Morning
នាពេលព្រឹក ផ្ការីកស្គុះស្គាយតាមដងផ្លូវ ព្រះអាទិត្យរះបំភ្លឺផែនដី ធ្វើឲ្យមនុស្សម្នាក្រោកទៅធ្វើការរាងៗខ្លួន។
+ភូមិគ្រឹះចនហ្វាហ្វ្រីលែនស៍
ភូមិគ្រឹះធំ ស្គឹមស្កៃ សម្បូរទៅដោយផ្កាគ្រប់ប្រភេទ រីកស្គុះស្គាយតាមរបងភូមិគ្រឹះ សូនច្បា ជះរាងយ៉ាងស្រស់ស្អាត ស្រស់ស្អាតដូចប្រពន្ធម្ចាស់ភូមិគ្រឹះយ៉ាងចឹង។
"Daddy អូនចង់ទៅធ្វើការដែរ!" អាល្អិតឈរស្រដីសុំទៅក្រុមហ៊ុនជាមួយអ្នកជាឪពុកដែរ
"កូនទៅខ្លាចរំខានdaddyណា!" ថេយ៍ប្រញាប់ស្រដីប្រាប់ទៅកូនប្រុសវិញ មិនឲ្យទៅតាមជុងហ្គុក ព្រោះខ្លាចកូនទៅរំខានប៉ាៗធ្វើការ
"ហ៉ឹកៗ អូនចង់ទៅដែរ!" លឺថេយ៍មិនឲ្យទៅ ជុងអ៊ីស្រាប់តែសម្រក់ទឹកភ្នែកតែម្ដង បើសស្រួលបួលមិនឲ្យទៅ មានតែវិធីមួយទេគឺយំ
"បានៗ តស់ទៅជាមួយdaddy!" ដោយមិនចង់ឃើញកូនយំ ជុងហ្គុកក៏សម្រេចឲ្យទៅជាមួយតែម្ដង ណាមួយជុងអ៊ីជាក្មេងមិនរពឹសផង គេក្មេងស្ដាប់សម្ដីណាស់។
"យេស៎ៗ ហិហិ!" ទឹកភ្នែកទឹកសុំបោរមុននេះសោះ គ្រាន់តែលឺអ្នកជាប៉ាព្រមឲ្យទៅជាមួយជុងអ៊ីស្រាប់តែសើចមុខរីកឡើងវិញ ធ្វើឲ្យថេយ៍ខ្នាញ់អ្ហើយសែនខ្នាញ់។
ក្រោយពីរៀបចំខ្លួនទាំងឪទាំងកូនហើយ ជុងហ្គុកនិងជុងអ៊ីក៏នាំគ្នាទៅក្រុមហ៊ុនតែម្ដង ដោយមានថេយ៍ជូនដំណើរ គេមិនទៅទេនៅផ្ទះចាំធ្វើអាហាររួចរាល់ចាំយកទៅឲ្យប្ដីនិងកូនតាមក្រោយ។
+ក្រុមហ៊ុនTk-gp
ឡានស្ព័រ ពណ៌ខ្មៅរលោង សារីចុងក្រោយគេបង្អស់ ឈប់ចត់ពីមុខក្រុមហ៊ុន ម្ចាស់ឡានក៏ដូចជាម្ចាស់ក្រុមហ៊ុន ទម្លាក់ជើងចុះពីក្នុងឡានមកដោយមាន ពរកូនប្រុសតូចលើចង្កេះ បោះជំហ៊ានវែងៗ សម្ដៅទៅក្នុងក្រុមហ៊ុន ក្រោមក្រសែភ្នែក ស្រីបុគ្គលិកនៅក្នុងក្រុមហ៊ុននាំគ្នាមើលព្រៀត។ មើលដោយភ្នែកស្រេកឃ្លានចង់បានប្រធានក្រុមហ៊ុនធ្វើជាស្វាមី តែគួរឲ្យស្ដាយលោកប្រធានសង្ហារម្នាក់នេះមានប្រពន្ធកូនរួចទៅហើយ។
YOU ARE READING
♡ម្ចាស់បេះដូងAlpha♡(ចប់)
Acción"បងអត់ចូលចិត្តផ្កាទេ តែបងចូលចិត្តអូន! អូនគឺជាផ្ការបស់បង ជាផ្កាក្នុងដួងចិត្តរបស់បងតែមួយទងគត់ គឺ ចន ថេហ្យុង ហ្វាហ្វ្រីលែនស៍!" ចន ជុងហ្គុក ហ្វាហ្វ្រីលែនស៍ គីម ថេហ្យុង ហាយូគិ និពន្ធដោយ: Jura-Kim 📚🌷