ម្ចាស់បេះដូងAlpha|Ep11

148 9 0
                                    

ក្រោយពីញាំអាហារពេលព្រឹករួចរាល់ហើយ Alphaក៏នាំOmegaតូចទៅរៀបចំខ្លួន យ៉ាងស្អាតបាតដូចជាជំទាវយ៉ាងចឹង មុននិងនាំOmegaរបស់ខ្លួនទៅ Deagu ជាខេត្តកំណើតរបស់ថេហ្យុង ដើម្បីទៅលេងប៉ាម៉ាក់របស់គេ។

ពី សេអ៊ូលទៅដេហ្គូប្រើរយៈពេល2ម៉ោងទើប ពួកគេមកដល់ដេរហ្គូ មុននិងមកjungkookក៏បានខលប្រាប់លោកគីមជាមុនផងដែរថាគេនាំថេយ៍មក គេហើយក៏បានគម្រាមលោកគីម
ទៀតមិនឲ្យនិយាយធ្វើអ្វីមិនល្អទៅលើថេយ៍ឡើយ បើមិនចឹង....គួរតែដឹងហើយថា ចន ជុងហ្គុក ហ្វាហ្វ្រីលែនស៍និងធ្វើបែបណា
ឪក្មេកក៏គេហ៊ានធ្វើដែរ ឲ្យតែហ៊ានប៉ះពាល់ចំណព្វចិត្តរបស់គេ។

+ផ្ទះគីម

ឡានសារីទំនើប តម្លៃថ្លៃបំផុត ឈប់ចត់ពីមុខផ្ទះរាងសង្ហារចុះពីក្នុងឡានដើរវាងទៅម្ខាងទៀតបើកទ្វារឲ្យម្ចាស់បេះដូងOmegaតូចចេញមក។

"ម៉ាក់!" ថេយ៍គ្រាន់តែចេញមកឃើញម្ដាយគេរត់ទៅឪបតែម្ដង នឹកណាស់កូនពិតជានឹកម៉ាក់ណាស់។

"អ្ហឹម! កូនញាំអីឬនៅ?" អ្នកស្រីគីមឪបតបទៅកូនផ្ដល់ភាពកក់ក្តៅជាម្ដាយវិញ មុននិងបន្លឺសួរកូនបន្ត

"រួចហើយម៉ាក់! កូននឹកម៉ាក់ណាស់" ថេយ៍ស្រាប់តែបង្ហូរទឹកភ្នែកមកតែម្ដង រយៈពេល5ឆ្នាំមកនេះគេមិនដែលបានជួបម៉ាក់គេម្ដងណាសោះតាំងពីអ្នកគ្រួសារគីមលក់គេឲ្យទៅជុងហ្គុកមកម្លេះ តែគេមិនប្រកាន់ទោសអ្វីទេ គេដឹងថាប៉ាម៉ាក់គេធ្វើបែបនេះ ក៏ព្រោះតែត្រូវការលុយខ្លាំង។

"កុំនៅក្រៅអីមេឃក្ដៅណាស់ពួកកូនចូលទៅខាងក្នុងសិនមក!" អ្នកស្រីគីមបន្លឺឡើង
ជុងហ្គុកចាប់ចង្កេះតូចមកផ្អឹបជាប់ខ្លួនមុននិងបណ្ដើរចូលទៅខាងក្នុង គេធ្វើបែបនេះកុំឲ្យOmegaតូចរបស់គេមានអារម្មណ៍ថាខ្លាច ព្រោះមានគេនៅក្បែរហើយ។

"ប៉ាទៅណា?" ថេយ៍បន្លឺសួរឡើងទាំងដាក់គូទអង្គុយលើសាឡុងជិតAlpha

"ប៉ាឯងមានការខាងក្រៅបន្តិចទៀតមកវិញហើយ!"

"ពួកកូនមកយូរទេ?" អ្នកស្រីសួរបន្ត

"មិនយូរទេ បន្តិចទៀតពួកយើងទៅវិញហើយ ខ្ញុំគ្រាន់តែនាំប្រពន្ធរបស់ខ្ញុំមកឲ្យមើលមុខអ្នកទាំងពី បន្តិចប៉ុណ្ណោះ កុំឲ្យគេភ្លេចមុខឪពុកម្ដាយបង្កើតរបស់គេ!" ជុងហ្គុកឆ្លើយជំនួស ទាំងទឹកមុខអំណាច បង្គាប់ដោយពាក្យសម្ដី ដៀមដាមដាក់រាងចំណាស់ ធ្វើឲ្យអ្នកស្រីគីម រអៀសខ្លួនបន្តិចដែរ គាត់សើចញញឹមៗមិនសូវសម ព្រោះអ្វីដែលជុងហ្គុកនិយាយមកវាជាការពិតទាំងអស់ សម្ដីជុងហ្គុកវាចាក់ដោតអារម្មណ៍គាត់ខ្លាំងណាស់។

គេគ្រាន់តែតែនាំថេយ៍មកឲ្យមើលមុខបន្តិចប៉ុណ្ណោះពេលលោកគីមមកដល់ អង្គុយនិយាយគ្នាបានបន្តិចជុងហ្គុកក៏សុំលានាំOmegaរបស់គេទៅវិញ គេមិនចង់ឲ្យថេយ៍នៅមានសម្ពាធជាងនេះទេ ព្រោះមើលទៅទឹកមុខគេមិនសូវស្រួលសោះ ភាពភ័យខ្លាចនៅតែមានសម្រាប់គេក្នុងគ្រួសារនេះដដែល។

+សេអ៊ូល

មិនយូរjungkookក៏បានបើកបរមកដល់សេអ៊ូលវិញ តែគេក៏មិនភ្លេចនាំOmegaតូចរបស់គេទៅញាំអីនិងដើរលេងផងដែរ។

មាត់សមុទ្រ ដ៏ធំល្វឹងល្វើយទឹកសមុទ្រ បក់បោកផាត់ផាយអមជាមួយ អាកាសធាតុ ត្រជាក់ខ្យល់បក់ល្វើយៗ ប៉ះនិងដងខ្លួនអ្នកដែលនៅទីនេះធ្វើឲ្យត្រជាក់ៗ អារម្មណ៍ល្អខ្លាំងណាស់។

"អូនកំពុងតែគិតអី?" ជុងហ្គុកបន្លឺឡើងសួរដាស់អារម្មណ៍Omegaតូចដែលអង្គុយសម្លឹងមើលទៅសមុទ្រមិនដឹងថាគិតពីរឿងអ្វី

"បងមិចក៏សមុទ្រធំម្លេះ?" ក្មេងពូកែឆ្ងល់បែរខ្លួនមកសួររាងក្រាស់ ទាំងទឹកមុខឆ្ងល់ មិនដឹងអី

"សមុទ្រមិនធំទេ! វានៅចាញ់ក្ដីស្រឡាញ់ដែលបងមានចំពោះអូនទេ ក្ដីស្រឡាញ់ដែលបងមានឲ្យអូនគឺវាធំជាងសមុទ្រ រាប់រយលានដងទៅទៀត ចឹងហើយសមុទ្រមិនធំទេ ក្ដីស្រឡាញ់ដែលបងមានចំពោះទើបធំ
ធំជាងអ្វីៗទាំង! សូម្បីតែពិភពលោកទាំងមូលនេះ" គេសួរតែបន្តិចសោះ Alphaម្នាក់នេះឆ្លើយវិញមួយខ្សែរ ឡើងOmegaតូចថ្ពាល់ក្រហមអស់ព្រោះតែអៀននិងរំភើបពេក ពាក្យសម្ដីប្រុសចាស់នេះពេក

"ហិហិ ក្ដីស្រឡាញ់របស់បងធំពេកហើយ!" ថេយ៍អស់សំណើចសើចកាច់.ក ផ្អែកក្បាលនិងដើមទ្រូងហាមណែន យ៉ាងមានក្ដីសុខបំផុត តើជាតិមុនគេបានធ្វើបុណ្យអ្វីទៅ បានជាជាតិនេះគេមានសំណាងយ៉ាងនេះ មានសំណាងខ្លាំងណាស់ ដែលមាន ចន ជុងហ្គុក ហ្វាហ្វ្រីលែនស៍ជាស្វាមីរបស់គេ។

"បងស្រឡាញ់អូនណាស់Omegaតូចម្ចាស់បេះដូងបង!" ទោះបីជាឲ្យគេជ្រើសរើសរាប់រយលានដងទៀតក៏គេនៅតែជ្រើសយកក្មេងនេះ ធ្វើជាប្រពន្ធរបស់គេដដែល ទោះបីជាមានស្រីស្អាតជាងនេះរាប់រយដងទៀត ក៏គេនៅតែយកក្មេងនេះដដែល គេសុំបិទបេះដូង ត្រឹមនេះហើយក្រៅពី ចន ថេហ្យុង ហ្វាហ្វ្រីលែនស៍ គេមិនព្រមស្រឡាញ់ណាផ្សេងទៀតជាដាច់ខាត

======
រងចាំភាគបន្ត


♡ម្ចាស់បេះដូងAlpha♡(ចប់)Where stories live. Discover now