ម្ចាស់បេះដូងAlpha|Ep19

249 16 0
                                    

"ពួកឯងចាប់យើងទៅណា? ជុងហ្គុកជួយអូនផង ហ៉ឹកៗ ជុងហ្គុកអូនខ្លាចណាស់ ពួកអាក្បាលត្រងោលនេះចាប់អូន ហ៉ឹកៗ ជុងហ្គុក!" ថេយ៍ស្រែកដង្ហោយហៅAlphaមកជួយ តែខំប្រឹងហៅយ៉ាងណាក៏ជុងហ្គុកមិនបានលឺដែរ។
| បងអ្ហើយមកជួយអូនផង អូនខ្លាចណាស់
ហ៉ឹកៗ |

"នៅឲ្យស្ងៀមទៅ បើឯងមិនចង់ស្លាប់ទេ!" បុរសម្នាក់បន្លឺឡើង ធ្វើឲ្យថេយ៍ស្ងាត់មាត់ជ្រាបមិនហ៊ានហាស្ដីទៀត ព្រោះតែខ្លាចគេសម្លាប់បាត់។ តែពេលនេះគឺគេភ័យខ្លាំងណាស់ ហើយក៏សង្ឃឹមថាជុងហ្គុកនិងមកជួយគេ
ឆាប់ៗនេះ។

+ភូមិគ្រឹះ កាង

"ពួកឯង ចាប់យើងមកទីនេះធ្វើអី?" ថេយ៍បន្លឺឡើងទឹកមុខស្លេកស្លាំងកាន់តែភ័យខ្លាំងជាងមុន ពេលអ្នកដែលចាប់ខ្លួន យកមកទីនេះ ភូមិគ្រឹះ ធំស្គើមស្គៃ មានអ្នកបម្រើដើរទៅមកៗ ទោះបីជាមានមនុស្សនៅច្រើន តែភាពភ័យខ្លាចរបស់គេនៅតែមាន ព្រោះតែកែវភ្នែកអ្នកបម្រើនិងអង្គរក្សទាំងនោះមើលមកគេចម្លែកខ្លាំង ហើយភូមិគ្រឹះនេះក៏ គួរឲ្យខ្លាចទៀត។ បុរសជាកូនចៅដាក់ឲ្យថេយ៍លោត
ជង្គុកនៅក្នុងបន្ទប់មួយ

"ស្វាគមន៍មកកាន់ ភូមិគ្រឹះកាង ចន ថេហ្យុង ហ្វាហ្វ្រីលែនស៍!!"សម្លេងធំបន្លឺឡើងក្រល៎ ពេញបន្ទប់ បោះជំហានវែងៗដើរមករករាងតូចទាំងញញឹម ស្រស់។

"ឯងជាអ្នកណា ហេតុក៏ស្គាល់ឈ្មោះរបស់យើង?" ថេយ៍កាន់តែភ័យ ពេលឃើញជីនស៊ុក ដើរមកជិតគេ តែថេយ៍មិនចចាញ់នៅតែមាភាពក្លាហានបន្លឺសួរទៅគេវិញ ទាំងចម្ងល់ ហេតុអីគេស្គាល់ឈ្មោះរបស់គេ? គេមិនដែលស្គាល់បុរសនៅចំពោះមុខទេ

"តើមាននរណាដែលមិនស្គាល់ ប្រពន្ធចន ជុងហ្គុក ហ្វាហ្វ្រីលែនស៍នោះ?" ជីនស៊ុកទម្លាក់ខ្លួនអង្គុយចងហោង ពីមុខថេយ៍ និយាយទាំងញញឹម បង្គាប់ទៅដោយអំណាច

"លោកចាប់ខ្ញុំមកធ្វើអី?" សម្លេងតូចបន្លឺសួរទៅវិញយ៉ាងធម្មតា ដូចជាមិនមានភាពភ័យខ្លាចអីបន្តិចសោះ នេះគ្រាន់តែជាសំបកក្រៅប៉ុណ្ណោះ តែខាងក្នុងភ័យស្ទើរលិចនោមទៅហើយ។

"ចង់ដឹងថាយើងចាប់ឯងមកធ្វើអីមែនទេ?"
ជីនស៊ុកមិនបានឆ្លើយតែក៏សួរបកទៅថេយ៍វិញ។ថេយ៍មិនឆ្លើយតែនៅស្ងៀមចាំស្ដាប់ជីនស៊ុកនិយាយបន្ត

"គឺយើងចង់ដឹងណាស់ តើពេលដែល ចន ជុងហ្គុក បាត់មនុស្សដែលវាស្រឡាញ់ តើវានិងមានអារម្មណ៍បែបណា? មានប្រតិកម្មបែបណា? ឬក៏......?" ជីនស៊ុកនិយាយទាំងញញឹមមានក្ដីសុខ គេពិតជាចង់ឃើញពីប្រតិកម្មរបស់ជុងហ្គុកណាស់ នៅពេលដែលបាត់មនុស្សដែលវាស្រឡាញ់ តើវានិងមានអារម្មណ៍បែបណា?

"លោកជាអ្នកណា ត្រូវជាអីនិងជុងហ្គុក?" ចម្ងល់ជាច្រើនលោតពេញខួរក្បាល តើម្នាក់ប្រុសនេះជាអ្នកណា ត្រូវជាអីនិងជុងហ្គុក? ហេតុអ្វីក៏ចាប់គេមក

"ឯងដឹងត្រឹមថា យើងចង់ស្លាប់វាទៅបានហើយ តើយើងគួរតែប្រាប់វាទេថាឯងនៅទីនេះ...? តើវានិងគិតបែបណាពេលវាដឹងថាឯង ត្រូវសត្រូវវាចាប់មកបែបនេះ?" បើ
ជុងហ្គុកដឹងថាគេចាប់ថេយ៍មក ជុងហ្គុកនិងមករកគេដោយឯងៗ ហើយពេលនោះ គេនិងមានឪកាស សម្លាប់ជុងហ្គុកបាន។

"កុំណា បើលោកចង់សម្លាប់ក៏សម្លាប់ខ្ញុំចុះ!" ភាពភ័យខ្លាចក៏មានឡើង ថេយ៍ស្នើរសុំឲ្យគេសម្លាប់ខ្លួនចុះ

"ហ៉ឹស!! មនុស្សដែលយើងត្រូវការគឺ ចន ជុងហ្គុក យើងចង់សម្លាប់វាដោយផ្ទាល់ដៃរបស់យើង។ វានិងមករកយើងដោយឯងៗ ពេលដឹងថាឯងនៅទីនេះ! ហាសហា" ជីនស៊ុកសើច អស់សំណើចយ៉ាងមានអំនួត មនុស្សដែលគេចង់សម្លាប់គឺជុងហ្គុក មិនមែនថេយ៍ឡើយ ហើយគេចាប់ថេយ៍មកគឺដើម្បីតែជា នុយដើម្បីឲ្យជុងហ្គុក
មករកគេដោយឯងៗ មករកសេចក្ដីស្លាប់ដោយឯងៗ

======

រងចាំភាគបន្ត

♡ម្ចាស់បេះដូងAlpha♡(ចប់)Where stories live. Discover now