Episode 19:បងចង់អោយអូនលើកលែងទោសអោយបង🥺

161 29 4
                                    

#ភាគទី19

ណាមិពេលនេះអស់ហើយនាងត្រូវបានគ្រប់គ្នាចាត់ទុកជាមនុស្សមិនល្អត្រូវបានគេមើលមុខខ្សិបខ្សាវមិនដាច់ពីមាត់មួយទៅមាត់មួយ

ទៅទីណាក៏គេមើលមុខគេស្គាល់ដឹងពីរឿងមិនល្អដែរនាងបានប្រព្រឹត្តពេលនេះនាងដូចជាថេយ៍កាលពីមុនអញ្ចឹងដែរត្រូវបានគេនិយាយដើមមិនល្អស្អប់ខ្ពើមមិនចង់សូម្បីតែនៅជិតព្រោះតែនាងនិយាយបង្ខូចឥឡូវធ្លាក់លើខ្លួនឯងទទួលយកមិនបានទៅវិញទាំងដែរអំពើរទាំងនេះវាកំពុងឡងមករកនាងវិញសោះ

"អាយយយយ៎ ហេតុអីៗក៏យើងត្រូវធ្លាក់មកដល់សភាពបែបនេះ ហុឹក...គ្រប់យ៉ាងយើងរៀបចំបានល្អណាស់មិចបានជាថ្ងៃនេះវាបែកធ្លាយយើងមិនយល់ទេហេតុអី...អាថេយ៍វាល្អជាងយើងត្រង់ណាវាមិនសមទទួលបានការស្រឡាញ់ពីអ្នកណាទាំងអស់គ្រប់យ៉ាងដែរជារបស់វាគួរតែជារបស់យើងទើបត្រូវហាសហា"នាងនិយាយផងសើចផងដូចជាគ្រប់គ្រងសតិខ្លួនឯងមិនបានមើលទៅដូចជាមនុស្សឆ្កួតបន្តិចអត់បន្តិចព្រៃតែការច្រណែនបាននាងមកដល់ដំណាក់កាលទៅហើយ

"ឯងគួរអោយស្អប់ណាស់មិចបានមិនងាប់អោយបាត់ពីលើលោកនេះទៅ មែនហើយមិចក៏មិនងាប់ហាសហ វាគួរតែងាប់យើងនឹងអោយវាងាប់ឯងមិនសមរស់ដើម្បីមកដណ្តើមអ្វីដែរជារបស់យើងទេ"នាងញញឹមយ៉ាងពិសពុលនឹងគំនិតថ្មីដែរបានមឹកឃើញចង់សម្លាប់ថេយ៍អោយបាត់ពីលើលោកនេះគំនិតរបស់នាងកាន់តែសាហាវទៅសាហាវទៅហើយ

#មុខភូមិគ្រឹះជុងហ្គុក

ពេលនេះជីនបានមកធ្វើការនៅក្នុងភូមិគ្រឹះរបស់ជុងហ្គុកហើយឯថេយ៍ក៏មិនបានដឹងថាជីនមកដែរព្រោះគេទើបតែសម្រេចចិត្តបានបន្ទាប់ពីលោកប៉ារបស់គេបានដឹងខ្លួនឡើងវិញបន្ទាប់ពីការវះកាត់ហើយទើបរាងតូចអាចសម្រេចចិត្តបានថាមកធ្វើការឬក៏អត់

ជីននៅឈររេរាខាងមុខមិនហ៑ានចូលទៅក្នុងទេខ្លាចគរមិនអោយចូលឃើញអ្នកយាមឈរនៅមុខផ្ទះក៏មិនហ៑ាននិយាយជាមួយដែរសុខចិត្តរងចាំនៅក្បែរនោះ

ឆ្ងល់ហើយមិចបានមិនខលទាក់ទងទៅនាយនោះមកពីគេអត់មានទូរស័ព្ទប្រើប្រាស់ទេចឹងហើយឈរចាំជាជម្រើសល្អបំផុតហើយ

Everything was Changed (គ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរ)Where stories live. Discover now