ក្រោយពីងូតទឹកឲ្យOmegaតូចរួចរាល់ហើយ ជុងហ្គកក៏បានដាក់ឲ្យថេយ៍គេងវិញ មុននិងចុះទៅខាងក្រោមឲ្យម៉ែដោះធ្វើស៊ុបប៉ូវកម្លាំង ផងដែរ។
"Darling ក្រោកមកញាំបាយសិនចាំគេងវិញ!" ជុងហ្គុកកាន់ថាស់បាយមកដាក់លើតុមុននិងដើរទៅដាស់Omegaតូចដែលកំពុងតែគេង។
"ហ៉ឹក! អូនងងុយណាស់!" ថេយ៍ទាញភួយមក ក្របក្បាលជិតសង្ងំគេងបន្ត
"បាយបងនេះត្រង់នេះឆាប់ក្រោកមកញាំ បងទៅក្រុមហ៊ុនហើយ!" ដោយឃើញថេយ៍ដូចជាងងុយខ្លាំង ជុងហ្គុកក៏សម្រេចមិនដាស់តទៀតទុកឲ្យគេងសិន ហើយគេក៏ទៅក្រុមហ៊ុន តែក៏មិនភ្លេចយកថាស់បាយមកដាក់ជិតគ្រែផងដែរ
ជាការងាយស្រួលសម្រាប់ថេយ៍កុំឲ្យពិបាកដើរទៅញាំឆ្ងាយ។"ហឹម~ឃ្លាន~!" ជុងហ្គុកចេញទៅផុត ថេយ៍ក៏ក្រោកឡើងអង្គុយធ្វើមុខជូរ ភ្នែកម៉ក់ៗសម្លឹងមើលថាស់បាយទាំងឃ្លានជាខ្លាំង។
"ហ៉ឹកៗ! ឈឺណាស់~!" ការឈឺនៅតែឈឺដដែល តែការឃ្លានខ្លាំងជាង ថេយ៍ខំសសៀរ
ខ្លួនទម្លាក់ជើងស្រឡូនចុះជាមុន មុននិងលើកដៃនៅចាប់ស្លាប់ព្រាបាយដួសញាំ។+ក្រុមហ៊ុន Tk-gp
ដល់ក្រុមហ៊ុន jungkookអង្គុយធ្វើការតាមធម្មតាទាំងអារម្មណ៍មិននៅក្នុងខ្លួន ចេះតែបារម្ភពីម្ចាស់បេះដូងដែលនៅភូមិគ្រឹះ យ៉ាងមិចទៅហើយ ថ្មើរនេះបានញាំបាយឬនៅ នៅឈឺទៀតអត់? ខំបន្លំខ្លួនឯង ថាមិនអីទេ តែអារម្មណ៍ដែល បារម្ភគឺមានខ្លាំងលើសលុបពេក÷
"Darling អូនញាំបាយឬនៅ? នៅឈឺទៀតឬអត់?" Jungkook ទាញទូរស័ព្ទចុចលេខOmegaខលទៅសួរឲ្យអស់ចិត្ត បើមិនចឹងទេ ប្រាកដណាស់គឺគេធ្វើការមិនបានទេ
"អូនញាំរួចហើយ...អូនបានធូរខ្លះហើយបងកុំបារម្ភអី!"
"បែបនេះបងអស់ចិត្តហើយ" ជុងហ្គុកញញឹមតិច ដឹងបែបនេះគេក៏អស់បារម្ភទៀតហើយ
====
+ភូមិគ្រឹះកាង
"ឯងប្រាកដហើយ ថាក្មេងម្នាក់នេះជាប្រពន្ធរបស់វា?" បុរសសង្ហារ មាននាមជាម៉ាហ្វៀអំណាចម្នាក់ សម្លឹងមើលទៅរូបថតក្មេងប្រុសម្នាក់ទាំងញញឹម បន្លឺសួរកូនចៅឲ្យប្រាកដចិត្ត ថាក្មេងម្នាក់ហើយមែនទេ ជាមនុស្សរបស់ សត្រូវដែលខ្លួនចង់សម្លាប់អស់រយៈពេល 3ឆ្នាំមកនេះ?
"បាទចាហ្វាយ ខ្ញុំឃើញពួកគេបណ្ដើរគ្នាដូចជាស្រឡាញ់គ្នាណាស់!"
"ចាប់អាក្មេងនោះមក យើងចង់ដឹងណាស់ពេលដែលបាត់មនុស្សរបស់វា តើវានិងមានប្រតិកម្មបែបណា?"កាង ជុនស៊ុក និយាយទាំងញញឹមចុងមាត់ គេពិតជាចង់ឃើញពី ប្រតិកម្មរបស់សត្រូវស្លាប់រស់របស់គេណាស់ ថានិងមានអារម្មណ៍បែបណា? នៅពេលដែលបាត់មនុស្សជាទីស្រឡាញ់របស់គេ ដូចដែលគេបាត់បង់មនុស្សជាទីស្រឡាញ់កាលពី3ឆ្នាំមុនដូចគ្នា!។
........
+ល្ងាចថ្ងៃដដែល
ពីមួយនាទីទៅមួយនាទីរហូតចូលដល់ម៉ោង នេះក៏ជាពេលល្ងាចហើយ គ្រាន់តែក្រឡែកភ្នែកទៅឃើញដល់ម៉ោងភ្លាម ជុងហ្គុកប្រញាប់ រៀបចំរបស់របរ ទាញអាវក្រៅរបស់គេ ប្រញាប់ចុះទៅជាន់ខាងក្រោមអគ្គាយ៉ាងញាប់ជើង គេធ្វើការពីព្រឹកទាល់ល្ងាច បុណ្យឲ្យតែដល់ម៉ោងចេញឲ្យលឿនៗ និងអាល៎ប្រញាប់ទៅភូមិគ្រឹះរកប្រពន្ធវិញ!
ក្រឡែកមកមើលអ្នកនៅភូមិគ្រឹះឯណេះវិញ សម្លឹងមើលដល់ម៉ោងប្ដីចេញពីធ្វើការ ថេយ៍ប្រញាប់ចូលផ្ទះបាយ ធ្វើអាហារពេលល្ងាចចាំប្ដី ថ្ងៃនេះមិនបានទៅធ្វើការ គេក៏មិនចង់នៅទំនេរដែរ ដូចដឹងស្រាប់មនុស្សគេមិនចង់ទុកឲ្យពេលវេលាដើរចោលទទេរៗទេ ធ្វើនេះធ្វើនោះពីព្រឹកមកម្លេះ ទោះបីអ៊ុំម៉ែដោះហាមមិនឲ្យធ្វើក៏គេ ប្រកែកដាច់ខាតចង់ជួយគាត់ធ្វើទាល់តែបាន។
ងឺតតតតត~! = សម្លេងឡានសារីទំនើប ពណ៌ខ្មៅយ៉ាងមានអំណាច ម្ចាស់ឡានចុះពីក្នុងឡានមកក៏កាន់តែមានអំណាច់ខ្លាំងមួយកំរឹតទៀត ដូចជាម៉ាហ្វៀយ៉ាងចឹង ម៉ាហ្វៀដែរតែម៉ាហ្វៀលាក់ប្រពន្ធ><
"Darling!!!" សម្លេងមាំក្រាស់ស្រែករកម្ចាស់បេះដូង ពីមុខទ្វារភូមិគ្រឹះនេះទៅ បែកត្រឹមមួយថ្ងៃសោះគេនឹកOmegaតូចស្ទើរស្លាប់ទៅហើយ
"Darling អូនធ្វើអី~~!" ជុងហ្គុកដាក់អាវធំទៅលើតុ មុននិងដើរទៅឪបចង្កេះតូចពីក្រោយ ទម្លាក់ចង្កាលើស្មាតូចថ្នមៗ ច្រមុះស្រូបយក
ខ្លិនក្រអូបប្រហើរដូចផ្កាសាគូរ៉ា ពីរាងតូចចូលពេញសួតក្រាស់។"បងមកវិញហើយ? គឺអូនធ្វើម្ហូបបងប្រញាប់ទៅលាងដៃនិងអាល៎បានញាំបាយ!" ថេយ៍រាងភ្ញាក់បន្តិចដែលស្មានតែអ្នកណាមកឪបចង្កេះគេបិះហក់ធាក់ហើយ។
"បាទ~សឺត~~~!" មុននិងដើរទៅលាងដៃរ ជុងហ្គុកទម្លាក់មុខទៅថើបថ្ពាល់ក្រពុំ 2.3ខ្សឺតសិនសឹមដាច់ចិត្តទៅ។
====
រងចាំភាគបន្ត
YOU ARE READING
♡ម្ចាស់បេះដូងAlpha♡(ចប់)
Ação"បងអត់ចូលចិត្តផ្កាទេ តែបងចូលចិត្តអូន! អូនគឺជាផ្ការបស់បង ជាផ្កាក្នុងដួងចិត្តរបស់បងតែមួយទងគត់ គឺ ចន ថេហ្យុង ហ្វាហ្វ្រីលែនស៍!" ចន ជុងហ្គុក ហ្វាហ្វ្រីលែនស៍ គីម ថេហ្យុង ហាយូគិ និពន្ធដោយ: Jura-Kim 📚🌷