គ្រាន់តែណាលីចេញផុតជេមក៏បានងាកមករកហ្វូតតែម្តងហើយក៏សើចថែមទៀតផង
«សើចស្អី?»ហ្វូតដោយឃើញថាបងខ្លួនដូចរាងឡប់ៗទើបសួរ
«មិនបានសើចផងគ្រាន់តែញញឹម»
«ញញឹមដោយសារតែមានស្រីមករកដល់ក្រុមហ៊ុននិងមែន?»
«អេ៎! ហេតុអីក៏ឯងធ្វើមុខបែបនិង?ខឹងនិងយើងឬក៏ប្រណែន?»
«អ្នកណាច្រណែនគ្មានទេ»ហ្វូតគេប្រកែកតែម្តងហើយបើជេមវិញគេបានងើបឈរឡើងហើយក៏បានដើរមកជិតហ្វូតដោយអង្គុយនៅលើតុធ្វើការតែម្តងទោះឯកសារនៅពេញតុក៏ជេមវាចចេញដែរ
«បើមិនខឹងហើយក៏មិនច្រណែនចឹងមានតែប្រច័ណ្ឌ?»
«អ្នកណា អ្នកណាប្រច័ណ្ឌបងកុំមកនិយាយតែផ្តាស ខ្ញុំមិនបានប្រច័ណ្ឌនោះទេ បងនិយាយអ្វីនិង?»ហ្វូតចាប់ផ្តើមច្របូកច្របល់តែម្តងនៅពេលដែលគេចាប់ចំណុចបានបើជេមវិញឡើងសើច
«យើងសង្ស័យឯងមកយូរហើយហេតុអីអោយតែពេលយើងនៅជាមួយនិងស្រីៗឯងចូលចិត្តនិយាយកាត់យើងហើយសូម្បីតែអម្បាញ់មិញក៏ដូចគ្នា»
«បងនិយាយថាបងទៅក្រៅមែនទេចឹងទៅៗការងារចាំខ្ញុំជាអ្នកធ្វើ»ដោយអៀនខ្លាំងពេកហើយរកពាក្យដោះសារមិនកើតហ្វូតក៏បានក្រោកឡើងពីតុរបស់ខ្លួនហើយក៏បានរុញជេមអោយដើរទៅមាត់ទ្វារដើម្បីអោយគេបានស្ងប់ចិត្តបើជេមនៅតែនិយាយបែបនិងច្បាស់ជាអារម្មណ៍មិនស្ងប់ឡើយតែជេមវិញគេមិនចង់ចេញនោះទេហើយក៏គ្មានអ្នកណាបង្ខំគេបានដូចគ្នាជេមក៏បានរុញហ្វូតអោយទៅខ្ទប់និងនិងជញ្ជាំងហើយគេឃាំងខ្លួនរបស់ហ្វូតជាប់ដោយអោយនៅក្រោមទ្រូងរបស់គេតែម្តងបើដៃវិញក៏មិនស្ងៀមដូចគ្នាគេបានអូសថើរៗនៅផ្ទៃមុខរបស់ហ្វូតហើយហ្វូតក៏សួរទាំងការឆ្ងល់
«បងធ្វើអ្វីនិង?»ហ្វូតឆ្ងល់ផងភ័យផងព្រោះតែគេមិនដឹងថាជេមចង់ធ្វើអ្វីមកលើខ្លួនឯងឡើយបេះដូងរបស់គេពេលនេះលោតញាប់ហើយក៏លឺខ្លាំងណាស់ដល់ថ្នាក់ធ្វើអោយអ្នកដែកឃាំងគេក៏បាមលឺដូចគ្នា
«បេះដូងរបស់ឯងលោតញាប់ខ្លាំងណាស់»ជេមក៏បានស្ទាបអស់ពីថ្ពាល់ក៏ចុះមកដល់ត្រឹមដើមទ្រូងរបស់ហ្វូតហើយថែមទាំងនិយាយធ្វើអោយគ្នាកាន់តែភ័យ
YOU ARE READING
Brother Zone
Romanceរឿងមួយនេះនិយាយអំពីក្មេងប្រុសម្នាក់ដែលបានលួចស្រឡាញ់បងប្រុសក្រៅខោរបស់ខ្លួន តែបងប្រុសរបស់គេមិនបានចូលចិត្តគេវិញនោះទេគេតែងតែធ្វើបាបខ្លួនរបស់គេតាំងពីក្មេងមកម្ល៉េះ។តើស្នេហារបស់ពួកគេនិងទៅជាយ៉ាងណាទៅបើម្នាក់ទៀតស្រឡាញ់ហើយម្នាក់ទៀតចូលចិត្តធ្វើបាប?តែថាសាច់រឿងអាច...