#ភាគទី17
ថេយ៍សម្រាកនៅមន្ទីរពេទ្យបីថ្ងៃក៏ត្រឡប់មកផ្ទះវិញឯទំនាកើទំនរជាមួយជុងហ្គុកក៏មិនជាខឹងអីណាស់ណាដែរព្រោះកាលនៅមន្ទីរពេទ្យរាងក្រាសមើលថែយកចិត្តទុកដាក់ជាមួយថេយ៍ខ្លាំងណាស់នៅមើលថែថេយ៍មិនឃ្លាតបន្តិចសោះទាំងដែរនាយមានការងាររាប់មិនអស់ក៏ទុកការងារចោលមួយរយៈសិនដែរ
ថេយ៍រាងបាត់ខឹងនាយខ្លះៗហើយតែនៅធ្វើអឿមិនចង់អោយជុងហ្កូកដឹងថាគេឈប់ខឹងទេមកដល់ផ្ទះវិញស្អីក៏ជុងហ្គុកមិនអោយថេយ៍ធ្វើដែរសូម្បីតែដើរក៏នាយជាអ្នកបីដែរព្រោះមិនទុកចិត្តខ្លាចថេយ៍មិនទាន់ជា
"លោកលើសពេកទេដឹងសូម្បីតែខ្ញុំចូលបន្ទប់ទឹកក៏លោកបីដែរទាំងដែរដើរតែប៉ុន្មានជំហានក៏ដល់ហើយ"បន្ទប់ដែរស្ងប់ស្ងាត់ឮតែសម្លេងដកដង្ហើមមុននេះក៏ឮសម្លេងច្រេកច្រាចរបល់ថេយ៍ឡើងវិញបន្ទាប់ពីហួសចិត្តនឹងនាយពេក
"បងបារម្ភអូនខ្លាចដើរទៅអូនដួលគិតយ៉ាងមិច"
"ត្រឹមនឹងវាមិនដួលទេបើលោកនៅតែធ្វើចឹងទៀតយកចេញទៅដាក់ពេទ្យវិញទៅ"គ្រាន់តែឮចឹងនាយញញឹមភ្លាមតែម្តង
"តោះចឹង!"ជុងហ្គុកលើកបីថេយ៍យ៉ាងលឿនប្រុងយកថេយ៍ទៅពេទ្យមែនព្រោះរាងតូចចេញពីពេទ្យនេះគឺនាយមិនចង់ទេតែមកពីថេយ៍រំអុកនាយពេក
"នែលោកខ្ញុំនិយាយបញ្ជួស"ថេយ៍
"តែបងធ្វើមែន"ជុងហ្កុក
"បើលោកយកខ្ញុំទៅខ្ញុំខឹងលោកអោយកាន់តែខ្លាំងសាកមើលទៅ"ឮថេយ៍គម្រាមនាយក៏ឈប់វិញ
"បានបងមិនយកអូនទៅពេទ្យវិញទេឥឡូវនេះសម្រាកទៅ"ជុងហ្គុក
"ខ្ញុំទើបតែងើបមិញនេះទេលោកអោយខ្ញុំដេកទៀតហើយខ្ញុំចង់ទៅសាលាមើលជីមីនសម្តែង"ថេយ៍ពេបមាត់និយាយតិចៗដើម្បីអោយជុងហ្គុកជូនទៅសាលា
"អូនមិនទាន់ជានៅឡើយទេ"នាយប្រកែកជាមួយថេយ៍ហើយដាក់ខ្លួនអង្គុយក្បែររាងតូចឯថេយ៍ក៏រំកិលខ្លួនចេញពីនាយ
"ស្អីក៏មិនទាន់ជាក៏មិនទាន់ធូរខ្ញុំក្លាយជាបែបនេះដោយសារអ្នកណា"ថេយ៍ស្រែកដាក់អោយជុងហ្គុកទាំងយំ
YOU ARE READING
Everything was Changed (គ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរ)
General Fictionកាលពីអតិតធ្លាប់ដើរខុសជំហាននៅក្នុងជីវិតធ្វើអោយជីវិតជួបតែរឿងបោកប្រាស់ ការឈឺចាប់ ការបាត់បង់គ្រប់បែបយ៉ាងបើមានឱកាសក្នុងការត្រឡប់មកសាជាថ្មីហើយបើមិនផ្លាស់ប្តូរជីវិតរបស់ខ្លួនឯង តើវាគប្បីនឹងខ្លួនឯងទេ?ខ្ញុំនឹងត្រឡប់មកម្តងទៀតចាត់ការជីវិតខ្លួនឯងសាជាថ្មីនៅក្នុងព...