បន្ទាប់ពីដឹងថាម្ចាស់បេះដូងឃ្លាន jungkook ប្រញាប់ប្រញាល់ចេញទៅយក Omega តូចតែម្ដង ទុកកាងារចោលសិនក៏បាន។
+ភោជនីយដ្ឋាន
"Darling!" ដោយឃើញ Omega តូចមិននិយាយអ្វីសោះគិតតែពីឪនមុខចុះរហូត jungkook ក៏ឪនទៅមើលមុខក្មេងពូកែង៉ក់ងរ
"darling អូនកើតអី?" មិនដឹងថាខ្លួនឯងធ្វើអីខុស ទើប Omegaតូចរបស់ខ្លួនមិននិយាយរកខ្លួនចឹង
"Omega របស់បងអូននិយាយជាមួយបងបន្តិចមក!" Teahyung នៅតែមិននិយាយរក គេគិតតែពីឪនមុខចុះ មិនដឹងថាខឹងរឿងអ្វីជាមួយ Alpha ទេបានជាស្ងាត់បែបនេះ
"បើអូនមិននិយាយបងច្បាស់ជាគាំងដូងស្លាប់ហើ-!" រាងក្រាស់និយាយមិនទាន់ផុតពីមាត់ផង ក្មេងតូចងើបមុខមកនិយាយជាមួយAlphaតែម្ដង÷
"ពូនិយាយជាមួយនាង!" Omega បន្លឺឡើងទាំងរលីងរលោងទឹកភ្នែក។ ព្រោះចូលក្នុងហាងមុននេះជុងហ្គុកនៅឈរនិយាយជាមួយមនុស្សស្រីម្នាក់មិនដឹងថាជានរណាទេ បែបនេះហើយទើបធ្វើឲ្យOmegaតូច នៅមិនសុខក្នុងចិត្ត ខ្លាចAlphaសង្ហាររបស់គេ មានស្រីស្នេហ៍ផ្សេង ហើយឈប់ស្រឡាញ់ខ្លួនតទៀត។
"នាងជាមិត្តរបស់បង មិត្តភក្តិកាលនៅរៀន រឿងនេះបងក៏បានប្រាប់អូនដែរមែនទេ ថាបងមានមិត្តភក្តិស្រីកាលនៅរៀនម្នាក់!" មិនចាំយូរ Alpha ក៏ប្រញាប់បកស្រាយប្រាប់ម្ចាស់បេះដូងតែម្ដង កុំឲ្យក្មេងពូកែង៉ក់ងរ គិតវែងឆ្ងាយ។
"តែពូនិយាយជាមួយនាង ពូញញឹមដាក់នាង ពូចាប់ដៃនាង-អ៊ុប!!" មាត់តូចមាន មន្តស្នេហ៍ និយាយទាំងសម្រក់ទឹកភ្នែក តែត្រូវបានAlpha ទម្លាក់បបូរមាត់នៅសង្កត់លើបបូរមាត់តូច កុំឲ្យក្មេងពូកែនិយាយ និយាយបានទៀត។
"ពូ~~!" បបូរមាត់មានសេរីភាពភ្លាម Omega បន្លឺហៅ Alphaបង្អូសសម្លេង សម្លក់មុខជុងហ្គុកថ្លែ នរណាឲ្យមកថើបមុខគេឯងបែបនេះ ដឹងគេអៀនអត់?
"នេះបង្គាបងបកឲ្យ ញាំឲ្យអស់!" ជុងហ្គុកយកចានបង្គារដែលគេបកហើយមួយចាន ដាក់ឲ្យក្មេងតូចញាំ កុំឲ្យពូកែរករឿងពេក។ ថេយ៍មិនបាននិយាយអ្វីទៀតគ្រាន់តែសម្លក់មុខAlphaដោយកែវភ្នែកកាចឆ្នាស់ហើយ ក៏យកបង្គារមកដាក់ក្នុងមាត់ញាំតែម្ដង
YOU ARE READING
♡ម្ចាស់បេះដូងAlpha♡(ចប់)
Action"បងអត់ចូលចិត្តផ្កាទេ តែបងចូលចិត្តអូន! អូនគឺជាផ្ការបស់បង ជាផ្កាក្នុងដួងចិត្តរបស់បងតែមួយទងគត់ គឺ ចន ថេហ្យុង ហ្វាហ្វ្រីលែនស៍!" ចន ជុងហ្គុក ហ្វាហ្វ្រីលែនស៍ គីម ថេហ្យុង ហាយូគិ និពន្ធដោយ: Jura-Kim 📚🌷