ភាគ៨ ប្រជុំ

304 59 22
                                    

ចូលទៅដល់ក្នុងបន្ទប់ប្រជុំមនុស្សគ្រប់គ្នាស្ងាត់មាត់ជ្រៀបតែម្តងគ្មានអ្នកណាហ៊ានក្អកឡើយ ហើយជេមក៏បានអង្គុយចុះនៅកៅអីមួយសម្រាប់អ្នកគ្រប់គ្រងចំណែកឯហ្វូតវិញក៏បានអង្គុយចុះនៅកៅអីមួយទៀតជិតជេម

«មុននិងឈានទៅដល់ការប្រជុំខ្ញុំចង់ណែនាំអ្នកទាំងអស់គ្នាសិនថាម្នាក់នេះមានឈ្មោះថា Nattawat Sattra ដែលត្រូវជាលេខាថ្មីរបស់ខ្ញុំ»កាលដែលជេមនិយាយតែត្រឹមនិងហើយគេមិនបានប្រាប់ថាហ្វូតត្រូវជាអ្វីនៅក្នុងក្រុមហ៊ុនមួយនិងដោយសារតែហ្វូតជាអ្នកសុំព្រោះតែគេមិនចង់អាងអំណាចអ្វីឡើយគេគ្រាន់តែចង់ធ្វើការងារតាមសមត្ថិភាពរបស់គេតែប៉ុណ្ណោះ ហើយចំពោះអ្នកដែលដឹងថាហ្វូតជាអ្នកណាក៏គេមិនហ៊ាននិយាយដែរដោយសារតែគិតថាជេមមិនចូលចិត្ត។បន្ទាប់ពីប្រាប់អ្នកគ្រប់គ្នាអស់ហើយគេក៏បានញញឹមរាក់ទាក់ហ្វូតបន្តិចហើយក្នុងនោះក៏មានហ្វុនដូចគ្នាគេថែមទាំងលើដៃរាដាក់ហ្វូតថែមទៀតផងកុំតែជេមគេមើលមុខនោះទេទើបហ្វុនដាក់ដៃចុះវិញហើយក៏ធ្វើការរបស់ខ្លួន

«ចាប់ផ្តើមបើកការប្រជុំ»គ្រាន់តែជេមនិយាយប៉ុណ្ណឹងអ្នកទាំងអស់គ្នាក៏បានរៀបរាប់ពីគម្រោងដែលខ្លួនបានធ្វើចំណែកឯហ្វូតមានតួនាទីចាំកត់រាល់ពាក្យសម្តីនៅក្នុងអង្គប្រជុំមួយនេះ ហើយក៏ដល់គម្រោងរបស់បុរសវ័យក្មេងម្នាក់ដែលពាក់វែនតាមុខមូលៗ ទឹកមុខសុភាពរាបសារហើយក៏ត្រង់ៗដូចគ្នាគេបានបង្ហាញគម្រោងរបស់គេនៅលើ Slide គឺជាការឌីសាញសម្លៀកបំពាក់គឺក្រុមហ៊ុនរបស់ជេមជាក្រុមហ៊ុនខាង Design មានជាច្រើនបែបជាច្រើនយ៉ាងដូចជាដេរគ័របន្ទប់ Design សម្លៀកបំពាក់ គ្រឿងអលង្ការហើយនៅជាច្រើនទៀត។ល។

«លោកភី លោកគិតថាការរៀបចំគម្រោងរបស់លោកនិងជោគជ័យបានប៉ុន្មានភាគរយទៅ បើឌីសាញសម្លៀកបំពាក់បែបនិងតើមានអ្នកណាគេទិញ លោកចូលធ្វើការនៅក្នុងក្រុមហ៊ុននេះប៉ុន្មានខែហើយហេតុអីក៏មិនទាន់យល់ពីទីផ្សារបែបនិងឥឡូវនេះសម័យអ្វីហើយហេតុអីក៏សម្លៀកបំពាក់ចេញមកបុរាណបែបនិងគ្មានភាពថ្លៃថ្នូរ សុីវិល័យបន្តិចសោះឡើយ សម្លៀកបំពាក់បែបនិងទោះអោយទៅគេទទេក៏គេមិនយកដែរ»សម្តីរបស់ជេមធ្វើអោយអ្នកនៅក្នុងបន្ទប់ប្រជុំមួយនេះស្ងាត់មាត់ជ្រៀបតែម្តងមិនមានអ្នកណាហ៊ានលូកមាត់ឡើយសូម្បីតែហ្វូតគេមិនដែលឃើញថាជេមជាមនុស្សច្បាស់លាស់ក្នុងរឿងការងារបែបនិងនោះទេហើយដូចសម្តីដែលហ្វុនបានប្រាប់គេយ៉ាងអីចឹងថាជេមកាចខ្លាំងណាស់ពេលនេះហ្វូតបានឃើញហើយ។បើមើលទៅកាន់កំលោះភីយើងវិញពេលនេះចង់យំបន្តិចអីបន្តិចក្តាប់ដៃញ័រមាត់អស់ហើយដោយសារតែភ័យហើយក៏ខូចចិត្តដែលជេមថាអោយខ្លួនខ្លាំងៗបែបនិង

Brother Zone Where stories live. Discover now