[Author's POV]
Busan
សកលវិទ្យាល័យ K គឺជាសកលវិទ្យាល័យដែលធំជាងគេបង្អស់ក្នុងក្រុង Seoul ហើយអ្នកដែលមករៀននៅសាលានេះភាគច្រើនជាជនជាតិជប៉ុននិងចិនមិនសូវមានជនជាតិស្បែកខ្មៅឬស្បែកសទេ។
ដើម្បីចូលសកលវិទ្យាល័យនេះត្រូវតម្រូវឲ្យបេក្ខជនចេះយ៉ាងហោចណាស់ចេះ2-3ភាសាដោយពឹងផ្អែកចំបងទៅលើភាសាអង់គ្លេស។សកលវិទ្យាល័យ K រៀនតែប៉ុន្មានមុខប៉ុណ្ណោះដូចជាគណិតវិទ្យា វិទ្យាសាស្រ្ត ការច្នៃប្រឌិត ភាសាបរទេស(អង់គ្លេស) មុខជំនាញដែលយើងចូលចិត្ត និងកីឡាដូចជាបាល់បោះ បាល់ទះជាដើម៘
បន្ទាប់ពីស្តាប់ការរៀបរាប់ខាងលើរបស់អ្នកគ្រូបន្ទុកថ្នាក់មកក៏ដល់ម៉ោងចេញទៅផ្ទះល្មមដោយអ្នកខ្លះយំល្ហែមល្ហាមផងដែរ។
<<ម៉ាក់!ម៉ាក់!ខ្ញុំជាប់ហើយ!ខុំ្ញទទួលបានអាហារូបករណ៍ទៅរៀននៅ Seoul ហើយ!>>រាងស្តើង Lingyin ស្ពានកាតាបពណ៌ស្វាយភ្លឺរត់ចូលក្នុងផ្សារស្រែកឡូឡាពេញទឹកពេញដីផ្អើលដល់ត្រីក្នុងទឹកចាបលើដំបូលតូបដោយមាន Yangyan ដើរញញឹមញញែមជាប់ពីក្រោយរហូតមកដល់មុខអ្នកជាម្តាយរួចហុចក្រដាសឲ្យគាត់មើល។
<<ម៉ាក់!កូនក៏បានទៅដែល!>>Yangyan
<<មែនអីកូន!?>>រាងចំណាស់លាន់មាត់ស្ទើរតែមិនចង់ជឿនឹងភ្នែកឮផ្ទាល់នឹងត្រចៀក។
<<មែនណាម៉ាក់!>>
<<ណែ!បងប្អូនអើយ~កូនខ្ញុំបានទៅរៀននៅទីក្រុងហើយ!>>អ្នកជាម៉ាក់សប្បាយចិត្តក្រៃលែងអួតប្រាប់អ្នកលក់ត្រីលក់ឥវ៉ាន់ជិតនោះផ្អើលទាំងអ្នកដើរទិញទៀត។ធម្មតាចិត្តជាម្តាយតែងតែចង់អួតកូនខ្លួនប្រាប់គេពីរឿងល្អហើយមិនចឹង?
<<ម៉ាក់ខ្ញុំក៏បានដែរ!>>Lingyin និយាយឡើងពេលឃើញម្តាយខ្លួនមិនរវីរវល់នឹងវត្តមានរបស់នាង។
<<ដឹងហើយ!!>>
<<ចាស៎!>>រាងល្អិតឆ្លើយឡើងទាំងក្រៀមក្រំស្នាមញញឹមពព្រាយមិញនេះរលុបបាត់អស់។
<<ស្លាប់ហើយ!ប៉ាឯងសប្បាយចិត្តស្លាប់ហើយ!>>គាត់សប្បាយអររកអ្វីថ្លែងពុំបានសម្លឹងទៅមុខ Yangyan ដោយមិនមើលមុខ Lingyin ឡើយ។
YOU ARE READING
My Wife (KH)
Romance"គ្រួសារមួយកើតឡើងពីការផ្សំផ្គុំរវាងមនុស្សចាស់,សន្យារវាងមនុស្សចាស់តែបែបជាឲ្យក្មេងជំនាន់ក្រោយដែលមិនដឹងអីទទួលរ៉ាប់រងទាំងមិនចង់!តើពួកគេអាចធ្វើអ្វីបាន!?" "ដោយសារតែខ្លាចគ្មានអ្នកស្នងដំណែង, ខ្លាចគ្មានទាយាទ, ខ្លាចមិនបានមានចៅទួតហៅ, សុខចិត្តផ្សំផ្គុំមនុស្សពីរ...