[Author's POV]
Seoul
K UniversityRing!!
សម្លេងកណ្តឹងរោទិ៍ឡើងហើយសិស្សានុសិស្សទាំងអស់ក៏នាំគ្នាចូលក្នុងថ្នាក់។
<<ថ្ងៃនេះម៉ោង1យើងត្រូវមកបន្ទប់កីឡាណា៎នាងចូលចិត្តកីឡាអី?>>ពួកគេចេញពីបន្ទប់កីឡាដើរសម្តៅទៅថ្នាក់រៀន។
<<ខ្ញុំគិតថាបាល់បោះ>>
<<ខ្ញុំក៏ចូលចិត្តបាល់បោះដែល!>>Jimin លាន់មាត់ឡើង។
<<heheh>>នាងសើចបន្តិចរួចពួកគេក៏ដើរចូលថ្នាក់។
<<Lingyin!!នាងទើបមកពីណា!?មិនដឹងថាខ្ញុំខំរកនាងទេ!?>>គេរត់មកពីណាមិនដឹងសម្លុតឲ្យនាង។ចំណែកនាងមិនមាត់ហើយក៏មិនខ្ចីមើលមុខគេរួចយកសៀវភៅមកអាន។
<<Min Lingyin!!>>នាយក្តៅឆេវដាក់បង្គុយអង្គុយជិតនាងហើយក្តោបដៃរបស់នាងទើបនាងប្រញាប់ដកចេញ។
<<នាងកុំធ្វើបែបនេះបានទេ?ខ្ញុំមិនចូលចិត្ត!>>គេក្រសោបមុខរបស់នាងឲ្យប្រឈមមុខនិងភ្នែករបស់គេ។
<<បង!តើយើងប្តូរតុគ្នាបានទេ?ខ្ញុំគិតថាបងស្រីចូលចិត្តទីនេះ>>នាងក្រវាសដៃគេចេញហើយងាកសួរសិស្សស្រីដែលអង្គុយជិត Jungkook សិស្សស្រីម្នាក់នោះងក់ក្បាល។
<<ខ្ញុំសុំអង្គុយដែលណា៎!?>>នាងច្បិចចុងច្រមុះ Jungkook បន្តិចរួចយកកាតាបទៅអង្គុយជិតគេ។
<<គ្រូមកហើយ!>>សិស្សប្រុសម្នាក់រត់ចូលមកក្នុងថ្នាក់ស្រែកប្រាប់សិស្សក្នុងថ្នាក់ពេលដែល Taehyung រៀបនឹងថាឲ្យនាង។
ម៉ោងនេះជាម៉ោងច្នៃប្រឌិតហើយលោកគ្រូក្មេងៗសង្ហារៗក៏ឲ្យសិស្សទាំងអស់បែកជាប្រាំក្រុមដោយមួយក្រុមមានប្រាំនាក់ព្រោះសិស្សក្នុងថ្នាក់នីមួយៗមាន25នាក់។
Taehyung អង្គុយក្តាប់ដៃណែនជាប់រហូតពេលឃើញ Lingyin និយាយលេងនិងសើចសប្បាយជាមួយប្រុសផ្សេង។
Ring!!!
កន្លងផុតទៅមួយម៉ោងក៏ដល់ម៉ោងសម្រាប់រៀនជំនាញផ្ទាល់ខ្លួនទើបម្នាក់ៗដើរទៅតាមថ្នាក់ទាំងនោះបន្ទាប់មកក៏ដល់ម៉ោងទទួលទានអាហារថ្ងៃត្រង់និងសម្រាកល្មម។
YOU ARE READING
My Wife (KH)
Romance"គ្រួសារមួយកើតឡើងពីការផ្សំផ្គុំរវាងមនុស្សចាស់,សន្យារវាងមនុស្សចាស់តែបែបជាឲ្យក្មេងជំនាន់ក្រោយដែលមិនដឹងអីទទួលរ៉ាប់រងទាំងមិនចង់!តើពួកគេអាចធ្វើអ្វីបាន!?" "ដោយសារតែខ្លាចគ្មានអ្នកស្នងដំណែង, ខ្លាចគ្មានទាយាទ, ខ្លាចមិនបានមានចៅទួតហៅ, សុខចិត្តផ្សំផ្គុំមនុស្សពីរ...