ម្ចាស់បេះដូងAlpha|Ep18

146 9 0
                                    

Morning✨

នាពេលព្រឹកព្រះអាទិត្យរះបំភ្លឺផែនដី ឲ្យមនុស្សម្នាក្រោកទៅធ្វើការរាងៗខ្លួន ក្រឡែក
មកមើលក្មេងតូចកំពុងតែគេងយ៉ាងសុខស្រួលឯណេះវិញ។ ដៃតូចដូចបន្លាក្រូចលើកមកញីភ្នែកតិចៗឲ្យសាំនិងបន្លឺថ្ងៃដែលរះចែងចាំងតាមបង្អូច មកប៉ះនិងផ្ទៃមុខដ៏ស្រស់ស្អាតរបស់គេ។

ថេយ៍សសៀរខ្លួនតិចៗ ងើបចេញពីគ្រែ ថ្ងៃនេះដូចអត់ឈឺខ្លាំងដូចថ្ងៃដំបូងគេអាចដើរខ្លួនឯង បានមិនចាំបាច់ឲ្យAlphaមកបីដូចមុន

"Aww! Darling អូនភ្ញាក់ហើយ?" Jungkook ទើបចេញពីបន្ទប់ទឹក ប្រញាប់មកគ្រាOmegaតូចយ៉ាងលឿន ព្រោះខ្លាចថាថេយ៍នៅឈឺដូចថ្ងៃដំបូង (យប់ ហឹង្សាហើយព្រឹកគេថ្នមវិញ><)

"អូនមិនអីទេ!" ថេយ៍បន្លឺឡើងប្រាប់ទៅAlphaវិញ គេមិនបានឈឺទេ

"មោ!! បងងូតទឹកឲ្យ!" Jungkook មិនខ្វល់លើកបីកាយតូចចូលទៅក្នុងបន្ទប់ទឹកតែម្ដង គេនៅមិនទាន់ទុកចិត្តទេ ព្រោះយប់មិញលេងខ្លាំងដែរ

ប្រើរយៈពេល1ម៉ោងទើបjungkookងូតទឹក ដោសខ្លួន ដោសប្រាណឲ្យOmegaតូចហើយក៏បីមកដាក់លើគ្រែវិញ ហើយគេក៏ដើរទៅរកមើលសម្លៀកបំពាក់ឲ្យរាងតូច ទោះបីថេយ៍មិនបានឈឺក៏គេនៅតែមើលថែថ្នាក់ថ្នមដូចទារក បែបនេះរហូតដែរ។

បន្ទាប់ពីងូតទឹកស្លៀកពាក់ឲ្យរាងតូចហើយ ជុងហ្គុកចាប់បីកាយតូចចុះទៅខាងក្រោមបន្តដើម្បីញាំអាហារពេលព្រឹក យាយរួមទៅគឺគេមិនឲ្យថេយ៍ដើរតែម្ដង បើអាចចង់ពរដើរលេងដូចពរកូនចឹង។

"ពូ~!" ញាំបាយសុខៗថេយ៍ស្រាប់តែបន្លឺឡើង ហៅរាងក្រាស់តិចៗ

"បាទ~!" ជុងហ្គុកងើបមុខមកមើលមុខក្មេងដែលហៅគេមុននេះធ្វើមុខម៉ក់ៗ របៀបចង់និយាយបន្តិចអត់បន្តិច

"អូន...អូនចង់ទៅហាង!" ថេយ៍ពែបមាត់ សុំរាងក្រាស់ទៅហាង ព្រោះយប់មិញជុងហ្គុកមិនឲ្យគេទៅហាងទៀតទេ តែគេមិនដាច់ចិត្តទុកហាងចោលសោះ មនុស្សធ្លាប់តែធ្វើការ មិនចេះនៅស្ងៀម បែរជាឲ្យនៅតែផ្ទះបែបនេះ ពិបាកណាស់សម្រាប់គេ។

"Darling!!" ជុងហ្គុកបន្លឺឡើងសង្កត់សម្លេងបន្តិច ទឹកមុខក៏ប្ដូរមកជាមាំ ធ្វើឲ្យOmegaតូចរលីងរលោងទឹកភ្នែក ឆួលៗច្រមុះ

♡ម្ចាស់បេះដូងAlpha♡(ចប់)Where stories live. Discover now