Episode3:ព័ត៌មានអាស្រូវ

219 30 13
                                    

#ភាគទី3

"គឺខ្ញុំចង់ស្នាក់នៅសាលា"គ្រាន់តែឮភ្លាមជុងគុកSay Noតែម្តងមិនអាចដាច់ខាតគឺមិនព្រម

"អត់ទេខ្ញុំមិនអនុញ្ញាតិទេសុំអីផ្សេងបានតែរឿងនេះគឺអត់ទេ"ជុងហ្គុកប្រកែកមិនអោយថេយ៍ទៅតែរាងតូចនៅតែអង្វរដដែរៗនៅមានទឹកមុខគួរអោយអាណិតរបស់ថេយ៍ទៀតធ្វើអោយរាងក្រាសក្រពុលមុខមិនស្ទើរទេ

"ណាលោកនៅសាលាឆ្ងាយណាមួយស្នាក់នៅសាលាល្អមិនមានអ្នកណាមករញ៉ែរញ៉ៃខ្ញុំទេលោករៀបចំបន្ទប់អោយខ្ញុំនៅតែម្នាក់ឯងទៅល្អទេ"ថេយ៍

"ហ៊ឹម ក៏បានបើចង់ទៅណាក៏ទៅៗយ៉ាងណាខ្ញុំក៏ឃាត់មិនបានស្រាប់ទៅហើយ"ជុងគុកនិយាយទាំងអន់ចិត្តប្រុងនឹងដើរចេញពីបន្ទប់តែថេយ៍ចាប់ដៃជាប់ហើយទាញនាយមកអោប

"កុំចឹងអីខ្ញុំគ្រាន់តែទៅរៀនមិនមានគំនិតចង់ទៅចោលលោកទេហើយលោកក៏អាចហៅខ្ញុំមកទីនេះបានគ្រប់ពេលខ្ញុំមិនទៅណាចោលលោកទេគំនិតកាលពីមុនត្រូវបានខ្ញុំលុបចោលពីខួរក្បាលអស់ទៅហើយលោកអាចទុកចិត្តខ្ញុំបានទេតែមួយឆ្នាំប៉ុណ្ណោះខ្ញុំរៀនជិតចប់ឆ្នាំហើយចង់ធ្វើការជាមួយលោក"ថេយ៍ប្រែជាទន់ភ្លន់យកចិត្តរាងក្រាសរហូតទាល់តែជុងហ្គុកលែងមានអារម្មណ៍ថាថេយ៍ចង់ទៅក្រៅដើម្បីគេចពីខ្លួន

រាងតូចដកខ្លួនចេញពីការអោបហើយទាញនាយអោយមកអង្គុយរួចផ្តេកក្បាលនាយលើភ្លៅថ្នមៗដើម្បីអោយនាយបានគេងឯជុងហ្គុកក៏មិនប្រកែកគ្រាន់តែដាក់ក្បាលលើភ្លៅថេយ៍ហើយក្លិនខ្លួនក្រអូបប្រហើររបស់ថេយ៍បានបំពេរនាយអោយគេងលក់មួយរំពេចប្រៀបដូចជាដាក់ថ្នាំអោយនាយអញ្ចឹងឯង

"មិនដឹងថាលោកបានជួបរឿងអ្វីខ្លះទេទើបធ្វើអោយលោកមើលទៅដូចជាសោះកក្រោះគ្មានជីវិតជីវ៉ាមិនអាចសូម្បីតែគេងហេតុអីកាលពីមុនខ្ញុំមិនយល់ពីលោកធ្វើបាបចិត្តលោកម្តងហើយម្តងទៀតបែបនេះ ជុប!សុំទោស"ថេយ៍អោនទៅថើបថ្ពាល់នាយហើយក៏អង្គុយអោយនាយគេងបែបនេះមិនកម្រើកដើម្បីកុំអោយនាយភ្ញាក់

"ខ្ញុំមានចម្ងល់ហេតុអីកាលនោះលោកអោយខ្ញុំចេញទៅស្រួលម្លេះហើយលោកថែមទាំងបាត់ដំណឹងបួនឆ្នាំមិនបង្ហាញមុខសូម្បីម្តងទាំងដែរលោកស្រឡាញ់ខ្ញុំស្ទើរលេបទៅហើយហេតុអីទៅ ខ្ញីគិតថាសំណួរសូម្បីតែលោកខ្លួនឯងក៏ឆ្លើយមិនចេញដែរព្រះវាមិនទាន់កើតឡើង"ថេយ៍នៅនិយាយរហូតទាល់តែគេទន់ភ្នែកគេងលក់ទាំងអង្គុយបែបនេះបាត់ទៅ

Everything was Changed (គ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរ)Where stories live. Discover now