ភាគ21 : ហេតុអីក៏ទៅចោលបង?

652 41 3
                                    


[ថ្ងៃស្អែក]

«សួរស្ដីអ្នកទាំងអស់គ្នា»អារីយយ៉ាដើរមកឈរមុខធ្វាផ្ទះដោយញញឹមស្រស់ទៅកាន់អ្នកបម្រើគ្រប់គ្នា ហើយពូកអ្នកបម្រើគ្រាន់តែឃើញមុខក៏ស្គាល់បាត់ទៅហើយថាជាអ្នកណាទើបប្រញ៉ាប់រ៉ូតរះមកទទួល

«ហួយ អ្នកនាងអារីយ៉ាខានជួបគ្នាយូរហើយពិតជាស្រស់ស្អាតខ្លាំងណាស់»

«ពួកបងក៏ដូចគ្នាដែរ នេះខ្ញុំមានរបស់មកផ្ញើរណា៎»អារីយ៉ានិយាយទើបហុចថង់មួយស្បោងគឺជារបស់ញ៊ាំហ្នឹងហើយ ឯអ្នកដែលកំពុងតែឈរមើលនោះក៏ញញឹមទាំងភាពឈឺចាប់ព្រោះអារីយ៉ាមើលទៅសុភាពរាបសារ រម្យទម្យពិតជាដូចដែរគេនិយាយថាសមនឹងជុងហ្គុកពិតមែន

«អរ នេះគឺគីមថេយ៉ុងឬ?»អារីយ៉ាក្រលេកភ្នែកឃើញថេយ៉ុងនោះក៏សួរឡើង

«ពិតមែនហើយ»

«នេះពិតជាស្រស់ស្អាតខ្លាំងណាស់ ស្អាតជាងមនុស្សស្រីទៅទៀតឯណោះ»អារីយ៉ានិយាយដោយញញឹមទៅថេយ៉ុងធ្វើឲ្យថេយ៉ុងចេះតែញញឹមទៅតាម

«សរសើរពេកហើយ»

«ខ្ញុំមកនេះគឺមកសួរសុខទុក្ខអ្នករាល់គ្នានៅទីនេះហើយជុងហ្គុកក៏ធ្លាប់និយាយពីថេយ៉ុងប្រាប់ខ្ញុំដែរហើយថ្ងៃនេះចង់មកមើលផ្ទាល់ភ្នែកតែពេលបានមកជួបគឺថាស្អាតយកតែមេនទេនហើយ»

«មិនហ៊ានទទួលទេអ្នកនាងស្អាតជាងឆ្ងាយណាស់»

«ឆឹស បើចឹងយើងទៅញ៊ាំអីវិញទៅខ្ញុំបានទិញម្ហូបមកច្រើនខ្លាំងណាស់»មិនចាំសាមីខ្លួនគេឆ្លើយតបទេអារីយ៉ាអូសទៅតុបាយតែម្ដង
___________
រយៈពេលប៉ុន្មានថ្ងៃក្រោយមកទំនាក់ទំនងរវាងពួកជុងហ្គុកនិងថេយ៉ុងប្រែជាសោះកក្រោះពីមួយថ្ងៃទៅមួយថ្ងៃដោយថេយ៉ុងមិនសូវនិយាយរកជុងហ្គុកទាល់តែសោះ

«អ៊ួក...អ៊ួក...ហេតុអីក៏ប៉ុន្មានថ្ងៃនេះយើងតែងតែក្អួតពេលធំក្លិនម្ហូប ចេះតែឈឺក្បាលវិលមុខ អស់កម្លាំងបែបនេះឬមួយ...?»នឹកឃើញបែបនេះថេយ៉ុងប្រែជាបើកភ្នែកធំៗទើបប្រញ៉ាប់ប្រញ៉ាលរៀបចំទៅមន្ទីពេទ្យយ៉ាងលឿនដោយមីនយ៉ុននៅឈរអេះក្បាលខ្វោកៗទាំងឆ្ងល់

[មន្ទីពេទ្យ]

«ចូលរួមអបអរសារទផងពេលនេះលោកកំពុងតែមានកូនហើយ មនុស្សប្រុសអាចមានកូនដោយសារតែជាពពួកomegaហើយលោកក៏ជាប្រភេទពពួកomegaដែរទើបអាចមានកូនបានព្រោះវាកម្រណាស់»

ម្ចាស់បំណុលម្ចាស់ស្នេហ៍ [COMPLETED✅]Where stories live. Discover now