ក្នុងសាច់រឿងនេះវាគ្រាន់ជាការប្រឌិតការតាក់តែងការស្រមើស្រមៃរបស់អ្នកសរសេរប៉ុណ្ណោះមិនមែនជារឿងពិតអ្វីឡើយសូមអានដោយការពិចារណា
........
បន្ទាប់ពីជុងវ៉ុនចេញទៅភូមិគ្រិះគេបាត់ដែនក៏តេទូរស័ព្ទរាយការណ៍នៅរឿងកើតឡើងប្រាប់ទៅជេយ៍ទាំងអស់ហើយពេលជេយ៍កំពុងនៅក្នុងឡានម៉ាកស៊េរីចុងក្រោយបង្អស់ជាមួយដែនជាជំនិតទៅកន្លែងមួយ"តេទៅមិនលើកសារទៅក៏មិនតបហឺយ"ជេយ៍ដែលអង្គុយក្រោយព្យាយាមតេទៅជុងវ៉ុនផងសារទៅផងតែអ្នកខាងណោះមិនតបមិនលើកសោះគេដឹងថាខឹងតែមិនគួរមិនលើកទូរស័ព្ទគេចឹងទេ
"បើកអោយលឿនជាងនេះបន្តិចទៅដែនពេលនេះមិនដឹងកំហឹងកម្រិតណាទេ"ជេយ៍ឈប់តេតែមកតឿនដែនបើកទៅអោយលឿន កាត់សេចក្ដីយល់ដែនក៏ងក់ក្បាលបន្ថែមល្បឿនហើយទិសដៅនោះគ្មានទៅណាក្រៅពីវិមានផ្កាបីទងទេ
ងាកមកមើលអ្នកខាងវិមានវិញពួកគេទាំងបីកំពុងនៅក្នុងឡានដែលបើកដោយយ៉ូហ្សាបើមើលតាមគោលដៅគឺទៅវិមានធំរេស្ទីននៅឯជាយក្រុងមើលដូចមានរឿងបន្ទាន់
"តិចគាត់ដឹងរឿងពួកយើងទៅបង"ជុងវ៉ុនដែលនៅក្នុងឡានវិញកំពុងជ្រួលជ្រើមខ្លាចហុីសុឹងដឹងរឿងពួកគេ
"ទេប្រហែលមិនមែនទេវាមិនលឿនយ៉ាងនិងទេអាចជារឿងផ្សេង"ស៊ុននូដែលកំពុងអង្គយផ្អែកនិងឡាននោះក៏និយាយតបទៅជុងវ៉ុនដើម្បីកុំអោយគេភ័យ
"រឿងអីទៅដែលអាចអោយបងធំប្រញាប់ប្រញាលហៅពួកយើងទៅបែបនេះ"ជេគងាកមើលមុខស៊ុននូ
"មិនដឹង"ស៊ុននូតបទៅវិញយ៉ាងរំភើយ
"រឿងអីក៏រឿងទៅសំខាន់ពួកឯងបិទទូរស័ព្ទពួកឯងអោយអស់ទៅព្រោះយើងដឹងថាពួកគេកំពុងតេរកហើយបិទទៅបើមិនចង់អោយបងធំសង្ស័យ"ជេគ
"បិទតាំងពីចេញពីវិមានម្លេះបងកុំភ័យ"ជុងវ៉ុន
ត្រឡប់ទៅមុននេះបន្តិចពួកគេចូលបន្ទប់រៀងខ្លួនទៅហើយក៏ទទួលបានសារពីហុីសុឹងហៅអោយទៅវិមានជាបន្ទាន់ស៊ុននូដែលនិយាយជាមួយនីគីមិនទាន់បានដឹងរឿងផងក៏បិទយ៉ាងលឿនឯជេគនិងជុងវ៉ុនក៏ដូចគ្នាពួកគេធ្វើដំណើរចេញមកតែម្ដងមិនបានប្រាប់កម្លោះយើងទាំងបីទេ ឡានពួកគេបើកមកតែពីរឡានទេខ្លាចពួកសត្រូវសង្ស័យទើបមិននាំគ្នាទៅច្រើន

YOU ARE READING
អំណាចគ្រួសារ(The End....✅)
Cerita Pendekគ្រួសារធំៗទាំងអស់ប្រកួតប្រជែងគ្នាដើម្បីអំណាចប្រកួតប្រជែងគ្នាដើម្បីកិត្តយសតែខុសពីគ្រួសារធំមួយដែលមិនខ្វល់ពីអំណាចអ្វីឡើយទោះពួកគេជាគ្រួសារធំមានអំណាចក៏មិនខ្ចីប្រកួតប្រជែងសុំតែកុំប៉ះពាល់ដល់គ្រួសារគេទៅបានហើយ