Kim Taehyung ជាកូនប្រុសពៅក្នុងត្រកូលអភិជនមួយដែលមានឪពុកជានាយកសាលា K នៅក្នុងទីក្រុង Seoul កូរ៉េខាងត្បូងចំណែកម្តាយរបស់គេជាស្ត្រីមេផ្ទះ។ Taehyung មានបងប្រុស2នាក់។បងប្រុសច្បង Kim Seokjin និងបងប្រុសទី2 Kim Namjoon ដែលបងប្អូនគេទាំងបីនាក់រៀនសាលាតែមួយប៉ុន្តែខុសថ្នាក់។Kim Seokjin អាយុ23ឆ្នាំជានិស្សិតឆ្នាំទី3ចរិតគេល្អខ្លាំងណាស់គួរឲ្យស្រឡាញ់តែឆាប់ច្រឡោតបន្តិច។
Kim Namjoon អាយុ22ឆ្នាំជានិស្សិតឆ្នាំទី2មានភាពជាអ្នកដឹកនាំនិង មាន IQ រហូតទៅដល់148ជាសិស្សឆ្នើមប្រចាំសាលាហើយតែងតែជាប់ក្នុងតារាងសិស្សពូកែជាប្រចាំ។
ចំណែកឯកូនពៅគ្រួសារ Kim វិញជានិស្សិតឆ្នាំទី1 អាយុ20ឆ្នាំចរិតរបស់គេគឺខុសពីបងប្រុសទាំងពីរឆ្ងាយណាស់ជាមនុស្សមានស្នាមញញឹមទាក់ទាញមានមន្តស្នេហ៍ហើយក៏ Romantic ប៉ុន្តែបើគេចង់បានអ្វីមួយហើយគឺត្រូវតែបានមិនថាប្រើ តាមវិធីសាស្ត្រណាក៏ដោយ។
***
Min Lingyin ជាកូនស្រីពៅនៃគ្រួសារ Min ដែលស្ថិតនៅក្នុងត្រកូលក្រីក្រ។ឪពុកជាជនជាតិកូរ៉េ ដែលប្រកបមុខរបរជាអ្នកនេសាទត្រីនៅ Busan ស្រុក Nam Gu ដែលមានផ្ទះនៅជិតសមុទ្រជាងគេនិងនៅជិតកោះ Oryukdo ផងដែរ។ចំណែកម្តាយជាជនជាតិចិនប្រកបរបរអ្នកលក់ត្រីនៅក្នុងផ្សារជិតតំបន់សមុទ្រនោះ។Min Lingyin មានបងប្រុសម្នាក់និងបងស្រីម្នាក់។
បងប្រុសច្បងក្នុងគ្រួសារឈ្មោះ Min Yoongi ដែលជាសិស្សទទួលបានអាហារូបករណ៍ទៅរៀនបន្តនៅ Seoul ហើយជានិស្សិតឆ្នាំទី2សព្វថ្ងៃរៀនបណ្តើររកលុយផ្ញើរ មកឲ្យគ្រួសារបណ្តើរដើម្បីជួយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។គេជាមនុស្សស្ងប់ស្ងាត់មុខងាប់មិនរាប់ញាតិតែក៏ជាមនុស្សម៉ត់ចត់ក្នុងការសិក្សាក៏ដូចជាការងារជាដើម។
Min Yangyan ជាបងស្រីភ្លោះដែលកើតមុន Lingyin 5 នាទីហើយចំណង់ចំណូលចិត្តពួកគេដូចគ្នាស្ទើរតែទាំងស្រុងហើយមុខមាត់ក៏មិនខុសគ្នាប៉ុន្មានដែលតែអាច សម្គាល់បានគឺ Yangyan មានប្រជ្រុយតូចមួយត្រង់ចុងចិញ្ចើមចំណែក Lingyin មានប្រជ្រុយតូច2ត្រង់ចុងច្រមុះនិងនៅជិតពាក់ កណ្តាលរវាងគែមមាត់និងកណ្តាលបបូរមាត់ខាងស្តាំដៃ។
Yangyan មានចរិតចាស់ទុំចេះដឹងខុសត្រូវចំណែកឯកិរិយា មាយាទគឺសមជាស្រីតែម្តងទន់ភ្លន់ចេះសព្វកិច្ចការក្នុងផ្ទះបាយថែមទាំងពូកែផ្នែកការសិក្សាផងដែរ។ពេលនេះនាងកំពុងតែរៀនបញ្ចប់ថ្នាក់ទី12។
Min Lingyin ជាកូនស្រីពៅក្នុងគ្រួសារ Min តែមិនមានចរិតដូចទៅនឹងបងស្រីឡើយនាងកាចឆ្នាស់។ថ្វីត្បិតតែនាងកាចឆ្នាស់បន្តិចតែអ្នកភូមិចូលចិត្ត ស្រឡាញ់រាប់អាននាងណាស់ព្រោះដោយសារសម្រស់តែប៉ុណ្ណោះ។បើកាលពីមុនវិញសឹងថាមួយភូមិនេះគ្មាន នរណារាប់រកនាងឡើយ។ Lingyin មានអាយុ19ឆ្នាំជាសិស្សថ្នាក់ទី12Aខុសពីបងស្រីដែលរៀនថ្នាក់12Bហេតុតែខុសគ្នាបែបនេះព្រោះមិនចង់ឲ្យ ពួកគេមានជម្លោះជាមួយគ្នាព្រោះម្នាក់ៗកំណាញ់ពិន្ទុ ខ្លាំងណាស់បើបានឈ្នះតែកន្លះពិន្ទុបើមិនឌឺគ្នាពេញផ្ទះទើបចម្លែក។
***
Jeon Jungkook ជាកូនប្រុសទោលក្នុងគ្រួសារ Jeon ដែលមានឪពុកជាអ្នកជំនួញធំមួយនិងមានលោក Park ជាដៃគូសហការណ៍ហើយក៏ជាមិត្តភក្តិជិតស្និទ្ធិគ្នាផង ដែរ។ Jungkook ជាមនុស្សស្លូតបូតសុភាពហើយក៏ជាវីរៈបុរសជិះសេះសផងដែរ។គេតែងតែជួយអ្នកទន់ខ្សោយជាងខ្លួនជានិច្ច។ Jungkook អាយុ20ឆ្នាំរៀននៅសកលវិទ្យាល័យ K.
***
Park Jimin ជាកូនប្រុសទោលក្នុងគ្រួសារ Park គេចូលចិត្តរាប់អានមិត្តណាស់ទោះបីមនុស្សមិនដែលស្គាល់ឈរជិតគ្នាពេលខ្លះក៏គេនិយាយជាមួយអ្នកនោះដែរ។ Jimin មានអាយុ20ឆ្នាំគឺប្រហាក់ប្រហែលនឹង Taehyung ដែរ រៀននៅសកលវិទ្យាល័យ K.
***
Jung Hoseok ជាទាយាទតែមួយដែលត្រូវស្នងដំណែងទទួលរ៉ាប់រង មុខជំនួញធំជាងគេនៅ Seoul បន្តពីលោក Jung Woo.
Hoseok គ្មានបងប្អូននោះទេគឺម្នាក់ឯងតែម្តងសូម្បីតែបងប្អូន ជីដូនមួយក៏គ្មានដែលម្ល៉ោះហើយទើបគេជាមនុស្សដែលខ្វះភាពកក់ក្តៅព្រោះម្តាយគេស្លាប់តាំងពីគេកើតមកម្ល៉េះ។ឆ្នាំនេះគេមានអាយុ22ឆ្នាំ ហើយក៏រៀនចប់សព្វគ្រប់អស់ដែលព្រោះគេរៀនផ្លោះ ថ្នាក់ដល់ទៅ3មិនមែនមនុស្សធម្មតាសុទ្ធតែអាចធ្វើបានទេ។ការផ្លោះនេះគឺដោយសារគេរៀនពូកែគ្រាន់តែចូល រៀនទី1បានមួយថ្ងៃក៏ផ្លោះទៅទី4បាត់ត្រឹមតែអាយុ6ឆ្នាំ។សព្វថ្ងៃនេះគេកំពុងតែជួយជ្រំជ្រែងលោក Jung គ្រប់គ្រងសណ្ឋាគារលំដាប់ផ្កា5ដែលកំពុងរៀបគម្រោងឈានទៅរកផ្កា6។Tell me your opinions here 👇
Thank You ☺
YOU ARE READING
My Wife (KH)
Romance"គ្រួសារមួយកើតឡើងពីការផ្សំផ្គុំរវាងមនុស្សចាស់,សន្យារវាងមនុស្សចាស់តែបែបជាឲ្យក្មេងជំនាន់ក្រោយដែលមិនដឹងអីទទួលរ៉ាប់រងទាំងមិនចង់!តើពួកគេអាចធ្វើអ្វីបាន!?" "ដោយសារតែខ្លាចគ្មានអ្នកស្នងដំណែង, ខ្លាចគ្មានទាយាទ, ខ្លាចមិនបានមានចៅទួតហៅ, សុខចិត្តផ្សំផ្គុំមនុស្សពីរ...