Part 4: Pressure Of Family

655 35 0
                                    

[Author's POV]

Seoul
K University

3 Months Later

ថ្ងៃនេះគឺជាថ្ងៃដែលសាលាបិទវគ្គសិក្សាទើបឲ្យសិស្សសម្រាក3សប្តាហ៍។ចំណែកឯចំណងមិត្តភាពរបស់ Taehyung និង Lingyin ក៏កាន់តែសិ្នទ្ធស្នាលទៅរហូតឈានទៅដល់.....

<<អូនរវល់ទេពេលបិទវគ្គនេះ?>>Taehyung ដែលគេងកើយភ្លៅនាងមើល anime "Hatarubi no mori e" បន្លឺឡើង។

<<Emm រវល់ទៅជួយលក់…>Lingyin

<<Orr បងចង់នាំអូនទៅលេង Busan ដែល>>នាងនិយាយមិនទាន់ចប់ផងនាយកម្លោះដែលគេងកើយភ្លៅនាងងើយក្បាលមើលមុខរបស់នាង។

<<អូនជាអ្នកនៅ Busan ស្រាប់ទៅហើយ>>

<<មែនហេ៎!?ផ្ទះអូននៅឯណា?ចាំបងជូនទៅហើយទៅលេងប៉ាម៉ាក់អូនតែម្តង!>>នាយកម្លោះស្ទុះងើបឡើង។

<<មិនបានទេ!អូនខ្លាចពួកគាត់នឹងស្តីឲ្យហើយណាមួយផ្ទះអូនក៏មិនធំដែលគឺតូចល្មមទេ>>

<<មិនសំខាន់ទេ!ឲ្យបងជូនអូនទៅៗ>>នាយអង្វរនាងដោយជ្រប់មុខនឹងភ្លៅរបស់នាង។

<<មើល៍!បានហើយ!តែអូនជាកូនអ្នក....លក់ត្រីទេអូនខ្លាចបងនឹងស្អប់ខ្ពើម>>នាងឱនមុខចុះមិនហ៊ានប្រសព្វភ្នែកនឹងគេ។

<<Yinyin ទោះអូនយ៉ាងម៉េចក៏បងនៅតែស្រឡាញ់ដែលណា៎មិនខ្វល់ថាអូនមានឬក្រស្អាតឬមិនស្អាតទេបងនៅតែស្រឡាញ់អូនស្រឡាញ់បេះដូងរបស់អូន>>នាយក្រសោបមុខនាងឡើងហើយយកថ្ងាសនាងផ្អឹបនឹងថ្ងាសរបស់គេ។

<<Emm អរគុណណាស់ដែលបងមិនស្អប់ខ្ពើម អឹម>>នាងនិយាយចប់ភ្លាមបបូរមាត់ក្រាស់ក៏ទម្លាក់មកភ្លែត។

<<ហាមនិយាយបែបនេះទៀតឮទេ!?>>

<<Emm>>នាយក៏ថើបនាងម្តងទៀតហើយនាងក៏មិនបានបដិសេធ។

New Day
Busan

ឡានស្ព័រខ្មៅមួយជិះចេញពី Seoul កាត់ខេត្តផ្សេងៗឆ្ពោះទៅ Busan.

My Wife (KH)Where stories live. Discover now