ្រីស៍ដែលជាមិត្តរបស់ហ្វូតម្នាក់ទៀតក៏បានដើរមករកហ្វូតដូចគ្នាដើម្បីសួរ

«អឺ!អោយធ្វើយ៉ាងណាបើប៉ាផ្តាំអោយយើងជួយមើលថែគាត់»

«ហេតុអីក៏ចាំមើលថែដែរអាគាត់និងដែរគេចាស់ជាងឯងផង?»គ្រីស៍

Brother Zone Where stories live. Discover now