ភាគទី22 : បកស្រាយ

660 35 2
                                    



[1ឆ្នាំក្រោយមក]

1ឆ្នាំក្រោយមកនេះជុងហ្គុកតាមរកថេយ៉ុងស្ទើរតែក្រឡាប់ផែនដីហើយតែមិនបានតម្រុយអ្វីសោះហើយ1ឆ្នាំមកនេះថេយ៉ុងក៏បានកើតចេញកូនប្រុសមួយមកដូចគ្នាដោយមានឈឈ្មោះថា
ចនថេយ៍ជុង។តាំងពីថ្ងៃដែរថេយ៉ុងគេចពីជុងហ្គុកមកថេយ៉ុងក៏បានកសាងជីវិតថ្មីដោយមានឡេវីលជាអ្នកជ្រោមជ្រែងរហូតដល់សម្រេចបានបើកហាងលក់ផ្កាមួយដែលមានសន្ទុះអ្នកគាំទ្រខ្លាំងបំផុតថែមទាំងលក់ដាច់ទៀតផង។

«មើលចុះក្មួយពូមុខគួរឲ្យស្អប់ណាស់!»ឡេវីលឈ្ងោកមុខមើលក្មួយប្រុសដែលនៅក្នុងរង្វង់ដៃថេយ៉ុងដោយទៅលេងថ្ពាល់គេតិចៗ

«ថេយ៍បងបានឈាងមកលេងតែប៉ុណ្ណឹងទេណា៎មានការប្រញ៉ាប់នៅក្រុមហ៊ុនបងទៅសិនហើយ ពូទៅហើយណា៎ក្មួយកុំ
រពិសដាក់អាប់ប៉ាខ្លាំងពេកណា៎»ឡេវីលទៅថើមថ្ពាល់ថេយ៍ជុងបន្តិចទើបបើកឡានចេញទៅក្រុមហ៊ុន។ជារឿយៗកន្លងមកនេះឡេវីលតែងតែមកផ្ទះថេយ៉ុងជារៀងរាល់ថ្ងៃមិនដែលខានឡើយថែមទាំងរឿងបើកហាងផ្កាក៏ឡេវីលជាអ្នកជួយរហូតដល់ថេយ៉ុងក្រែងចិត្ដខ្លាំងណាស់ ទិញផ្ទះរបស់គេមកវិញហើយនៅជួយរឿងបើកហាងទៀតនេះគ្រាន់តែជាមិត្ដរាប់អាននិងគ្នាសផះជួយដល់ប៉ុណ្ណឹងហើយបើខ្លះវិញជាសាច់ញ្ញាតិតែគេមិនជួយដល់ថ្នាក់នេះនោះទេ

ក្រលេកមកមើលកម្លោះកំសត់ស្នេហ៍ឯណេះវិញតាំងពីថេយ៉ុងរត់ចោលមកក្លាយជាមនុស្សប្រមឹកទៅហើយក្រុមហ៊ុនក៏មិនសូវទៅដូចមុនដោយឲ្យវីនទៅជំនួស។តែដោយឡែកថ្ងៃនេះមិនបានផឹកស្រវឹងខួបដូចរាល់ដងនោះឡើយ

«ឡេវីល?»បើកឡានឈប់នៅហាងដែលមានលក់សម្ភារៈមួយកន្លែងក៏ឃើញឡេវីលដើរចូលទៅក្នុងហាងមិនបង្អង់យូរទេជុងហ្គុកក៏ប្រញ៉ាប់ដើរទៅតាមតែម្ដង

«ឯងមានឃើញថេយ៉ុងឬអត់?»

«ថេយ៉ុងបាត់ខ្លួន?ហេតុអីមកសួរយើង?»ឡេវីលជ្រួញចិញ្ចើមដាក់ជុងហ្គុកវិញបង្កឲ្យជុងហ្គុកមានការមិនពេញចិត្ដ

«ប្រាប់មកឯងលាក់ថេយ៉ុងនៅឯណា!!?»ពេល៉ចម្លើយរបស់ឡេវីលហើយជុងហ្គុកក៏ស្ទុះទៅក្របួច-កអាវរបស់ឡេវីលតែម្ដងដោយមិនខ្វះអ្នកណា

ម្ចាស់បំណុលម្ចាស់ស្នេហ៍ [COMPLETED✅]Where stories live. Discover now