Episode 7:ផែនការ

197 28 4
                                    

#ភាគទី7

"មិនមែនជារឿងរបស់ឯងទេមកពីទីណាទៅកន្លែងនោះវិញទៅ"កាងយូ

ថេយ៍ក្តាប់ដៃទ្រាំអើយសែនទ្រាំព្រោះថាពេលនេះកំពុងតែចង់ដាល់នាយឡប់នេះអោយឈប់បែកសតិឈប់ល្ងង់បន្តទៀត

"មិនមែនរឿងយើងតែយើងចង់ចេះដឹងវាយ៉ាងមិច"ថេយ៍ទាញជីមីនអោយមកឈរខាងក្រោយខ្នងខ្លួនហើយនិយាយបន្ត

"ឯងនិយាយឮៗដាក់មនុស្សដែរខ្សោយជាខ្លួនកណ្តាលយប់តម្លង់គេឯងហើយមិនអោយយើងចេះដឹងរឿងឯងយ៉ាងមិច"ថេយ៍

"តែឈប់សិនឯងជាមនុស្សដែរបែកធ្លាយពត៌មានកាលពីព្រឹកយ៉ាងមិចមកសុំសង្សារបែកគ្នាហើយទៅយកនាងម្នាក់នោះមែនទេ"រាងតូចកាន់ដៃជីមីនជាប់ឯជីមីនវិញក៏ឈប់យំសម្លឹងមើលមុខថេយ៍មិនឈប់

"ឯ...ឯង..ចង់យ៉ាងមិច"កាងយូ

"យើងគ្មានចង់យ៉ាងមិចទេសួរគេទៅគេចង់យ៉ាងមិច"ថេយ៍បែរមុខទៅមើលជីមីនឯជីមីនវិញក៏ឈានជើងមកមុខថេយ៍នាយយតទល់ជាមួយនាយវិញ

"យើងផ្តាច់ពាក្យទៅ"គ្រាន់តែឮជីមីនសុំតផ្តាច់ពាក្យនាយម្នាក់នោះញញឹមឡើងព្រោះអ្វីដែរគេមករកជីមីននិយាយគ្នានោះបានសម្រេចហើយគេគ្រាន់តែចង់ផ្តាច់ពាក្យប៉ុននឹងឯង

"យល់ព្រមចប់គ្នាត្រឹមនេះចុះ បងទៅសិនហើយ"កាងយូថាហើយក៏បែកខ្នងដើរចេញទៅបាត់ទុកអោយជីមីននៅឈរមើលដំណើរនាយទាំងមិននិយាយអ្វីទាំងអស់

"អរគុណលោកហើយដែរមកជួយនិយាយខ្ញុំ"ជីមីនមិនភ្លេចងាកមកអរគុណដល់ថេយ៉ុងដែរជួយនាយមិញនេះ

"មិនអីទេខ្ញុំមិនចូលចិត្តអោយគេសម្លុតទើបចូលមកជួយទៅ"ថេយ៍

"យ៉ាងណាក៏អរគុណលោកដែរ"ជីមីន

"ហៅខ្ញុំថេយ៉ុងទៅបានហើយ"

"បាទថេយ៉ុង ខ្ញុំជីមីនរីករាយដែរបានស្គាល់"រាងតូចទាំងពីរចាប់ដៃគ្នាជាការរាក់ទាក់គ្នាទាំងញញឹម

"ល្អណាស់រីករាយដែរបានស្គាល់ជីមីនស្នាក់នៅឯណា"ថេយ៍

"គឺនៅក្បែរនេះទេតែបន្តិចទៀតរើចេញហើយមិនចង់នៅទីនេះទេខ្ញុំប្រហែលជាប្តូរសាលា"ពួកគេដើរនិយាយលេងដើម្បីស្គាល់គ្នាអោយកាន់តែច្បាស់និយាយចុះឡើងក៏សួររឿងស្នាក់នៅ

Everything was Changed (គ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរ)Where stories live. Discover now