មកមើលជុងហ្គុកឯណេះវិញ ថ្ងៃនេះគេមមាញឹកការងារខ្លាំងណាស់ សុខៗក៏មានសម្លេង ទូរស័ព្ទរោទ៍ ដៃម្ខាងឆងទៅយកទូរស័ព្ទមកលើក ភ្នែកនៅតែសម្លឹងមើល កំព្យូទ័រដដែល÷
"មានការអីហេស៎?" សម្លេងក្រាស់បន្លឺឡើង ធ្វើឲ្យអ្នកម្ខាងទៀត ភ័យខ្លួនជាខ្លាំងមិនហ៊ាននិយាយ ព្រោះខ្លាចចាហ្វាយនិងខឹងខ្លាំង តែយ៉ាងណាក៏គេនៅតែនិយាយប្រាប់ទៅចា
ហ្វាយដដែល(ចាហ្វាយ គឺ....គឺបាត់អ្នកប្រុសតូចហើ-!)
តូឃ្យូខឹងប្រឹងនិយាយទាំងរដាក់រដុប ប្រាប់ទៅចាហ្វាយ គេមិនទាន់និយាយផុតផងត្រូវ
ជុងហ្គុកស្រែកកំហក់ពីម្ខាងទៀតមក÷"ឯងនិយាយស្អី?" ជុងហ្គុកសួរបញ្ជាក់ ខ្លាចថាមិញនេះខ្លួនស្ដាប់ច្រឡប់ តែបើម្ចាស់បេះដូងគេបាត់មែន គេនិងកម្ទេចផែនដីនេះតែម្ដង
(គឺម្ចាស់តូចបាត់ខ្លួនហើយ ខ្ញុំរកហើយតែមិនបានឃើញទេម្ចាស់តូចទេចាហ្វាយ ឲ្យខ្ញុំសុំទោស-!) តូឃ្យូនិយាយមិនទាន់ផុតពីមាត់ផងត្រូវ ជុងហ្គុក ចុចបិទទូរស័ព្ទ ប្រញាប់ស្រវេស្រវាចេញទៅរកម្ចាស់បេះដូងភ្លាមតែម្ដង។
តាមផ្លូវ ជុងហ្គុក បើកឡានក្នុងល្បឿនលឿនបំផុត ជិះដូចយន្តហោះ ក្នុងចិត្តសែនបារម្ភ ខ្លាចអូនកើតអ្វី រាងក្រាស់កំពុងតែគិតពីរាងតូចសុខៗស្រាប់តែមានសម្លេង ទូរស័ព្ទរោទ៍ដាស់អារម្មណ៍ ជុងហ្គុកសម្លឹងមើលទៅលេខ ទូរស័ព្ទមុននិងទាញយកមកលើក÷
(សួស្តី សម្លាញ់) សម្លេងមនុស្សប្រុស ខ្សែរម្ខាងទៀតនិយាយមកកាន់រាងក្រាស់
".......!" ជុងហ្គុកមិនបានតបរងចាំអ្នកម្ខាងទៀតនិយាយបន្ត
(ជុងហ្គុក!!)
"ថេយ៍??" ជុងហ្គុកស្រាប់តែ ភ្លាត់សម្លេងឡើង ពេលលឺសម្លេងថេយ៍ហៅគេក្នុងខ្សែរម្ខាងទៀត ហេតុអីក៏ថេយ៍នៅទីនោះ តើមានរឿងអីកើតឡើង?
(ប្រពន្ធឯងមិនបានកើតអីទេ សម្លាញ់ឆាប់មកយកប្រពន្ធរបស់ឯងទៅវិញទៅ!)
(អត់ទេ ជុងកុំមកអី!) ជីនស៊ុកនិយាយមិនទាន់ផុតពីមាត់ផងត្រូវថេយ៍និយាយកាត់ ព្រោះបើជុងហ្គុកទៅ វានិងមានរឿងមិនល្អកើតឡើងហើយ
YOU ARE READING
♡ម្ចាស់បេះដូងAlpha♡(ចប់)
Ação"បងអត់ចូលចិត្តផ្កាទេ តែបងចូលចិត្តអូន! អូនគឺជាផ្ការបស់បង ជាផ្កាក្នុងដួងចិត្តរបស់បងតែមួយទងគត់ គឺ ចន ថេហ្យុង ហ្វាហ្វ្រីលែនស៍!" ចន ជុងហ្គុក ហ្វាហ្វ្រីលែនស៍ គីម ថេហ្យុង ហាយូគិ និពន្ធដោយ: Jura-Kim 📚🌷