Episode16(2/2) :អូនឈប់ខឹងបងហើយ

214 30 6
                                    

#ភាគទី16(2/2)

ជុងគុករងចាំទាល់តែជីមីនមកមើលថេយ៍ម្តងទៀតទើបនាយអាចចូលមកក្នុងបានតែក៏មិនហ៑ាននិយាយអី្វដែរ

"ឯងយ៉ាងមិចហើយ"ជីមីនសួរទាំងបារម្ភទៅកាន់ថេយ៍

"មិនអីទេយើងបានធូរហើយគិតទេឯងទៅស្អែកត្រូវទៅសាលាហើយប្រយ័ត្នខ្លួនបន្តិចទៅ"ថេយ៍

"មុនដំបូងថាឯងទៅដែរទើបយើងមិនសូវជាបារម្ភតែឥឡូវបារម្ភខ្លះដែរ"

"បងនៅជាមួយទាំងមូលហើយនៅបារម្ភអីទៀត"យ៉ុនហ្គី

ពួកគេទាំងបីនិយាយគ្នាទៅឯជុងហ្គុកក៏អង្គុយស្តាប់ទាំងមិនហ៑ានលូកមាត់និយាយអ្វីសោះបានត្រឹមស្តាប់ឯថេយ៍ក៏មិនខ្វល់ជាមួយនាយទៀតពេលនេះជីវិតនាយឡើងខ្មៅងងឹតតែម្តងហើយ

"ថេយ៍ញ៉ាំផ្លែឈើទៅបងចិតអោយហើយ"ពេលឃើញថេយ៍លែងសូវជាចាប់អារម្មណ៍នាយក៏ហុចផ្លែឈើអោយថេយ៍ញ៉ាំឯថេយ៍ភ្លេចខ្លួនក៏ទទួលយកមកញ៉ាំទៅ

កំពុងតែនិយាយគ្នាថេយ៍ក៏ក្រឡេកឃើញជីនដើរនៅខាងក្រៅមើលទៅទំនងជាប្រញាប់ណាស់ទើបថេយ៍ដាច់ចិត្តងាកមកនិយាយរកជុងហ្គុក

"លោកជួយខ្ញុំបន្តិច"

"ថេយ៍មានការអីមែនទេ"នាយក្រាសគ្រាន់តែឮថេយ៍ហៅងាកមកទាំងញញឹមពព្រាយតែម្តងបានថេយ៍និយាយរកវិញ

"ជួយនាំខ្ញុំទៅខាងក្រៅបន្តិច"

"អូនកំពុងតែឈឺមិនអាចដើរបានទេ"រាងក្រាសប្រកែកឡើងភ្លាមៗមិនអោយថេយ៍ទៅក្រៅធ្វើអោយថេយ៍មុខមិនរីកភ្លាមៗតែម្តង

"ខ្ញុំប្រញាប់លឿនឡើង"

"លោកមិនបីគេទៅមិនដឹងអីមែន"ជីមីនទើសភ្នែកពេកហើយនិយាយឡើងជុងហ្គុកក៏ចាប់បីថេយ៍ទៅក្រៅថេយ៍ប្រាប់អផយទៅតាមជីន

ទៅដល់ក៏ឃើញជីនកំពុងតែឈរនៅមុខបន្ទប់សង្រ្គោះបន្ទាប់រងចាំមើលទាំងអន្ទះសារយំផងអីផងម្នាក់ឯង

"លោកប៉ាកុំកើតអីនៅជាមួយខ្ញុំសិនណាហ៉ឹក.....កុំទុកខ្ញុំចោលអោយនៅម្នាក់ឯងអី"ជីនឈរយំមុខបន្ទប់ម្នាក់ឯងបើគេអស់ពីប៉ាទៅគេលែងមានដល់អ្នកណាហើយគេបារម្ភខ្លាំងណាស់

Everything was Changed (គ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរ)Where stories live. Discover now