[Author's POV]
រាងស្តើងយក laptop មកវាយហើយក៏ print ក្រដាសនោះចេញមកវាជា…
លិខិតលែងលះ!
រាងស្តើងផ្តិតមេដៃហើយថែមទាំងចុះហត្ថលេខាឲ្យទៀតជាទូទៅប្រពន្ធដើមលែងលះតែងតែបានទ្រព្រសម្បត្តិពាក់កណ្តាលនៃគ្រួសារតែនាងសុំមិនទទួលយកអ្វីទាំងអស់។
ដៃស្រឡូនដោះចិញ្ចៀនរៀបការចេញហើយដាក់ចូលស្រោមសំបុត្រមួយជាមួយនិងលិខិតលែងលះហើយយកវាទៅឲ្យម៉ែដោះជាអ្នកទុក។គ្រឿងអលង្ការដែលមានលើខ្លួនទាំងអស់ដូចជាក្រវិល,ខ្សែដៃ,ខ្សែ-កមិនលើកលែងសូម្បីនាឡិកាដែល Hoseok ទិញឲ្យនាងកាលពីនៅ Paris នាងដោះសងគេទាំងអស់និងលុយមួយចំនួនចាត់ទុកថាជាលុយដែលនាងសងពេលបាននៅផ្ទះនេះអស់រយៈពេល5ឆ្នាំមកនេះក៏ដាក់ចូលស្រោមសំបុត្រនោះដែរ។
<<អ្នកនាងតូច!>>
<<ម៉ែដោះ!ទុកវាឲ្យគេផង!ផ្តាំប្រាប់លោកតានិងលោកប៉ាថាខ្ញុំសូមទោសដែលមិនបានលាពួកគាត់ដោយផ្ទាល់ខ្ញុំដឹងថាពួកគាត់ស្រឡាញ់ខ្ញុំតែមិនបាច់បារម្ភពីខ្ញុំទេ។ហើយ…ខ្ញុំក៏ដឹងថាម៉ែដោះខ្វល់ខ្វាយពីខ្ញុំដែលតែចាប់ពីពេលនេះតទៅខ្ញុំមិនធ្វើឲ្យម៉ែដោះឈឺក្បាលទៀតទេ លាហើយ!>>
<<អ្នកនាង!!អ្នកនាងទៅណា!?>>
<<ខ្ញុំទៅផ្ទះ!>>នាងនិយាយហើយក៏រត់ចេញមកក្រៅ។
<<បើកទ្វាររបង!>>
<<បើកមិនបានទេអ្នកនាង!>>
<<ហេតុអី!?>>
<<អ្នកប្រុសបញ្ជាមិនឲ្យបើក!>>
<<តែខ្ញុំជាអ្នកនាងរបស់ឯង!មិនមានសិទ្ធិប្រើឯងទេ!?បើគ្មានក៏ឲ្យសោរមកខ្ញុំបើកខ្លួនឯង!>>
<<អ្នកនាង!បើកមិនបានពិតមែន!>>
<<យើងប្រើនាមជាអ្នកនាងរបស់ឯង!បញ្ជាឲ្យឯងបើកទ្វារនេះ!បើមិនចឹងត្រៀមរកការងារថ្មីឲ្យហើយទៅ!>>
<<អ្នកនាង!កុំចឹងអី!ខ្ញុំបើកឲ្យហើយ!>>គេបើកទ្វារឲ្យនាងចេញ។
<<អរគុណ!>>នាងញញឹមដាក់គេបន្តិចហើយរត់ចេញពីនរកមួយនោះទៅ។
YOU ARE READING
My Wife (KH)
Romance"គ្រួសារមួយកើតឡើងពីការផ្សំផ្គុំរវាងមនុស្សចាស់,សន្យារវាងមនុស្សចាស់តែបែបជាឲ្យក្មេងជំនាន់ក្រោយដែលមិនដឹងអីទទួលរ៉ាប់រងទាំងមិនចង់!តើពួកគេអាចធ្វើអ្វីបាន!?" "ដោយសារតែខ្លាចគ្មានអ្នកស្នងដំណែង, ខ្លាចគ្មានទាយាទ, ខ្លាចមិនបានមានចៅទួតហៅ, សុខចិត្តផ្សំផ្គុំមនុស្សពីរ...