ម្ចាស់បេះដូងAlpha|Ep8

160 8 0
                                    

"Okay² តស់ៗOmegaរបស់បង ឈប់យំៗក្មេងល្អ!" ជុងហ្គុកចាប់ក្រសោបឪបកាយតូចដែលយំរហេមរហាមនោះមកឪបជាបើទ្រូងមុននិងបណ្ដើរក្មេងពូកែយំ ទៅទិញការ៉េមតែម្ដង ទទួលស្គាល់ថាគេពិតជាខ្លាចទឹកភ្នែកក្មេងម្នាក់នេះណាស់ គេចាញ់ទឹកភ្នែកក្មេងនេះហើយ!

"ហិហិ អូនចង់ញាំអានេះ!" ថេយ៍ញញឹមខ្ចឹបទាំងទឹកភ្នែកនៅដក់ជាប់ក្រឡង់ភ្នែកនៅឡើយ

បន្ទាប់ពីទិញការ៉េមឲ្យក្មេងពូកែសុំហើយ ពួកគេក៏សម្រេចចិត្តនាំគ្នាទៅភូមិគ្រឹះវិញ។

+ក្នុងឡាន

តាមផ្លូវទៅភូមិគ្រឹះវិញ ក្នុងឡានមានមនុស្សតែពីនាក់ទេតែសភាពអ៊ូអរដូចមានមនុស្សច្រើននាក់ចឹង ព្រោះតែOmegaតូចនិយាយច្រើន
រប៊េះរប៊ួច មិនឈប់សោះតាំងពីចេញមកម្លេះ។

"ពូហា៎~!" មាត់តូចពណ៍ផ្កាឈ្រូកស្រាល បន្លឺហៅរាងក្រាស់ កំពុងតែសម្លឹងមើលផ្លូវខាងមុខ

"បាទ~?" រាងក្រាស់បន្លឺឡើងយ៉ាងពិរោះតបទៅម្ចាស់បេះដូងវិញ ភ្នែកនៅតែសម្លឹងមើលផ្លូវដដែល

"ពូស្រឡាញ់អូនអត់?" ថេយ៍ធ្វើភ្នែកលីងឡុងៗ បន្លឺសួររាងក្រាស់ដោយចិត្តចង់ដឹងថាគេនិងឆ្លើយតបវិញថាយ៉ាងមិច?

"ស្រឡាញ់ណាស់ ស្រឡាញ់ជាងអ្វីៗទាំងអស់ អូនជាពិភពលោករបស់បង អូនជាជីវិតបង ជាកែវភ្នែកជាបេះដូងថ្លើមប្រមាត់របស់បង បងមិនអាចរស់ខ្វះអូនបានទេ បងស្រឡាញ់អូនណាស់Omegaតូចរបស់បងអ្ហើយ~!" គេសួរតែមួយមាត់សោះ ជុងហ្គុករៀបរាប់ទៅវិញឡើងធ្វើឲ្យក្មេងដែលអង្គុយស្ដាប់ឯណេះ អៀនឡើងក្រហមមុខមាត់អស់ ញញឹម បិទមាត់មិនជិត។

"ហិហិ អូនក៏ស្រឡាញ់ពូដែរ!"

====

ព្រឹកថ្ងៃថ្មី ពន្លឺព្រះអាទិត្យរះបំភ្លឺផែនដី ផ្ការីកស្គុសស្គាយ តាមដងផ្លូវបង្អួត សម្រស់់យ៉ាងស្រស់ស្អាត ដូចជាOmegaតូច ដែលកំពុងតែគេងយ៉ាងសុខស្រួលលើគ្រែ ដៃឪបក្រសោប រាងក្រាស់ជាប់ដូចខ្លាចបាត់ទៅណាយ៉ាងចឹង។

"Omega របស់បង!" ជុងហ្គុកភ្ញាក់យូរហើយតែមិនហ៊ានងើបទៅណា នៅគេងឲ្យក្មេងខ្លះឪប ខ្លាចភ្ញាក់ដល់Omegaតូច។

♡ម្ចាស់បេះដូងAlpha♡(ចប់)Where stories live. Discover now