*ផ្តើមរឿង*រស់ជាថ្មី

618 42 30
                                    

#ផ្តើមរឿង

នៅក្នុងបន្ទប់ដ៏ធំមួយឃើញមានក្មេងប្រុសម្នាក់កំពុងតែគេងលក់យ៉ាងស្ងប់ស្ងាត់តែមើលទៅដូចជាមិនមែនកំពុងតែគេងដូចជាសន្លប់ច្រើនជាង

អ្នកដែរកំពុងតែសន្លប់នេះមានឈ្មោះថា គីម ថេហ្យុង ជាកូនប្រុសតែម្នាក់គត់របស់ត្រកូលគីម តែម្តេចបានជាពេលនេះកំពុងតែនៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់អ្នកប្រុសត្រកូលចនទៅវិញ

គីម ថេហ្យុងជាក្មេងប្រុសដែរមានចរឹកមិនសុភាពរាបសារ គិតតែពីខ្លួនឯងហើយថែមទាំងគិតថាខ្លួនឯងត្រូវជានិច្ច ស្រឡាញ់អ្នកណាហើយងប់តែជាមួយអ្នកនោះដូចចាំពេលនេះចឹងកំពុងតែសន្លប់ដោយសារតែមានបំណងរត់ចេញទៅជួបជាមួយគូស្នេហ៍បណ្តូរចិត្តត្រូវម្ចាស់ភូមិគ្រឹះចាប់យកមកវិញសន្លប់ជិតមួយថ្ងៃពេញហើយមិនទាន់ដឹងខ្លួន

"ហុឹម..."ពេលនេះបានដឹងខ្លួនហើយកំពុងតែសម្លឹងមើលដៃជើងខ្លួនឯងមិនអស់ចិត្តងើបពីគ្រែទៅមើលមុខខ្លួនឯងនៅក្នុងកញ្ចក់បន្តទៀត

"នេះយើងៗ....មិនទាន់ស្លាប់ទេតែមិញនេះកំពុងតែត្រូវនាងមិត្តក្បត់នោះប្រុងនឹងសម្លាប់ហើយយល់សប្តិមែនទេ"ថេយ៍ស្ទាបមុខខ្លួនឯងចុះឡើងៗមិនឈប់

"នៅរស់ពិតមែននេះ....នេះឆ្នាំៗ2019យើងត្រឡប់មកកាលពីអាយុ20ឆ្នាំមែនទេ"រាងតូចមិនអស់ចិត្តងាកមកមើលប្រតិទិនបញ្ជាក់ម្តងទៀតឃើញថាឆ្នាំ2019ពិតមែន

ប្រុងនឹងឈានជើងចេញពីទីនក៏មានសម្លេងមួយបន្លឺឡើងមក

"ចង់ទៅណាដឹងខ្លួនមិនទាន់ចង់ទៅរកវាទៀតហើយមែនទេ"ជុងហ្គុកនិយាយទាំងប្រក្រសែភ្នែកមាំនឹងធឹងដាក់ថេយ៍មើលទៅគួរអោយខ្លាចខ្លាំងណាស់

"ទៅណាជារឿងរបស់ខ្ញុំលោកមានសិទ្ធអីមកឃាត់ឃាំងខ្ញុំ"ថេយ៍តបទៅវិញទាំងមិនអោយចាញគ្នាធ្វើអោយរាងក្រាសសង្គ្រឺតធ្មេញដើរចូលមកកញ្ឆក់ដៃថេយ៍អោយមើលក្បែរខ្លួនហើយរុញរាងតូចដួលផ្ទបើទៅនឹងពូកលាន់ឡើងឌឹប

"អូយយ៎ ឈឺណាស់នេះសាច់មនុស្សមិនមែនក្របីដែរមិនចេះឈឺទេ"ថេយ៍

"ចេះឈឺដែរចុះអាពេលរត់គេចគ្រប់កាំភ្លើងទៅរកវានោះមិចក៏មិនខ្លាចឈឺផង"ជុងគុកច្របាច់មាត់ថេយ៍ទាំងកំហឹង(កូនអើយមិចក៏ស្មោះស្ម័គ្រនឹងប្រុសម្លេះកូន)

Everything was Changed (គ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរ)Where stories live. Discover now