ភាគ១១ លលកញីឈ្មោល

338 63 9
                                    

ស្អែកព្រឹកឡើយក៏ឃើញថាហ្វូតនៅអង្គុយញាំបាយតែម្នាក់ឯងក្នុងថ្ងៃនេះគេមិនបានរងចាំជេមឡើយចំណែកក្បាលរបស់គេក៏នៅតែមានបង់បិទរបួសដដែល កំពុងតែញាំសុខៗក៏ឃើញថាជេមចុះមកដូចគ្នាតែហ្វូតធ្វើមុខឡើងមាំគ្មានចាប់អារម្មណ៍និងជេមសូម្បីតែបន្តិចណាឡើយទោះគេនិយាយអីក៏មិនខ្វល់ដែរ

«ថ្ងៃនិងទៅធ្វើការឬក៏អត់?តិចគ្រាន់តែឈឺប៉ុណ្ណឹងចង់គេចវេសពីការងារ»

«ខ្ញុំមានទទួលខុសត្រូវខ្ពស់ណាស់»ពាក្យសម្តីរបស់ហ្វូតអាចបញ្ជាក់បានគ្រប់យ៉ាងតែម្តងថាគេនិងទៅធ្វើការ

«បើចឹងល្អហើយនិងអាចចេះការងារបានលឿន យើងខ្ជិលនិងបង្រៀនឯងទៀតណាស់»

«បើចឹងមិនអោយខ្ញុំឈប់តែម្តងទៅដើម្បីកុំអោយបងពិបាក»

«ឯងទៅនិយាយជាមួយប៉ាដោយខ្លួនឯងទៅ កុំមកនិយាយជាមួយនិងយើង ហើយឯងមិនអីចឹងដែលជាអ្នកសន្យាថានិងជួយការងារនៅក្នុងក្រុមហ៊ុន»អោយតែនិយាយពីរឿងនិងជេមតែងតែលើកប៉ារបស់គេមករហូតព្រោះតែគេដឹងថាហ្វូតក្រែងចិត្តប៉ារបស់គេ

«ត្រូវហើយខ្ញុំពិតជាសន្យាពិតមែន តែបើបងធុញទ្រាន់និងមុខខ្ញុំណាស់ចឹងក៏អោយខ្ញុំទៅធ្វើការនៅក្នុងបន្ទប់របស់បងព្រីមទៅ»ពួកគេនៅតែនិយាយគ្នាបណ្តើរញាំអាហារពេលព្រឹកបណ្តើរដដែល

«យើងក៏និយាយរួចហើយថាបន្ទប់របស់ព្រីមទុកអោយនៅទំនេរហើយបន្ទប់ផ្សេងក៏ពេញដូចគ្នា ហើយណាមួយទៀតឯងត្រូវតែនៅជិតយើងទើបបង្រៀនការងារងាយស្រួល»

«បងចង់យ៉ាងម៉េចអោយប្រាកដនិងហេតុអីក៏និយាយត្រឡប់ត្រឡិនបែបនិង សម្រេចថាចង់អោយខ្ញុំនៅឬក៏អោយខ្ញុំទៅ»

«អោយនៅ»

«បើចឹងខ្ញុំធ្វើការហើយព្រោះមិនចង់ទៅយឺតដូចអ្នកខ្លះ»ថាហើយហ្វូតក៏បានទាញកាបូបធ្វើការរបស់ខ្លួនព្រមទាំងកូនសោរដែលនៅលើតុទៅបាត់បើជេមវិញគេក៏នៅតែធ្វើរឹកធម្មតាដដែលនិងទោះជាទៅយឺតម៉ោងក៏ដោយព្រោះតែគេជាម្ចាស់ក្រុមហ៊ុនអីចឹងទៅមានអ្នកណាហ៊ានថាអោយគេនោះ

ពេលកំពុងតែជិះឡានហ្វូតក៏បានខលនិយាយជាមួយនិងគ្រីស៍រឿងពីយប់មិញគេមិនទាន់បាត់ឆ្ងល់នោះទេថាហេតុអីក៏ជេមដឹងថាគេចូលមន្ទីពេទ្យ

Brother Zone Where stories live. Discover now