\\Morning//
នាពេលព្រឹកប្រលឹម ផ្ការីកស្គុះស្គាយតាមដងផ្លូវសាធារណៈ ក្នុងភូមិគ្រឹះ ហ្វាហ្វ្រីលែនស៍ សម្បូរទៅដោយផ្កា គ្រប់ប្រភេទ មានអ្នកបម្រើដើទៅមកៗ អ្នកខ្លះក៏ធ្វើនេះ អ្នកខ្លះក៏ធ្វើនោះ តាមទម្លាក់ការងារខ្លួនឯងដែលត្រូវធ្វើរាល់ដងអ៊ីចឹងទៅ។
"Darling!អូនធ្វើអី?" ជុងហ្គុកទើបតែចុះពីក្នុងបន្ទប់មក ភ្ញាក់ពីដេកមកមិនបានឃើញម្ចាស់បេះដូងតាមពិតមកនៅខាងក្រោយភូមិគ្រឹះសោះ
"អូនបេះផ្កា!" ថេយ៍ងាកទៅមើលរាងក្រាស់បន្តិចមុននិងបែរមកបេះផ្កាវិញ
"បងផ្កានេះស្អាតទេ?" ថេយ៍បែរមកសួរ
ជុងហ្គុកវិញលើកផ្កាកុលាបពណ៌ក្រហមមួយទងមកបង្ហាញជុងហ្គុក"ស្អាតចាញ់ផ្ការបស់បងទេ!" ជុងហ្គុកតបទៅថេយ៍វិញទាំងញញឹចុងមាត់ កែវភ្នែកខ្មៅនិល សម្លឹងមើលមុខរាងតូចមិនដាក់
"បងមានផ្កាដែរឬ? ស្អាតខ្លាំងឬអត់ ផ្ការបស់បងឈ្មោះអ្វី?" ថេយ៍ធ្វើមុខភ្ញាក់ផ្អើល ជុងហ្គុកទៅលួចដាំផ្កានៅឯណា?មិចក៏គេមិនដឹងសោះចឹង?
"ផ្ការបស់បងគឺស្អាតខ្លាំងណាស់ ស្អាតជាងនរណាៗទាំងអស់ បងមិនដែលឲ្យនរណាផ្សេងប៉ះទេក្រៅពីបង ហើយផ្ការបស់បងឈ្មោះថា.....!!" ថេយ៍ទម្លាក់ទឹកមុខចុះធ្វើមុខ ស្រពោនអន់ចិត្ត ដែលជុងហ្គុកសរសើរអំពីផ្កាមួយនោះមិនដាច់ពីមាត់បែបនិង គេអន់ចិត្តណាស់
"ផ្ការបស់បងមានឈ្មោះថា....ចន ថេហ្យុងហ្វាហ្វ្រីលែនស៍! ផ្ការបស់បងគឺស្អាតជាងគេ ស្អាតលើសផ្កាទាំងអស់នេះរាប់រយលានពាន់ដងទៅទៀត" ជុងហ្គុករៀបរាប់ទាំងញញឹមសង្ហារ។ ថេយ៍គ្រាន់តែស្ដាប់ជុងហ្គុកនិយាយចប់ ថ្ពាល់គេចាប់ផ្តើម ក្រហមព្រឿងៗទៀតហើយ ស្អប់ណាស់ ប្រុសនេះចូលចិត្តធ្វើឲ្យគេអៀនណាស់ ហិហិ អារម្មណ៍អន់ចិត្តមិចក៏បានរសាត់បាត់អស់ ជំនួសមកវិញនូវអារម្មណ៍រំភើប សែនរំភើបពេកក្រៃ។
"ស្អាតមែនណា ស្អាតខ្លាំងណាស់ ផ្កាសំណព្វចិត្តបង!" ជុងហ្គុកច្បិចថ្ពាល់ថេយ៍តិចៗទាំងគ្រឺតខ្នាញ់ ខ្នាញ់និងថ្ពាល់ក្រហមដូចប៉េងប៉ោះទំនេះណាស់ ចង់តែចាប់ក្រញិចឲ្យណាណីទេលោកអ្ហើយ
YOU ARE READING
♡ម្ចាស់បេះដូងAlpha♡(ចប់)
Ação"បងអត់ចូលចិត្តផ្កាទេ តែបងចូលចិត្តអូន! អូនគឺជាផ្ការបស់បង ជាផ្កាក្នុងដួងចិត្តរបស់បងតែមួយទងគត់ គឺ ចន ថេហ្យុង ហ្វាហ្វ្រីលែនស៍!" ចន ជុងហ្គុក ហ្វាហ្វ្រីលែនស៍ គីម ថេហ្យុង ហាយូគិ និពន្ធដោយ: Jura-Kim 📚🌷