#ភាគទី5
ដោយសារតែជុងហ្គុកមករកទើបធ្វើអោយថេយ៍ត្រូវកំដរនាយបានជាគ្នាណាមួយពួកគេនឹកគ្នារាងខ្លួនទើបនៅនិយាយគ្នាមិនឈប់មាត់សោះ
"មើលបានហើយគិតតែថើបមិនហត់សោះ"ថេយ៍រុញជុងហ្គុកចេញពេលឃើញនាយរកមកថើបទៀត
"គេនឹកយើងដឹងស្លាប់ហើយមិនអោយថើបទៀត"រាងក្រាសងក់ងរមួយរំពេចធ្វើអោយថេយ៍គាំងជាខ្លាំងនៅសុខៗក៏ងរបែបនេះដូចជាមិនមែនជានាយទេ
ថ្ងៃនេះម្តេចក៏ប្រែជាទន់ភ្លន់ខុសពីធម្មតាប្លែកគឺប្លែកពិតមែន
"នែលោកលេបថ្នាំច្រលំមែនទេហេតុអីថ្ងៃនេះប្រែជាទន់ភ្លន់"ថេយ៍ចាប់នាយទាញមកមើលមុខមាត់ក្រែងលោមានអ្នកណាមកបន្លំធ្វើជានាយ
"គ្មានទេគ្រាន់តែមិនចង់អោយថេយ៍គិតថាខ្ញុំសោះកក្រោះពេកតែប៉ុននឹងឯង"តាមពិតទៅនាយខំធ្វើអោយខ្លួនឯងមើលទៅកុំអោយសោះកក្រោះពេកខ្លាចថាថេយ៍នឹងធុញនាយដែរមិនចេះផ្អែមល្ហែម
"លោក!មិនចាំបាច់ធ្វើអ្វីដែរមិនមែនជាខ្លួនឯងដើម្បីខ្ញុំទេទោះលោកសោះកក្រោះក៏លោកផ្តល់ក្តីស្រឡាញ់អោយខ្ញុំច្រើនលើសលប់មិនចាំបាច់បង្ខំខ្លួនឯងទេ"ថេយ៍ចាប់ដៃនាយនិយាយទាំងញញឹមជាប់កុំអោយនាយគិតច្រើន
"អត់ទេគឺខ្ញុំចង់ធ្វើបែបនេះដោយខ្លួនឯងផ្លាស់ប្តូរជាមនុស្សផ្អែមល្ហែមដើម្បីមនុស្សខ្លួនឯងស្រឡាញ់វាមិនខុសទេយើងមកផ្លាស់ប្តូរទាំងអស់គ្នាល្អទេ"ជុងហ្គុកក្រវីក្បាលបដិសេធនឹងថេយ៍ហើយក៏និយាយសារភាពជាមួយនាយតូចធ្វើអោយថេយ៍កក់ក្តៅក្នុងចិត្តខ្លាំងណាស់
"ហុឹម ~អូ...អូនដឹងហើយ"ថេយ៍ដឹងថានាយក្រាសចង់អោយខ្លួននិយាយពាក្យនេះយូរហើយទើបគេនិយាយទាំងទាក់ៗ
"ហិហិល្អណាស់អូនសម្លាញ់ចិត្ត គួរអោយស្រឡាញ់ដល់ហើយ"ជុងគុកចាប់យកថេយ៍មកអោបថើបទាំងញញឹមស្រស់ថ្ងៃនេះនាយសប្បាយចិត្តនៅពេលដែរបានមកយល់ចិត្តថើ្លមជាមួយថេយ៍បែបនេះ
"មើស ទឹកមុខបងដូចជាមិនបានគេងទៀតហើយមែនទេ"ថេយ៍
"មានឯណាបងគេងបានស្ងប់ណាស់"រាងក្រាសងាកមុខចេញកុំអោយថេយ៍ចាប់បានថានាយកុហក
YOU ARE READING
Everything was Changed (គ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរ)
General Fictionកាលពីអតិតធ្លាប់ដើរខុសជំហាននៅក្នុងជីវិតធ្វើអោយជីវិតជួបតែរឿងបោកប្រាស់ ការឈឺចាប់ ការបាត់បង់គ្រប់បែបយ៉ាងបើមានឱកាសក្នុងការត្រឡប់មកសាជាថ្មីហើយបើមិនផ្លាស់ប្តូរជីវិតរបស់ខ្លួនឯង តើវាគប្បីនឹងខ្លួនឯងទេ?ខ្ញុំនឹងត្រឡប់មកម្តងទៀតចាត់ការជីវិតខ្លួនឯងសាជាថ្មីនៅក្នុងព...