ម្ចាស់បេះដូងAlph|Ep:6

185 12 0
                                    

ក្រោយពីអង្គុយមើលផ្កាយសាសងស្នេហាជាមួយនិងគ្នាយ៉ាងមាន ក្ដីសុខហើយ Omega តូចក៏រអ៊ូថាងងុយទើបAlphaសង្ហារក៏លើកបីកាយតូច នាំទៅគេងតែម្ដង ព្រោះស្អែកត្រូវទៅធ្វើការទៀត ខ្លាចអូនបាក់កម្លាំង។

//Morning \\

ព្រឹកថ្ងៃថ្មី អ្វីៗក៏ថ្មី តែក្ដីស្រឡាញ់ដែលAlphaមានទៅលើ Omega វាមិនថ្មីឬក៏ផ្លាស់ប្ដូរឡើយ បេះដូងនិងចិត្តគេពេលនេះគឺមានតែOmegaតូចម្នាក់នេះតែមួយគត់ គេមិនដឹងថាហេតុអ្វីបានជាគេលង់ស្រឡាញ់អូមេហ្កាឋានៈតូចទាបម្នាក់នេះខ្លាំងយ៉ាងនេះឡើយ ទោះបីជាគីម ថេហ្យុងហាយូគិ ម្នាក់នេះជាអូមេហ្កាដែលមានឋានៈតូចទាប មិនសូវមានអ្នកឲ្យតម្លៃ តែសម្រាប់គេគឺ គេនិងធ្វើឲ្យអូមេហ្កាឋានៈទាបម្នាក់ឲ្យមានតម្លៃបំផុត បំផុតសម្រាប់គេនិងមនុស្សជុំវិញខ្លួន មានចិត្តច្រណែននិងអូមេហ្កាតូចម្នាក់នេះ គេនិងថ្នាក់ថ្នមមើលថែអូមេហ្កាតូចម្នាក់នេះឲ្យល្អបំផុត អស់ពីចិត្តរបស់គេជារាងរហូត។

"ពូ!!! ពូអ្ហើយ!!" ភ្ញាក់ពីគេងបើកភ្នែកមករាងតូចស្រែកចាចៗរកអ្នកជាAlpha មុនគេ

"បាទ~?" សម្លេងមាំក្រាស់បន្លឺឡើងយ៉ាងពិរោះ និងដំណើរដើរចេញពីក្នុងបន្ទប់ទឹក ដោយមានតែកន្សែងរុំត្រឹមល្វែងខាងក្រោមប្រលែងល្វែងខាងលើចោលនិងមានកន្សែងតូចជូតសក់ ធ្វើឲ្យអូមេហ្កាដែលអង្គុយបត់ជើងកង្កែបលើគ្រែឯណេះមើលមិនដាក់ភ្នែកសោះស្ទើរតែស្ទះឈាមស្លាប់ |សង្ហារណាស់ព្រះអ្ហើយ!!|

"ភ្ញាក់ហើយអូមេហ្កាតូចរបស់បង!" រាងក្រាស់ដើរទៅរកក្មេងតូចនៅលើគ្រែ

"ហិហិ បាទ!" ថេយ៍ឆ្លើយតបរាងក្រាស់វិញទាំងសើចលឹបភ្នែកឡើងគួរឲ្យស្រឡាញ់

"ទៅងូតទឹកទេ បងងូតឲ្យ!"

"អត់ទេអូនចង់លេងអានេះ!" រាងតូចក្រវីក្បាលមិនចង់ទៅងូតទឹក តែដៃចង្អុរទៅសាច់ផេកក្បាលពោះរាងក្រាស់ដែលមានអា8កង់នោះវិញ

"ក្មេងខូច!!" ជុងហ្គុកចាប់ដៃតូចមកឲ្យប៉ះអា8កង់នោះ ទាំងគ្រឺតខ្នាញ់និងក្មេងនេះ ឥឡូវខូចណាស់

"ពូ!!" លេងសុខៗថេយ៍បន្លឺហៅជុងហ្គុក ហើយងើបមុខមកសម្លឹងមុខរាងក្រាស់ម៉ក់ទាំងធ្វើមុខឆ្ងល់

♡ម្ចាស់បេះដូងAlpha♡(ចប់)Where stories live. Discover now