ភាគ៣១ យល់ចិត្តគ្នា

297 66 20
                                    

ស្អែកឡើងហ្វូតក៏ទៅរៀនដូចធម្មតាធ្វើដូចពីយប់មិញមិនមារឿងអ្វីកើតឡើងយ៉ាងអីចឹង ហើយក្នុងពេលនេះគឺម៉ោងថ្ងៃត្រង់ហើយក៏ជាពេលសម្រាករបស់គេដូចគ្នាទើបហ្វូតព្រមទាំងឃីនបានទៅហាងកាហ្វេមួយកន្លែងនៅជិតសាលារៀន ដោយឃីនឃើញថាហ្វូតមានទឹកមុខមិនសូវស្រស់គេក៏សួរទាំងបារម្ភ

«ឯងកើតអី?មើលទៅមានទឹកមុខមិនស្រស់សោះ»ឃីននិយាយរួចក៏លើកកាហ្វេរបស់ខ្លួនមកផឹកបន្តិចហើយក៏ដាក់ចុះវិញ

«យើងមិនដឹងនិយាយបែបណានោះទេ តែបើឯងសួរហើយយើងនិយាយតែម្តងទៅ យើងមានបងប្រុសម្នាក់ដែលត្រូវជាកូនប្រុសបង្កើតប៉ាម៉ាក់ចិញ្ចឹមរបស់យើង គឺយើងចូលចិត្តគាត់ហា៎»ហ្វូតនិយាយបែបនិងហើយក៏យកដៃខ្ទប់មុខរបស់ខ្លួនទាំងអាម៉ាសមុខចំពោះខ្លួនឯងជាខ្លាំង វាចម្លែកដែរដែលគេយករឿងនិងមកប្រាប់ឃីនទាំងដែលពួកគេស្គាល់គ្នាមិនទាន់ដល់មួយខែផង តែវាក៏មិនមានអ្វីត្រូវខាតបង់ដូចគ្នាដោយសារតែឃីនមិនបានស្គាល់ជេមនោះទេតែបើភូវីននិងគ្រីស៍ពួកស្គាល់ចឹងហើយទើបហ្វូតមិនដែលនិយាយអ្វីប្រាប់ពួកគេទេ

«នេះឯងស្រឡាញ់បងប្រុសឯង?»ឃីនគេភ្ញាក់ផ្អើលស្រែកឡើងចង់ភ្លាត់សម្លេងបាត់ទៅហើយបើហ្វូតវិញគេប្រឹងយកដៃរបស់គេមកខ្ទប់មាត់របស់ឃីនយ៉ាងលឿនបើហ៊ានតែដកដៃចេញវិញដឹងតែមនុស្សសម្លឹងមកមើលគេព្រាតមិនខានឡើយ

«ហើយឯងស្រែកធ្វើអី?យើងខំនិយាយតិចៗហើយនិង»ឃីនក៏បានដកដៃហ្វូតចេញហើយក៏តបទាំងសមហេតុផល

«ហើយឯងភ័យធ្វើអីបើយើងនិយាយភាសាថៃនិងពួកគេស្តាប់យ៉ាងម៉េចបាន អេ៎!តែប្រហែលជាមានអ្នកស្តាប់បានហើយមើលទៅបានជាគេសម្លឹងមកពួកយើងបែបនេះ»ឃីនគេនិយាយពីមនុស្សប្រុសម្នាក់ដែលអង្គុយនៅជ្រុងមួយទៀតនៃហាងកាហ្វេហើយក៏នៅក្រោយខ្នងហ្វូតដូចគ្នា បើហ្វូតវិញគ្រាន់តែលឺបែបនិងគេសួរទាំងឆ្ងល់តែម្តង

«ឯងនិយាយពីអ្នកណា?»

«យើងមិនស្គាល់ទេតែយើងឃើញគេសម្លឹងមកពួកយើងយូរហើយ»ហ្វូតក៏បានសម្លឹងទៅតាមក្រសែភ្នែករបស់ឃីនយ៉ាងលឿនព្រោះតែចង់ដឹងដូចគ្នាថាអ្នកណាគេមកសម្លឹងមើលពួកគេហើយវាពិតជាធ្វើអោយហ្វូតភ្ញាក់ផ្អើលខ្លាំងមែនទែនក៏ព្រោះតែម្នាក់នោះគឺគ្មានអ្នកណានោះទេក្រៅពីជេម ដោយឃើញបែបនិងភ្លាមហ្វូតក៏អោនទៅរកឃីនបន្តិចហើយក៏ខ្សឹបដាក់ឃីនធ្វើអោយគេឆ្ងល់ខ្លាំងមែនទែនលុះបានស្តាប់ពីអ្វីដែលហ្វូតនិយាយហើយទើបគេយល់

Brother Zone Where stories live. Discover now