#ភាគទី13
ចឹងអូនយំដោយសារបងងើបចោលអូន"នាយសួរបញ្ចាក់
"មែនហើយអានឹងហេតុផងមួយតែនៅមានហឹក..ហេតុផលច្រើនទៀតអូនខ្ចិលនិយាយ"ថេយ៍អណ្តើតអណ្តកនិយាយធ្វើអោយនាយក្រាសអស់សំណើចមិនស្ទើរទេនាយខំស្លន់ឡើងមិនដឹងនិយាយបងស្រាយយ៉ាងមិច
"បងស្មានតែអូនស្អប់បងទៀតហើយ"
"គ្មានទេអូនឃ្លានហើយបងញ៉ាំបាយ"ថេយ៍អង្អែលពោះឡើងព្រោះថ្ងៃរាងខ្ពស់ដែរហើយក៏ចាប់ផ្តើមឃ្លាន
"បាទបានអូនសម្លាញ់"
"ជុងហា៎អូនចង់លេងជាមួយសត្វអីពណ៌សៗនៅខាងក្នុងមិញនេះ"ឮរាងតូចថាចង់លេងជាមួយខ្លាជុងហ្គុកភ្ញាក់តែម្តងនេះថេយ៍កើតអីមិចបានមិនខ្លាចអ្វីសោះចឹងប្លែកៗ
"អូននិយាយលេងឬក៏និយាយមែនវាមិនអាចលេងជាមួយបានទេ"រាងក្រាសហាមឡើងព្រោះគេក៏មិនទុកចិត្តសត្វចិញ្ចឹមគេដែរបើសុខៗវាកើតរោគឆ្កួតអីមកសង្គ្រប់ថេយ៍ទៅមិនចប់ទៅហើយទេហី
"អូនមិនបាននិយាយលេងទេវាគួរអោយស្រឡាញ់ណាស់អូនចង់ប៉ះរោមវា"
"អត់ទេបងមិនអោយលេងទេមកញ៉ាំបាយនឹងអាលទៅទិញរបស់ជូនលោកយាយ"
"ជុង!ស្អប់បងណាស់អូនមិនញ៉ាំទេ"ថេយ៍ចាប់ផ្តើមកិកុកបានជុងហ្គុកតាមចិត្តពេកឥឡូវខូចក្មេងហើយ
"ថេយ៍បងខ្លាចអូនមានគ្រោះថ្នាក់"
"ចុះបងនោះមិចមិនខ្លាចដែរទៅ"ថេយ៍
"បើនៅតមាត់បងមិនឈប់ទៀតបងវាយហើយណា"ជុងហ្គុក
"ហឹស~អូនឈប់ញ៉ាំហើយ"រាងតូចនិយាយរួចក៏ខ្នើតឡើងទៅលើបាត់ទុកអោយនាយនៅក្រវីក្បាលហួសចិត្ត
"នេះយើងថ្នមពេលខូចក្មេងឬ"នាយមិនបានទៅលួងទេចាំដល់ម៉ោងអូសទៅលេងផ្ទះលោកយាយទាំងល្ងាចតែម្តងខ្ចិលចាំស្អែក
ពីរនាក់នឹងក៏មិននិយាយរកគ្នាទាល់តែដល់ម៉ោងទៅផ្ទះលោកយាយរបស់ជុងហ្គុកអង្គុយក្នុងឡានជាមួយគ្នាក៏មិនមាត់រកគ្នាដែរដើមហេតុមកពីខ្លាសនឹងឯង
ចំណាយពេលជិះឡានអស់គួរសមដែរទើបមកដល់ផ្ទះរបស់លោកយាយនាយផ្ទះយាយនាយស្អាតណាស់មើលទៅឡើងធម្មជាតិព្រោះមានដាំដើមឬស្សីជុំវិញម្លប់តែម្តងផ្ទៃដីខាងក្រោយជាព្រៃឈើក្រាសខ្មឹកសម្រាប់ធ្វើជាកន្លែងហាត់សមផ្សេងៗបានយ៉ាងល្អ
YOU ARE READING
Everything was Changed (គ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរ)
General Fictionកាលពីអតិតធ្លាប់ដើរខុសជំហាននៅក្នុងជីវិតធ្វើអោយជីវិតជួបតែរឿងបោកប្រាស់ ការឈឺចាប់ ការបាត់បង់គ្រប់បែបយ៉ាងបើមានឱកាសក្នុងការត្រឡប់មកសាជាថ្មីហើយបើមិនផ្លាស់ប្តូរជីវិតរបស់ខ្លួនឯង តើវាគប្បីនឹងខ្លួនឯងទេ?ខ្ញុំនឹងត្រឡប់មកម្តងទៀតចាត់ការជីវិតខ្លួនឯងសាជាថ្មីនៅក្នុងព...