#ភាគទី11
🔞មានពាក្យពេចន៍មិនសមរម្យចំពោះអ្នកដែរមានអាយុក្រោម18ឆ្នាំបើមិនពេញចិត្តសូមកុំអានអីអាចអូសរំលងចោលបាន😍
ក្រោយចប់កម្មវិធីជុហហ្គុកនិងថេយ៍ក៏បានលាគ្រប់គ្នាត្រឡប់ទៅភូមិគ្រឹះវិញដោយសារតែស្អែកជាចុងសប្តាហ៍ហើយថេយ៍សម្រាកដូចគ្នាហើយក៏ជិតដល់ថ្ងៃទៅជួបលោកយាយរបស់រាងក្រាសដែរ
តែចាំមើលទៅថ្ងៃស្អែកនេះដឹងតែមានពត៌មានចុះព្រោងព្រាតរឿងដែរជុងហ្គុកមកក្នុងកម្មវិធីលោកគីមមិនខានគ្រាន់តែយើងមិនដឹងថារាងក្រាសប្រើលុយបំបិតឬក៏អត់ទេ
មកដល់ភូមិគ្រឹះភ្លាមពីរនាក់គេក៏បំពែកគ្នាចូលបន្ទប់រាងខ្លួនព្រោះថាគេគេងបន្ទប់បែកគ្នាទេតែគិតហីថាជុងហ្គុកព្រមនោះ
ថេយ៍ចូលងូតទឹករួចរាល់ចេញមកខាងក្រៅឃើញថានាយនៅអង្គុយចាំលើពូករួចជាស្រេចទៅហើយ
"បងហេតុអីមិនសម្រាកចូលមកបន្ទប់អូនធ្វើអី"ថេយ៍ជូតសក់មិនទាន់ស្ងួតនោះឯជុងហ្គុកក៏ដឹងតួនាទីចូលមកផ្លុំសក់អោយរាងតូចដូចដើម
"អូនដូចជាភ្លេចសន្យាហើយ កាលពីថ្ងៃនិយាយគ្នាថាអូនអោយរង្វាន់បងនោះអីហេតុអីធ្វើជាភ្លេច"ជុងហ្គុក
"អូនមិនដឹងទេនិយាយពីកាលណាអូនមិនចាំផង"ថេយ៍ប្រកែកឡើងព្រោះភ្លេចពិតមែនធ្វើអោយរាងក្រាសនៅខាងក្រោយទម្លាក់ទឹកមុខចុះភ្លាមៗតែម្តង
"អូនក្បត់សន្យាច្បាស់ណាស់ហេតុអីក៏ភ្លេចបងមិនសុខចិត្តទេ"
"ជុងកុំរករឿងអូន ពេលនេះអូនកំពុងតែគិតថាថ្ងៃស្អែកមានរឿងអីកើតឡើងអ្នកការសែតច្បាស់ជាចុះការសែតព្រោងព្រៀតហើយអូនមិនចង់ទេ"ឮថេយ៍និយាយបែបនេះជុងហ្គុករឹតតែអន់ចិត្តមួយតង់ទៀតគិតថាថេយ៍មិនចង់បង្ហាញទំនាក់ទំនងជាមួយខ្លួន
"ជុងហេតុអីធ្វើមុខចឹងមានស្តាប់អូននិយាយទេ"ថេយ៍ចាប់មុខស្អុយៗរបស់នាយមកច្របាច់មាត់អោយស្រួចៗមើលទៅខ្ជូតខ្លាំងណាស់
"ហឹស~ស្តាប់"មើលសម្តីទៅនិយាយចឹងច្បាស់ណាស់ថាខឹងហើយនៅងាកមុខចេញមិនអោយថេយ៍ចាប់មុខទៀត
YOU ARE READING
Everything was Changed (គ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរ)
General Fictionកាលពីអតិតធ្លាប់ដើរខុសជំហាននៅក្នុងជីវិតធ្វើអោយជីវិតជួបតែរឿងបោកប្រាស់ ការឈឺចាប់ ការបាត់បង់គ្រប់បែបយ៉ាងបើមានឱកាសក្នុងការត្រឡប់មកសាជាថ្មីហើយបើមិនផ្លាស់ប្តូរជីវិតរបស់ខ្លួនឯង តើវាគប្បីនឹងខ្លួនឯងទេ?ខ្ញុំនឹងត្រឡប់មកម្តងទៀតចាត់ការជីវិតខ្លួនឯងសាជាថ្មីនៅក្នុងព...