"អត់ទេ ហ៉ឹកៗ! ជុងហ្គុកបងឆាប់ទៅវិញទៅ!" ថេយ៍ស្រែកត្រហូរយំខ្លាំងៗ ដេញឲ្យជុងហ្គុកត្រឡប់ទៅវិញ។ តែជុងហ្គុកមិនបានខ្វល់និងពាក្យសម្ដីថេយ៍ឡើយ គេនៅតែឈរស្ងៀមស្ងាត់រងចាំសេចក្ដីស្លាប់បន្តិចទៀតនេះ
"អត់ទេ!! ជុងហ្គុក-ផាំង!!!!" សម្លេងគ្រាប់កាំភ្លើងបន្លឺឡើង ខ្ទ័រពេញភូមិគ្រឹះ រាងតូចរាងតូចបើកភ្នែកធំៗ បេះដូងធ្លាក់ដល់ដី ទឹកភ្នែករាប់រយដំណក់ហូរ ទាំងបេះដូងឈឺផ្សារ...។
"ថេយ៍អូនយ៉ាងមិច!" ជុងហ្គុកស្ទុះរត់ទៅ ទ្រលើកបីកាយតូចចេញទៅខាងភូមិគ្រឹះវិញ ព្រោះតែថេយ៍បានសន្លប់បាត់ហើយ។ ហើយគ្រាប់កាំភ្លើងដែលបាញ់មុននេះ គឺជាគ្រាប់កាំភ្លើងរបស់sobinដែលបាញ់ជីនស៊ុក។ គិតថាឯងចង់សម្លាប់ ចន ជុងហ្គុក ហ្វាហ្វ្រីលែនស៍បានងាយៗដូចសម្ដីឯងមែនទេ? គេដឹងហើយក៏រៀបចំពេលការនេះរួចហើយដែរមុននិងគេមកទីនេះ
"កម្ទេចភូមិគ្រឹះ កាងចោល!!" ផាំងៗ!! គ្រាន់តែជុងហ្គុកបើកឡានចេញទៅបាត់ sobin បន្លឺឡើងគ្រាប់បែកជាច្រើនគ្រាប់បន្លឺឡើង កម្ទេចភូមិគ្រឹះ កាងទាំងអស់គ្មានសេះសល់ មិនខ្វល់ថាមានមនុស្សនៅឬអត់ទេ អ្វីដែលធ្វើឲ្យ ចនជុងហ្គុកមិនពេញចិត្តហើយ នោះនិងត្រូវរលាយត្រឹមមួយប្រព្រិចភ្នែក។
======
ក្រោយពីចេញពីភូមិគ្រឹះកាង ជុងហ្គុកនាំថេយ៍មកមន្ទីពេទ្យ ល្បីមួយកន្លែងក្នុងទីក្រុង។
"ជុង-ជុងហ្គុក ហ៉ឹកៗ បងកុំទៅណាចោលអូន ហ៉ឹកៗ!" ក្មេងតូចបិទភ្នែកស្រែកដង្ហោយហៅរាងក្រាស់ទឹកភ្នែកហូរស្រាក់ស្រាន ខ្លួនបម្រះពេញគ្រែពេទ្យ រកបុរសជាទីស្រឡាញ់ដែលត្រូវ គេបាញ់មុននេះ
"ថេយ៍អូនយ៉ាងមិចហើយ?" ជុងហ្គុកស្ទុះទៅរកម្ចាស់បេះដូង ដាស់ឲ្យថេយ៍បើកភ្នែកមកមើលគេវិញ
"ជុងហ្គុក!" ថេយ៍ស្ទុះទៅឪបកាយក្រាស់
"មិនអីទេណា មិនអីទេ!" ជុងហ្គុកលើកដៃទៅឪបកាយតូចលួងលោម រាងតូចកុំឲ្យយំ គេមិនបានទៅណាទេ
"ហ៉ឹកៗ! ជុង!!" ថេយ៍នៅតែយំ អណ្តឺតអណ្តក ពេលដឹងថាជុងហ្គុកមិនបានទៅចោលគេទេ អូនភ័យណាស់ដឹងទេ អូនខ្លាច ខ្លាចបងទៅចោលអូន
YOU ARE READING
♡ម្ចាស់បេះដូងAlpha♡(ចប់)
Acţiune"បងអត់ចូលចិត្តផ្កាទេ តែបងចូលចិត្តអូន! អូនគឺជាផ្ការបស់បង ជាផ្កាក្នុងដួងចិត្តរបស់បងតែមួយទងគត់ គឺ ចន ថេហ្យុង ហ្វាហ្វ្រីលែនស៍!" ចន ជុងហ្គុក ហ្វាហ្វ្រីលែនស៍ គីម ថេហ្យុង ហាយូគិ និពន្ធដោយ: Jura-Kim 📚🌷