Part9: Silliness

478 22 0
                                        

[Author's POV]

Night 🌃
9:00

រាងស្តើងមកផ្ទះវិញក៏រៀងយប់ទៅហើយព្រោះអតីតសង្សារបបួលទៅញុាំអីល្ងាចខាងក្រៅហើយក៏មិនបាន call មកប្រាប់អ្នកផ្ទះដែរ។

<<Lingyin!!ទើបមកពីណា!?>>រាងក្រាស់អង្គុយលើសាឡុង2នាក់ Mily ចាំនាងក៏បន្លឺឡើង។

<<ទើបមកពីញុាំអីខាងក្រៅ!>>នាងឆ្លើយហីៗហើយក៏ឡើងទៅលើទៅចំណែកគេក៏ទៅតាមនាង។

គ្រាំង!

<<ហេតុអីបិទទ្វារខ្លាំងៗបែបនេះ!លោកតាសម្រាន្តណា៎!>>នាងល្អិតងាកមកថាឲ្យប្តីខ្លួន។

<<នាងទៅណា!បាត់តាំងពីថ្ងៃទើបតែមកវិញនេះ!>>

<<ប្រាប់ហើយថាទៅផ្សារទិញអីវ៉ាន់ខ្លះហើយក៏ជួបមិត្តញុាំអីខាងក្រៅ!>>

<<ជួបមិត្តហេ៎!?មិត្តគេឱបថើបគ្នាកណ្តាលផ្សារបែបនេះ!>>នាយបោះសំបុត្រមួយទៅលើគ្រែហើយនាងក៏បើកមើល។

<<មិត្តគេឱបថើបបែបនេះចុះទម្រាំមិនមែនមិត្ត!?លួចសុីគ្នាក្នុងបន្ទប់ទឹកហើយមិនដឹង!>>

ផាច់!

<<លោកកុំហួសហេតុពេក!>>

<<ហឹស!ពុតត្បុត!កុំតែបាន Mily ប្រាប់ទេ!កុំអីយើងក៏មិនដឹងថានាងក្បត់ដែល!>>នាយច្រានក្បាលនាងហើយ Lingyin ក៏ងាកទៅតាមកម្លាំងដៃគេ។

<<លោកលួចតាមដានខ្ញុំ?លោកមិនទុកចិត្តខ្ញុំទេ?>>បន្ទាប់ពីមើលរូបថតក្នុងសំបុត្ររួចបេះដូងនាងក៏ឈឺឆិបៗ។

<<ត្រូវ!យើងមិនទុកចិត្តនាងតាំងពីដំបូង!ឃើញមុខមើលធ្លុះដល់ឆ្អឹង!>>

<<ចុះលោកថាស្រឡាញ់ខ្ញុំនោះ!?ស្រឡាញ់គ្នាតែមិនទុកចិត្តគ្នា!?>>ទឹកភ្នែកដែលប្រឹងទប់ក៏ហូរមក។

<<ស្រឡាញ់!?យើងនិយាយកាលនោះគ្រាន់តែបង្ខំខ្លួនឯងប៉ុណ្ណោះ!ដឹងទេ!?ពេលនិយាយឬហៅនាងអូនៗពេញមាត់បែបនេះយើងស្ទើរតែទះខ្លួនឯងទៅហើយ!>>

<<អញ្ចឹងរឿងកន្លងមកជាការសម្តែង?ជាការបង្ខិតបង្ខំ?មិនមែនធ្វើចេញពីចិត្ត?>>

My Wife (KH)Where stories live. Discover now