ស្អែកឡើងពេលយប់យើងក៏ឃើញថាគូស្នេហ៍ថ្មីថ្មោងកំពុងតែអង្គុយនិយាយគ្នាពីនេះពីនោះមិនដាច់មាត់ទាល់តែសោះលុះដល់មានទូរស័ព្ទមួយបានខលមកជេមទើបពួកគេបញ្ឈប់ការសន្ទនាគ្នាសិន
«អាឡូមានការអីមែនទេណាលីបងកំពុងតែរវល់?»គ្រាន់តែលឺឈ្មោះណាលីភ្លាមហ្វូតមើលមុខជេមភ្លឹះៗហើយទឹកមុខក៏ចាប់ផ្តើមក្រហមមកដូចគ្នាព្រោះតែឈាមវាកំពុងតែច្រាលចេញមក ជេមគិតតែពីនិយាយទូរស័ព្ទដោយភ្លេចមើលមុខហ្វូតនៅពេលដែលងាកមកវិញឃើញទឹកមុខហ្វូតហើយជេមក៏បាននិយាយពាក្យមួយឃ្លាទៀតដើម្បីបញ្ចប់ការសន្ទនារវាងគេនិងណាលី
«តែពីរថ្ងៃទៀតបងទៅវិញហើយ ឥឡូវបងរវល់សិនមានរឿងដែលត្រូវដោះស្រាយ»និយាយហើយជេមក៏ដាក់ទូរស័ព្ទចុះហើយងាកមកសួរហ្វូត
«កើតអីប្រច័ណ្ឌនិងយើងហ៎?»ហ្វូតមិនខ្ចីឆ្លើយហើយក៏និយាយបញ្ជួសបន្ថែម
«ណាលី?អ៎ ខ្ញុំនឹកឃើញហើយនាងជាស្រីស្នេហ៍បងទេតើ យ៉ាងម៉េចគេហៅបងទៅវិញមែនទេ?ទៅៗ តែប៉ុន្មានថ្ងៃទៀតបងក៏ទៅដដែល ទៅថ្ងៃនេះអោយហើយទៅ»
«បើយើងទៅឯងនិងស្តាយក្រោយមិនខានទេ យប់ឡើងឯងច្បាស់ជារងាព្រោះគ្មានយើងអោប ច្បាស់ឬក៏អត់ថាអោយយើងទៅ?»ជេមធ្វើជាសួរទាំងដឹងថាចិត្តហ្វូតគេមិនចង់ឃ្លាតពីខ្លួនឡើយ
«អ្នកណាចង់អោបបង មានតែបងឯងទេយប់ឡើងស្ងាត់ៗពេលខ្ញុំដេកលក់មិនដឹងថាធ្វើស្អីខ្ញុំខ្លះទេ»
«គ្មានធ្វើអីទេគ្រាន់តែអោប ថើបព្រមទាំងរាវបន្តិចបន្តួច»ជេមនិយាយទាំងសើចចេញធ្មេញធ្វើអោយហ្វូតអត់មិនបានក៏យកដៃមកគោះទ្រូងជេមតិចៗតែជេមក៏ចាប់ដៃហ្វូតជាប់ហើយច្របាច់ថ្នមៗ
«បងឯងនេះចេះតែមានហើយ យប់ឡើងម៉ោងគេដេកពួនមករាវស្អី?»មុខរបស់ហ្វូតកាន់តែនិយាយកាន់តែក្រហម
«អ្នកណាទ្រាំបាន បើឯងនៅក្នុងរង្វង់ដៃយើងរាល់យប់ទៅហើយនិង រាល់ថ្ងៃនេះយើងទ្រាំណាស់ឯងមិនដឹងទេ?»ហ្វូតឆ្លើយបែបហី
«មិនដឹងទេ កុំមកបង្វែសាច់រឿង ខ្ញុំមិនទាន់និយាយចប់រឿងណាលីទេ»
YOU ARE READING
Brother Zone
Lãng mạnរឿងមួយនេះនិយាយអំពីក្មេងប្រុសម្នាក់ដែលបានលួចស្រឡាញ់បងប្រុសក្រៅខោរបស់ខ្លួន តែបងប្រុសរបស់គេមិនបានចូលចិត្តគេវិញនោះទេគេតែងតែធ្វើបាបខ្លួនរបស់គេតាំងពីក្មេងមកម្ល៉េះ។តើស្នេហារបស់ពួកគេនិងទៅជាយ៉ាងណាទៅបើម្នាក់ទៀតស្រឡាញ់ហើយម្នាក់ទៀតចូលចិត្តធ្វើបាប?តែថាសាច់រឿងអាច...