[Author's POV]
ងឺត!
ឡានខ្មៅមួយជិះមកឈប់នៅមុខនាងក្រមុំដែលកំពុងឱនមុខចុះនោះរួចនាងក៏ឡើងឡានទៅ។
<<យ៉ាងម៉េចដែល!?មានអ្វីមែនទេ!?>>ពេលនាងល្អិតចូលឡានភ្លាមគេក៏ចោទសួរឡើង។
<<គ្មាននោះទេ!>>
<<គ្មានយ៉ាងម៉េច!?នេះភ្នែកនាងហើមហើយណា!>>នាងងាកមើលមុខគេបន្តិចទឹកភ្នែកមួយតំណក់រមៀលចុះមកកាត់ផែនថ្ពាល់របស់នាង។
<<ហេតុអីក៏យំ!?នរណាធ្វើអីនាង!?>>
<<លោកសុំសង្សារលោកបែកគ្នាឬនៅ!?>>
<<នៅទេ!យ៉ាងម៉េច!?>>
<<ចុះហេតុអីលោកឲ្យខ្ញុំបែកគ្នាជាមួយគេ!?>>រាងស្តើងច្រឡោតឡើង។
<<នាងជាស្រីមានប្តីហើយមានសង្សារទៀតវាខុស!>>
<<ចុះហេតុអីលោកមានបាន!?>>
<<ជារឿងរបស់ខ្ញុំនាងកុំចេះ!>>នាយកម្លោះស្រែកសម្លុតនាងវិញហើយបើកឡានបន្ត។
<<Hoseok បងខឹងនឹងអូនហេ៎!?>>នាងល្អិតយកដៃម្ខាងរបស់ខ្លួនដាក់លើស្មារបស់គេឯនាយកម្លោះឯនេះវិញមានអារម្មណ៍អំភើបញាប់ញ័រដែលមិនដែលមានប្រតិកម្មជាមួយនារីណាសោះក្រៅពីនាង។គេទាក់ទងពួកនាងអូនៗដើម្បីរំសាយអារម្មណ៍ប៉ុណ្ណោះចង់បែកក៏បែកអត់ក៏អត់ធម្មតាតែចំពោះនាងខុសគ្នា។ហើយក៏ជាលើកទីមួយដែរ ដែលនាយឮនាងប្រើសព្វនាមអូនបងអីបែបនេះ។
<<យើងភ្ជាប់ជាមួយគ្នាត្រឹមតែឈ្មោះ!នាងគ្មានសិទ្ធិស្និទ្ធស្នាលនឹងខ្ញុំនោះទេអាចហៅបាននៅពេលដែលនៅមុខលោកតានិងប៉ាតែប៉ុណ្ណោះ!>>
ស្រីស្រស់កាលបើឃើញគេមិនទាំងមើលមុខនាងផងនាងក៏ទម្លាក់ដៃចុះហើយអង្គុយបែរមុខចេញទៅក្រៅវិញ។ងាកឆ្វេងក៏ទុក្ខងាកស្តាំក៏ទុក្ខជុំវិញខ្លួនសិទ្ធតែបញ្ហា។
៚វីឡា Jung
ងឺត!គ្រឹប!
រាងក្រាស់ជាប់ហ្វ្រាំងងក់រួចក៏បើកទ្វារដើរចេញទៅបាត់ដោយមិនរងចាំនាង។
YOU ARE READING
My Wife (KH)
Romance"គ្រួសារមួយកើតឡើងពីការផ្សំផ្គុំរវាងមនុស្សចាស់,សន្យារវាងមនុស្សចាស់តែបែបជាឲ្យក្មេងជំនាន់ក្រោយដែលមិនដឹងអីទទួលរ៉ាប់រងទាំងមិនចង់!តើពួកគេអាចធ្វើអ្វីបាន!?" "ដោយសារតែខ្លាចគ្មានអ្នកស្នងដំណែង, ខ្លាចគ្មានទាយាទ, ខ្លាចមិនបានមានចៅទួតហៅ, សុខចិត្តផ្សំផ្គុំមនុស្សពីរ...