#ភាគទី16
ជុងហ្គុកបន្ទប់ពីឃើញថាថេយ៍បានដឹងខ្លួនហើយនាយប្រញាប់ដើរចូលមករកថេយ៍ទាំងញញឹមសប្បាយចិត្តទោះបីជាបានឃើញថាថេយ៍មិនពេញចិត្តជាមួយវត្តមាននាយក៏ដោយ
"ថេយ៍អូនយ៉ាងមិចហើយមានឈឺត្រង់ណាទៀតទេ បងហៅពេទ្យមកពិនិត្យ"ចង់នាយធ្វើអីក៏ថេយ៍មិនបានបែរមកមើលមុខនាយសូម្បីតែបន្តិច
ក្រោយពីនាយផ្តល់សញ្ញាហៅគ្រូពេទ្យមកពិនិត្យមើលស្ថានភាពថេយ៍ហើយនាយក៏សម្លឹងមើលផែនខ្នងរាងតូចដែរបែរមុខចេញមិនស្តីវាចាររកខ្លួននោះទាំងមុខស្ងួតតែមិនហ៑ាននិយាយអ្វីច្រើនបន្តទៀតដឹងថាថេយ៍កំពុងតែខឹងនាយ
"អ្នកជំងឺបានធូរហើយសម្រាកតែពីរបីថ្ងៃទៀតអាចចេញពីពេទ្យបានហើយ"គ្រូពេទ្យពិនិត្យហើយក៏ទៅបាត់ទុកអោយបន្ទប់នេះនៅសល់តែមនុស្សពីរនាក់មើលមុខគ្នាមិនចំនៅក្នុងនេះ
"ថេយ៍អូនចង់ញ៉ាំអីទេចាំបងអោយគេទៅទិញមកអោយ"រាងក្រាសនិយាយឡើងបន្ទាប់ពីនឹកឃើញថាថេយ៍មិនទាន់បានញ៉ាំអីនៅឡើយ
"អូនញ៉ាំអីញ៉ាំបបរបង្កងឬក៏ញ៉ាំស៑ុបក្តៅ អូនទើបតែងើបបែបនេះញ៉ាំបបរបង្កងចុះណា"សំណួរគ្មានចម្លើយសួរខ្លួនឯងឆ្លើយខ្លួនឯងតែនាយមិនព្រមដោះបង់នៅតែនិយាយម្នាក់ឯងទោះបីជាថេយ៍មិនតបតជាមួយក៏ដោយ
បែបនេះគេហៅថាមនុស្សមុខក្រាសមិនមែនក្រាសធម្មតាទេក្រាសកម្រាស់ប៉េតុងចាក់ផ្លូវ
ជុងហ្គុកយកចិត្តថេយ៍ជូនខ្លួនអោយរាងតូចទាំងដែរថេយ៍មិនបាននិយាយរកនាយគឺនាយនិយាយម្នាក់ឯងសុទ្ធសាតអ្នកណាមិនដឹងគិតថាមនុស្សឆ្កួតហើយបើលេងនិយាយតែម្នាក់ឯងអ្នកម្ខាងទៀតអត់តបផង
រងចាំបន្តិចបបរដែរនាយប្រើកូនចៅទៅទិញក៏យកមកដល់នាយក៏រៀបចំដាក់ចានលើកយកមកអោយថេយ៍ញ៉ាំតែថេយ៍មិនព្រមញ៉ាំតែមាត់បើកបន្តិចក៏អត់ដែរ
ជុងហ្គុកក៏ប្រើវិធីបញ្ចុកតាមមាត់តែមិនបានផលជាមួយថេយ៍ទេមានតែធ្វើអោយថេយ៍យំទៅវិញបបរមិនបានញ៉ាំហើយនៅធ្វើអោយថេយ៍យំទៀត
"ថេយ៍...បងសុំទោស...អូនញ៉ាំអីបន្តិចទៅណាំញ៉ាំហើយចង់ខឹងចង់ស្អប់បងយ៉ាងមិចក៏បានដែរ កុំយំអីណា"នាយលួងលោមថេយ៍យ៉ាងផ្អែមល្ហែមតែថេយ៍ស្តាប់ហើយវាទៅជាល្វីងជូរចង់យ៉ាងមិចមិនដឹងទេ
(បើបងស្តាប់អូនតែបន្តិចអូនក៏មិនស្អប់បងបែបនេះដែរអូនពិតជាចង់ហាមាត់ដេញបងតែសូម្បីតែនិយាយជាមួយបងក៏អូនមិនចង់ស្តីដែរ)រាងតូចសម្តឹងមើលជុងហ្គុកដោយក្រសែភ្នែកទទេរស្អាតដូចជាពេលដែរគេមើលទៅនាយកាលជួបគ្នាលើកដំបូងអញ្ជឹង
នៅនិយាយក្នុងចិត្តម្នាក់ឯងព្រោះតែហួសចិត្តជាមួយទង្វើររបស់នាយខ្លាំងពេក"អូន...កុំធ្វើបាបខ្លួនឯងដោយសារតែស្អប់បងអីអូនញ៉ាំបបរទៅបងចេញក្រៅក៏បាន"ឮរាងក្រាសនិយាយបែបនេះថេយ៍ក៏ឈោងដៃទាញយកចានបបរមកញ៉ាំតែដាក់បានមួយម៉ាតមិនឃើញនាយចេញទៅក្រៅក៏ឈប់ញ៉ាំវិញ
ឯជុងហ្គុកដែរសប្បាយចិត្តថេយ៍ព្រមញ៉ាំនោះភ្លេចខ្លួនមិនបានចេញក្រៅពេលឃើញថេយ៍ឈប់ញ៉ាំនាយក៏ប្រញាប់ចេញទៅក្រៅបាត់សុខចិត្តលបមើលតាមកញ្ចាក់ទ្វានៅខាងក្រៅ
ដោយឃើញថាជុងហ្គុកចេញទៅបាត់ហើយថេយ៍ក៏ញ៉ាំបបរនោះរហូតទាល់តែអស់ព្រោះនេះជាចំណូលចិត្តរបស់ខ្លួនទើបតែភ្ញាក់ពីសន្លប់បែបនេះញ៉ាំហើយមានកម្លាំងល្អណាស់
អ្នកនៅខាងក្រៅក៏ឈរមើលទាំងសប្បាយចិត្តទោះជាគេមិនចង់ជួបមុខក៏មិនអន់ចិត្តដែរព្រោះដឹងថាខ្លួនឯងពិតជាខុសមែនចឹងហើយគ្មានសិទ្ធខឹងនឹងថេយ៍ទេ
ថេយ៍ដែរញ៉ាំឆ្អែតនោះប្រុងនឹងកម្រើកខ្លួនយកទឹកផឹកក៏ឈឺខ្លួនយកតែម្តងជើងឡើងហើមទោះបីលាងសម្អាតហើយក៏ដោយកម្រើកបន្តិចក៏ឈឺដែរ
"អូយយយ៎ ឈឺណាស់"ថេយ៍ត្អូញតិចៗព្រោះមិនចង់អោយអ្នកខាងក្រៅឮមិនមែនថេយ៍មិនដឹងថានាយមិនបានចេញទៅណាទេតែខ្ចិលមាត់ព្រោះចេញទៅបាត់ចឹងទៅធ្វើអោយខ្លួនមិនធុញធប
ឈឺបន្តិចមែនតែក៏ខំអត់ឈោងយកទឹកមកផឹកទាល់តែបានដោយខ្លួនឯងមិនចង់អោយនាយចូលមកខាងក្នុងទេផឹកទឹកហើយក៏ប្រាសខ្លួនគេងសម្រាកវិញធ្វើដូចធម្មតាៗឯអ្នកខាងក្រៅចង់ចូលមកក្នុងចង់ដាច់ខ្យល់ហើយតែថេយ៍មិនអោយចូល
To be Comment.............
ដោយសារតែថ្ងៃនេះមីនរវល់ចឹងហើយយកពាក់កណ្តាលភាគសិនទៅណា😘ចាំស្អែកបើអាចឆ្លៀតបានមីននឹងដាក់មួយភាគកន្លះអោយតែម្តង
YOU ARE READING
Everything was Changed (គ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរ)
General Fictionកាលពីអតិតធ្លាប់ដើរខុសជំហាននៅក្នុងជីវិតធ្វើអោយជីវិតជួបតែរឿងបោកប្រាស់ ការឈឺចាប់ ការបាត់បង់គ្រប់បែបយ៉ាងបើមានឱកាសក្នុងការត្រឡប់មកសាជាថ្មីហើយបើមិនផ្លាស់ប្តូរជីវិតរបស់ខ្លួនឯង តើវាគប្បីនឹងខ្លួនឯងទេ?ខ្ញុំនឹងត្រឡប់មកម្តងទៀតចាត់ការជីវិតខ្លួនឯងសាជាថ្មីនៅក្នុងព...