Part11: Lonely Night

537 19 0
                                    


[Hoseok's POV]

ខ្ញុំបើកទ្វារម្តងបន្តិចៗសន្សឹមៗមើលជុំវិញបន្ទប់វាធ្វើឲ្យខ្ញុំនឹកដល់នាងខ្លាំងបេះដូងទាមទារនាងមកវិញវាស្រែកហៅនាងខ្លាំងណាស់ត្រូវការនាងខ្លាំងណាស់តែប្រហែលនាងមិនឮទេព្រោះ…នាងទៅបាត់ហើយ!

ខ្ញុំបើក laptop មើលកាម៉េរាសុវត្ថិភាពកាលពីថ្ងៃដែលយើងមកដល់ផ្ទះដំបូងខ្ញុំនៅចាំបានពេលចុះមកនោះយើងក៏បានថើបគ្នាម្តងដែលតែខ្ញុំមិនយល់ខ្លួនឯងហេតុអីទៅឱបថើបគេផ្សេងទាំងដែលខ្ញុំមានប្រពន្ធហើយ!មិនតែប៉ុណ្ណោះថែមទាំងធ្វើវានៅមុខប្រពន្ធរបស់ខ្ញុំទៀត!វាប្រាកដជាឈឺណាស់ព្រោះខ្ញុំក៏ទទួលបានអារម្មណ៍មួយនោះពេលដែលដឹងថានាងទៅដើរលេងជាមួយមិត្តភក្តិប្រុស។

ហើយក៏ចាំបានកាលនោះខ្ញុំក្បត់បេះដូងខ្លួនឯងខ្លាំងណាស់!ខ្ញុំបានប្រាប់នាងថាមិនបានស្រឡាញ់នាងហើយដេកជាមួយនាងទាំងបង្ខំថែមទាំងហៅសព្វនាមអូនបងមិនចេញពីចិត្តទៀតតែធាតុពិតខ្ញុំពិតជាស្រឡាញ់នាងស្រឡាញ់ខ្លាំងដល់ថ្នាក់ចង់សម្លាប់អាម្នាក់នោះចោលផងតែ…ខ្ញុំបែរជាប្រាប់នាងបែបនេះទៅវិញ!

ពេលនោះខ្ញុំគ្មានអារម្មណ៍ចង់ធ្វើអ្វីនោះទេគឺចូលបន្ទប់ធ្វើការបន្តការងាររបស់ខ្ញុំតែប៉ុណ្ណោះតែ Mily បានមកហើយក៏យកកាហ្វេឲ្យខ្ញុំមួយកែវពេលផឹកហើយមានអារម្មណ៍ថាក្តៅ!ក្តៅខ្លាំងដល់គ្រប់គ្រងខ្លួនឯងលែងកើតខ្ញុំក៏រត់ចេញពីបន្ទប់ទៅរកប្រពន្ធរបស់ខ្ញុំតែ Mily ចាប់ដៃខ្ញុំជាប់ថែមទាំងដោះសម្លៀកបំពាក់ទាំងអស់ចោលទៀតទើបយកដៃរបស់ខ្ញុំដាក់លើទ្រូងនាងខ្ញុំប្រញាប់ដកចេញទៅរក Lingyin ទៅហើយតែជាតិថ្នាំវាយលុកខ្លាំងទើបខ្ញុំបានធ្វើវាជាមួយ Mily តែខ្ញុំក៏បានការពារដែរ។

មើលទៅអេក្រង់ Laptop នោះទៅ!ខ្ញុំឃើញ Lingyin បើកទ្វារបំណងចង់ហៅខ្ញុំទៅគេងតែបែរជាបិទវិញពេលដែលដឹងថាខ្ញុំកំពុងធ្វើវាជាមួយគេ ហេតុអីមិនព្រមមកលឿនជាងនេះបន្តិច!?
ខ្ញុំក៏ឃើញទឹកភ្នែករបស់នាងទឹកភ្នែករបស់នារីម្នាក់ដែលជាប្រពន្ធរបស់ខ្ញុំហើយក៏ជាស្នេហាពិតប្រាកដមិនមែនមើលឃើញទ្រព្យ។ខ្ញុំជូតទឹកភ្នែកដែលស្រក់មកចុះមកក៏ក្រឡេកឃើញកំប៉ុងថ្នាំមួយលើតុសម្អាងរបស់នាង។នាងឈឺហេ៎!?ឬមួយដែលថាចុកពោះនោះ!?ខ្ញុំឈោងដៃយកកំប៉ុងថ្នាំមកមើលវាជា…ថ្នាំងងុយគេង!នាងប្រើថ្នាំនេះ!?ខ្ញុំបើកមើលក៏ឃើញថាវាជិតអស់ទៅហើយទើបខ្ញុំប្រញាប់ទៅមើលធុងសម្រាម ព្រះជាម្ចាស់!!សុទ្ធសឹងតែជាកំប៉ុងថ្នាំនេះ!ថ្នាំនេះប្រើច្រើនមិនល្អនោះទេអាចស្លាប់ទៀតផងតែនេះ3កំប៉ុងទៅហើយ!ខ្ញុំពិតជាឆ្កួតមែនហើយ!មានប្រពន្ធយកចិត្តទុកដាក់នឹងខ្លួនហើយមិនចេះថែថែមទាំងដេញទៀត!

My Wife (KH)Where stories live. Discover now