ពេលយប់ក៏បានមកដល់ទម្រាំតែបានមកដល់ភូមិគ្រិអះវាក៏យប់ណាស់ហើយដោយសារតែពួកគេនៅញ៊ាំអីនៅខាងក្រៅទើបឈានដល់យប់បែបនេះ
«បង! ពេលដែលគ្មានអូនត្រូវរស់នៅឲ្យបានល្អណាស់កុំឆាប់ខឹងពេកប្រយ័ត្នមុខចាស់ឮទេ?»ថេយ៉ុងក៏ចាប់ផ្ដើមសន្ទនាតែការសន្ទនានេះដូចជាយ៉ាងមិចមិនដឹងដូចជាកំពុងតែប្រាប់ប្រផ្នូលអ្វីមួយទៅជុងហ្គុកយ៉ាងចឹងនេះហេតុអីសុខៗសំណព្វចិត្ដគេនិយាយបែបនេះចង់ទៅណាចោលគេមែនទេ?គេនិយាយមកដូចលេងសើចណាស់ចឹងតែចំពោះអ្នកស្ដាប់វិញមិនបានលេងសើចជាមួយទេ
«អូនចង់ទៅណាចោលបងមែនទេ? ហេតុអីក៏និយាយបែបនេះថេយ៍?»ជុងហ្គុកដើរទៅចាប់ស្មាថេយ៉ុងអង្រួនតិចៗទាំងចិត្ដមិនស្ងប់ទាល់តែសោះ សុខៗមកនិយាយបែបនេះអត់នឹងគិតមិនបានកំពុងតែល្អនឹងគ្នាសុខៗសោះ
«គឺ...គ្មានទេអូនគ្រាន់និយាយលេងតែប៉ុណ្ណោះ»ថេយ៉ុងគេរាងភាំងដែរពេលឃើញជុងហ្គុកបែបនេះមិននឹកស្មានទេគ្រាន់តែខ្លួននិយាយបែបនេះសោះគេស្រាប់តែអារម្មណ៍មិនល្អឡើងមក ទើបរហ័សកែរស្ថានការណ៍វិញ
«តែបងមិនលេងជាមួយទេ! បងស្រឡាញ់អូនបងគ្មានថ្ងៃឲ្យអូនទៅណាចោលបងឡើយថេយ៍!»គេនិយាយបែបប្រាកដប្រជាដាក់ថេយ៍គេមិនហ៊ានគិតទេថាជីវិតគេបែបណាពេលដែលគ្មានថេយ៍? តាំងពីថេយ៉ុងចូលមកក្នុងជីវិតគេមកគេផ្លាស់ប្ដូរច្រើនណាស់គេមិនអាចឲ្យថេយ៍ទៅណាចោលគេឡើយតែ...
នេះគេភ្លេចហើយឬគេយកថេយ៍មកដើម្បីដោះបំណុលគេ!!?
«អូនសូមទោសមិនគិតថានិយាយហើយបងអារម្មណ៍មិនល្អទេ»ថេយ៍និយាយទាំងអារម្មណ៍មិនខុសពីជុងហ្គុកហេតុអីក៏គេនិយាយបែបនេះបើត្រឡប់ពេលវេលាថយក្រោយគេនឹងមិននិយាយឲ្យជុងហ្គុកអារម្មណ៍មិនល្អបែបនេះហើយ
«សន្យាថាមិនទៅណាចោលបងឮទេ?បងស្រឡាញ់អូនស្រឡាញ់លើសពីជីវិតបងទៅទៀត!»គាំង ថេយ៉ុងរឹតតែគាំងតែម្ដងពេលឮប្រយោគចេញពីមាត់មនុស្សជាទីស្រឡាញ់ គេមិននឹកស្មានសោះថាប្រុសម្នាក់នេះស្រឡាញ់ខ្លួនដល់ម្លឹងនេះគេស្រឡាញ់ខ្លួនពេកហើយ
YOU ARE READING
ម្ចាស់បំណុលម្ចាស់ស្នេហ៍ [COMPLETED✅]
RomantikJeon Jungkook X Kim Taehyung Write by : dumplingietae