ម្ចាស់បេះដូងAlpha|Ep13

140 8 0
                                    

ថ្ងៃត្រង់

ជុងហ្គុកចំណាយពេលនៅជាមួយTeahyungយ៉ាងច្រើនម៉ោង ទើបគេត្រឡប់ទៅក្រុមហ៊ុន ដោយសារតែSobinប្រាប់ថាមានការប្រជុំធំមួយទើបjungkookត្រឡប់ទៅវិញទាំងចិត្តមិនចង់។

បន្ទាប់ពីជុងហ្គុកទៅវិញហើយ ថេហ្យុងក៏នៅអង្គុយធ្វើការរបស់គេដដែល និងនៅទទួលភ្ញៀវដូចរាល់ដង។

"នោះមែនទេ ជាគីមថេហ្យុង?" នារីស្រស់ស្អាតម្នាក់បន្លឺសម្ដីឡើងម្នាក់ឯងកែវភ្នែកសម្លឹងមើលទៅរាងតូចដោយស្ងប់ស្ងាតបំផុត យើងក៏មិនបានដឹងថានារីម្នាក់នោះកំពុងតែគិតអ្វីដែរ គេសម្លឹងមើលសកម្មភាពថេហ្យុងមួយសន្ទុះទើបនាងដើរចូលទៅខាងក្នុងហាងតែម្ដង។

"សួរស្តីបាទ អ្នកនាងត្រូវការអ្វីដែរ?" ថេយ៍ប្រញាប់ដើរទៅទទួលភ្ញៀវយ៉ាងលឿនពេលឃើញមនុស្សស្រីស្រស់ស្អាតម្នាក់ដើរចូលមក

នាងមិនបាននិយាយអ្វីគ្រាន់តែសម្លឹងមុខថេយ៍បន្តិចហើយក៏ដើរហួសទៅ ថេយ៍ជ្រួញចញ្ចឹមបន្តិច គេក៏មិននិយាយអ្វីដែរភ្ញៀវបែបនេះជួបមកច្រើនហើយ មិនបង្អង់យូរថេយ៍ក៏ដើរតៅតាមនារីនោះ។

"ពណ៌មួយនេះសមនិងអ្នកនាងណាស់ វាមិនប្រហមខ្លាំងពេក ពេលអ្នកនាងលាបទៅវានិងលើកមុខអ្នកនាងស្អាតបានមួយកម្រិតទៀត!" ដោយឃើញថានាងនៅរើសមើលក្រែម ថេយ៍ក៏ចូលទៅជួយនែណាំអំពីពណ៍ក្រែមដែលសមនិងមិខនាង គេដឹងពណ៍មួយណាលាបសម ព្រោះគេមានជំនាញខាងនេះ មិនថាគ្រឿងតំតែងមុខ ខ្លួនមនុស្សស្រីមនុស្សប្រុសគេដឹងទាំងអស់ ថាមួយណាសមនិងមនុស្សបែបណា។

"ខ្ញុំយកមួយនេះចុះ!" នាងហុចក្រែមឲ្យនាយតូចខ្ចប់ឲ្យ ហើយនាងក៏ដើរចេញទៅវិញ។

"នេះរបស់អ្នកនាង!" ថេយ៍បានខ្ចប់ដាក់យ៉ាងស្អាតបាត យកទៅឲ្យនាងដែលអង្គុយចាំនោះ

"អរគុណអ្នកនាងដែលបានចូលមកទិញហាងខ្ញុំ!" ថេយ៍ឪក្បាលបន្តិចជាការអរគុណដល់នាង តែនាងមិនបាននិយាយអ្វីគ្រាន់តែទទួលក្រែមពីដៃនាយតូចហើយ នាងក៏ចាក់ចេញទៅវិញបាត់។

ហ្វូ!! = ថេយ៍ដកដង្ហើមយ៉ាងវែងបន្ធូរអារម្មណ៍ មុនគេទ្រាំណាស់ កុំតែជាភ្ញៀវទេ បើមិនចឹងគេប'ចោ បាត់ហើយ។

..........

ក្រោយចូលការប្រជុំនិងអ្នកធ្វើជំនួញក្រមហ៊ុនជាមួយគ្នាហើយ ជុងហ្គុកក៏ដើរទៅបន្ទប់ Office របស់គេវិញដោយមានSobinជាជំនិតដើរតាមពីក្រោយ។

តុក!! តុក!! = សម្លេងគោះទ្វារបន្លឺឡើង ដាស់អារម្មណ៍អ្នកនៅខាងក្នុង ជុងហ្គុកងើបមុខមើលបន្តិចមុននិងបង្គាប់ឲ្យអ្នកម្ខាងទៀតចូល

"ចូលមក!" សម្លេងក្រាស់បន្លឺឡើង អ្នកម្ខាងទៀតលឺហើយក៏បើកទ្វារចូលមកតែម្ដង

"នេះឯកសារលោកប្រធាន!" នាងលេខាស្រីម្នាក់កាន់ឯកសារមកឲ្យរាងក្រាស់។

"ដាក់លើតុ ហើយចេញទៅចុះ!" សម្លេងមាំមានអារម្មណ៍អ្វីសោះបន្លឺឡើង ភ្នែកនៅតែសម្លឹងមើលលេបថប់ដដែល។

"ចា៎!" នាងឪនគោរពបន្តិចមុននិងចាក់ចេញទៅវិញទាំងខកបំណង នាងខំធ្វើខ្លួនស្អាត សិចស៉ីយ៉ាងនេះហើយនៅតែជុងហ្គុកមិនយកភ្នែកមើលនាងទៀត។

"ខ្ញុំនិងធ្វើឲ្យលោកប្រធានមកស្លាញ់ខ្ញុំវិញ!" នាងចេញមកខាងក្រៅ ទើបបន្លឺឡើងទាំងទឹកមុខញញឹមមានល្បិច សម្លឹងមើលទៅទ្វារបន្ទប់ជុងហ្គុក

"អ្នកនាងលេខាចង់ទាក់នរណាមែនទេ?" សម្លេងតូចស្រួយស្រេះបន្លឺសួរឡើងខាងក្រោយឲ្យនាងងាកទៅមើលទើបដឹងថាអ្នកសួរនាងជា÷

"ម្ចាស់តូច!" ទឹកមុខញញឹមមានល្បិចមុននេះរសាតបាត់អស់ ប្រលិចមកវិញនៅទឹកមុខ
ភ័យៗ ព្រោះមើលទៅទឹកមុខថេហ្យុងដូចជាមាំកាចខ្លាំងណាស់

"អ្នកនាងលេខាស្អាតប៉ុណ្ណេះដែរ មិនសមធ្វើជាឆ្កែរចង់ដណ្ដើមរបស់អ្នកដទៃចឹងសោះ! អ៊ូ" ថេយ៍បន្លឺឡើង ទាំងញញឹមឌឺ ភ្នែកសម្លឹងមើលនាងលេខាពីលើដល់ក្រោម រូបរាងស្អាត តែគួរឲ្យស្ដាយចរឹកមិនខុសពីឆ្កែចង់ដណ្ដើមរបស់គេ តែអេ៎!! យកនាងទៅប្រៀបធៀបនិងឆ្កែក៏មិនបានដែរព្រោះតែឆ្កែចង់ល្អជាងនាងរាប់រយដងទៅទៀត!។

"ម្ចាស់តូចចង់និយាយពីអ្វី?" នាងធ្វើជាសួរបកទៅវិញធ្វើមុខឆ្ងល់មិនយល់ពីអ្វីដែលថេយ៍និយាយមុននេះ ទាំងដែលនាងកំពុងតែក្ដៅខឹងនិងថេយ៍ខ្លាំង

"ខ្ញុំនិយាយអីនាងគួរតែដឹងខ្លួនឯងហើយ! ខ្ញុំគ្រាន់តែប្រាប់មុនទេ បើមិនចង់ឲ្យខូចមុខទាំងវ័យក្មេងទេ កុំចង់ដណ្ដើមរបស់ដែលមានម្ចាស់ហើយ!" ថេយ៍ឪនទៅខ្សឹបដាក់ត្រចៀកនាង និយាយគម្រាម ប្រាប់ឲ្យដឹងមុនប៉ុណ្ណោះ បើចង់នៅស្អាតសូមចេញឲ្យឆ្ងាយពីរបស់មានម្ចាស់បន្តិច ។
ថេយ៍និយាយចប់ហើយក៏ញញឹមដាក់នាងបន្តិចមុននិងដើរបំបុកស្មានាងហើយ ចូលទៅខាងក្នុងបាត់ ទុកឲ្យនាងនៅឈរកកដៅក្ដៅហាយខឹងជាខ្លាំង។

=====

រងចាំភាគបន្ត

ចង់យាយថានាងស្គាល់គីមថេហ្យុងតិចពេកហើយ

♡ម្ចាស់បេះដូងAlpha♡(ចប់)Where stories live. Discover now