[Author's POV]
Jung's Villa
យប់បន្តិចក៏នាំគ្នាបំបែកខ្លួនឡើងទៅគេងរៀងខ្លួនអស់ទៅ។
<<Yinyin ស្អែកត្រូវទៅក្រុមហ៊ុនជាមួយខ្ញុំ!ទៅជួយការងារនៅទីនោះខ្លះក៏ល្អ!>>គេផ្លុំសក់បណ្តើរនិយាយទៅកាន់អ្នកដែលកំពុងរៀបចំអីវ៉ាន់ដាក់ក្នុងប្រអប់មួយបណ្តើរ។
<<លោកមិនគិតចង់ឲ្យខ្ញុំដេកផ្ទះមួយថ្ងៃទេហេ៎!?>>
<<ដេកធ្វើអី!?នាំតែហើមមុខទេ!ទៅធ្វើការជាមួយខ្ញុំទៅបានមើលថែខ្ញុំទៀត!>>គេដើរមកអង្គុយលើគ្រែ។
<<ខ្ញុំជាអ្នកមើលថែមនុស្សចាស់មែនទេ!?>>
<<នេះនាងចង់ថាខ្ញុំចាស់ហេ៎!?>>
<<Oh!!ខ្ញុំមិនបាននិយាយលោកគិតខ្លួនឯង!>>នាងល្អិតដើរទៅសិតសក់បន្តិចហើយលាប skin care.
<<មិនដឹងទេ!ស្អែកត្រូវតែទៅ!ទៅការពារខ្ញុំ!>>
<<ការពារស្អីខ្ញុំមិនមែនអង្គរក្សលោកទេ!>>នាងល្អិតដើរមករៀបចំគ្រែដាក់ខ្នើយឱបឃាំងដូចរាល់ដង។
<<ការពារខ្ញុំពីពួកស្រីៗអស់នោះ!រញ៉េរញ៉ៃ!រំខានខ្លាំងណាស់!>>
<<លោកចង់ថារាល់ថ្ងៃនេះលោកតែងតែនៅជាមួយមនុស្សស្រីជានិច្ចហេ៎!?>>
<<Emm ត្រូវហើយ!ពួកអង្គរក្សអស់នោះធ្វើស្អីពួកនាងនោះមិនបានសោះ!ខ្ញុំគួរតែសាកយកនាងទៅ!>>គេនិយាយដោយគ្រវីកែវ wine មើលស្រាក្រហមដែលនៅក្នុងកែវហើយក៏មិនបានចាប់អារម្មណ៍នឹងនាង។
<<Lingyin!?>>Hoseok ងាកទៅក្រោយខ្នងឃើញនាងគេងទៅហើយ។
<<គេងលឿនយ៉ាងនេះហេ៎!?និយាយគ្នាមិនទាន់ដឹងរឿងផង!>>នាយកម្លោះដាក់កែវលើតុហើយកេះនាងតិចៗហាក់ដាស់ឲ្យភ្ញាក់តែនាងមិនភ្ញាក់គេក៏ដឹងថានាងធ្វើពុតគេនៅជាមួយនាង4ឆ្នាំជាងហើយម៉េចថានាងគិតអីគេមិនដឹងនោះ!?
<<Lingyin!នាងមិនស្រួលខ្លួនហេ៎!?>>នាយកម្លោះស្ទាបថ្ងាសនាងហើយនាងក៏ក្រវាសដៃគេចេញ។
<<ខ្ញុំចង់សម្រាក!>>
<<ស្អែកទៅជាមួយខ្ញុំ!គេងយកកម្លាំងទៅ!>>គេដាក់ខ្លួនគេងជិតនាងហើយបិទភ្លើង។
YOU ARE READING
My Wife (KH)
Romance"គ្រួសារមួយកើតឡើងពីការផ្សំផ្គុំរវាងមនុស្សចាស់,សន្យារវាងមនុស្សចាស់តែបែបជាឲ្យក្មេងជំនាន់ក្រោយដែលមិនដឹងអីទទួលរ៉ាប់រងទាំងមិនចង់!តើពួកគេអាចធ្វើអ្វីបាន!?" "ដោយសារតែខ្លាចគ្មានអ្នកស្នងដំណែង, ខ្លាចគ្មានទាយាទ, ខ្លាចមិនបានមានចៅទួតហៅ, សុខចិត្តផ្សំផ្គុំមនុស្សពីរ...