#ភាគទី6
បន្ទាប់ពីអង្គុយយំខូចចិត្តហើយក៏កើតគំនិតឆ្កួតៗឡើងមករាងតូចដើរចេញពីបន្ទប់ស្នាក់ហើយតម្រង់ទៅរកមាត់ទឹកតែម្នាក់ឯងដើម្បីរកកន្លែងសមគួរដើម្បីបញ្ចប់ជីវិត
រាងតូចដើរទាំងយំឈឺចាប់គេខំស្រឡាញ់ខំដាក់ចិត្តដាក់កាយថានឹងបានដើរផ្លូវជាមួយគ្នាដលើចាស់កោងខ្នងតែមើលទង្វើរដែរគូដណ្តឹងគេធ្វើដាក់គេចុះ
កាលពីដំបូងជីមីនមិនបានជាស្រឡាញ់គ្នាអីណាស់ណាជាមួយគេដែរតែហេតុថាត្រូវបានម្តាយឪពុករៀបចំអោយហើយក៏សាកបើកចិត្តទទួលយកក្តីស្រឡាញ់នោះ
ពេលដែរគេបើកចិត្តហើយទទួលយកក្តីស្រឡាញ់នោះហើយក៏ប្រែជាត្រូវបានគេក្បត់ចិត្តបែបនេះ
ដើរៗក៏មកដល់មាត់ទន្លេល្មមក៏ឈរយំនៅទីនេះមួយសន្ទុះមុននឹងសម្រេចចិត្តថានឹងលោតចុះទៅខាងក្រោមបើមើលពីខាងលើទៅវារាងខ្ពស់ដែរអាចថាសមល្មមលោតផ្លឹបលិចបាត់ម៉ង
រៀបនឹងលោតទៅហើយក៏មានដៃមកពីណាក៏មិនដឹងទាញនាយតូចអោយចុះក្រោមត្រូវរមៀលពីរបីជុំនៅលើស្មៅតែជីមីនមិនទទួលបានការឈឺចាប់ទេព្រោះត្រូវបានគេអោបជាប់មិនអោយត្រូវរបួស
"អឹក...អូយឈឺណាស់"សម្លេងនេះមិនមែនជាសម្លេងជីមីនទេតែជាសម្លេងអ្នកដែរជីមីនដេកពីលើនាយម្នាក់នោះបែកកែងដៃហូរឈាមព្រោះបុកជាមួយដុំថ្ម
"អើ...លោកយ៉ាងមិចហើយមិចៗបានជាមកចាប់ដៃខ្ញុំ"ជីមីនទៅជាស្លន់ស្លោភ្លេចអស់ការចង់សម្លាប់ខ្លួនមិញនេះមកជួយមើលរបួសអោយនាយកម្លោះស្បែរសស្កុះដូចស្ករសំឡី
"រឿងនេះខ្ញុំត្រូវសួរឯងវិញមិចបានជាប្រុងលោតទឹកនៅក្មេងបែបនេះមិនស្តាយសាច់ទេប៉ាម៉ាក់ខំចិញ្ចឹមអស់លុយច្រើនណាស់ណាទម្រាំបានធំប៉ុននឹង "យ៉ុនហ្គីងើបខ្លួនឡើងអង្គុយអង្អែលដៃដែរចេញឈាមនោះតិចៗ
មីន យ៉ុនហ្គីជាអ្នកលេងបាល់បោះប្រចាំសាលាថ្ងៃនេះត្រូវមានការប្រកួតនាយមកសាលាទាំងព្រឹកដើម្បីរៀបចំខ្លួនចៃដន្យអីក៏ជួបជាមួយជីមីនដែរចង់លោតទឹកមិនដាច់ចិត្តក៏រត់មកជួយនាយក៏មិននឹកស្មានថាអ្នកដែរនាយជួយជាជីមីនដែរ
YOU ARE READING
Everything was Changed (គ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរ)
General Fictionកាលពីអតិតធ្លាប់ដើរខុសជំហាននៅក្នុងជីវិតធ្វើអោយជីវិតជួបតែរឿងបោកប្រាស់ ការឈឺចាប់ ការបាត់បង់គ្រប់បែបយ៉ាងបើមានឱកាសក្នុងការត្រឡប់មកសាជាថ្មីហើយបើមិនផ្លាស់ប្តូរជីវិតរបស់ខ្លួនឯង តើវាគប្បីនឹងខ្លួនឯងទេ?ខ្ញុំនឹងត្រឡប់មកម្តងទៀតចាត់ការជីវិតខ្លួនឯងសាជាថ្មីនៅក្នុងព...