[Author's POV]
Seoul
៚វីឡា Jung
ទឺត!!
ឡានខ្មៅ BMW រលិបរលោងលូនចូលបរិវេនវីឡាដ៏ធំស្កឹមស្កៃនោះដោយមានអ្នកបម្រើមកទទួល។
<<ធ្វើឲ្យត្រឹមត្រូវតិចទៅ!កុំខ្វះសុជីវធម៌ខ្ញុំដឹងថានាងចង់ចងជើងខ្ញុំ!>>នាងល្អិតមិនមាត់តែដើរតាមគេចូលទៅក្នុងផ្ទះ។
<<លោកតា លោកប៉ានាងមកហើយ!>>គេដាក់បង្គុយលើសាឡុង។
<<ជម្រាបសួរលោកតា អ៊ុំប្រុស>>នាងល្អិតឱនគោរពចាស់ៗតាមទម្លាប់។
<<Yangyan មែនទេ!?>>លោកតាដែលអង្គុយមើលកាយវិការមុខមាត់នាងក៏សួរឡើង។
<<ចាស៎!?មិនមែនទេខ្ញុំឈ្មោះ Lingyin>>
<<Lingyin!?ជាកូនចៅអ្នកណា!?>>
<<ជាកូនស្រីពៅក្នុងគ្រួសារ Min>>
<<ក្រែងគ្រួសារ Min មានកូនតែ2នាក់តើអី!?កូនប្រុសច្បងចំណែកកូនពៅ Yangyan ហេតុអីក៏....មានឯងមួយដែល!?>>
<<គឺខ្ញុំកើតក្រោយបងស្រី5នាទី>>
<<មិនអាច...មិនអាចនោះទេ!បើកើតក្រោយ5នាទីយើងក៏ដឹងឮទាំងសងខាងហើយ!>>
<<ខ្ញុំ..>>
<<មិនអីនោះទេចាំពូនិយាយជាមួយអ្នកដន្លងសិន>>
<<ចា៎..ចាស៎>>
<<កូនទៅលេងនៅខាងក្រៅហើយ>>ដោយសារត្រូវការពេលទុកឲ្យចាស់ៗនិយាយគ្នាទើប Hoseok នាំនាងទៅក្រៅ។
<<មកណេះ!>>គេចាក់កន្ត្រាក់ដៃនាងហើយច្របាច់យ៉ាងខ្លាំងសម្តៅទៅកន្លែងណាមួយ។
<<អួយ៎!ខ្ញុំឈឺណា៎!>>
ឌឹប!
<<ឆ្លើយមក!នាងជានរណា!?មកពីណា!?>>នាយរុញនាងខ្ទប់នឹងជញ្ជាំងខាងក្រោយវីឡាដែលមានការតុបតែងនិងសាងសង់របៀបបារាំងនោះ។
<<ខ្ញុំប្រាប់ហើយតើមិនចឹង!>>នាងរកដើរចេញទៅហើយគេក៏ឃាំងជាប់។
<<នាងនិយាយមិនពិត!>>
<<មិនចង់ជឿក៏មិនអីដែលព្រោះលោកមិនជឿខ្ញុំតាំងពីក្នុងឡាន!>>
KAMU SEDANG MEMBACA
My Wife (KH)
Romansa"គ្រួសារមួយកើតឡើងពីការផ្សំផ្គុំរវាងមនុស្សចាស់,សន្យារវាងមនុស្សចាស់តែបែបជាឲ្យក្មេងជំនាន់ក្រោយដែលមិនដឹងអីទទួលរ៉ាប់រងទាំងមិនចង់!តើពួកគេអាចធ្វើអ្វីបាន!?" "ដោយសារតែខ្លាចគ្មានអ្នកស្នងដំណែង, ខ្លាចគ្មានទាយាទ, ខ្លាចមិនបានមានចៅទួតហៅ, សុខចិត្តផ្សំផ្គុំមនុស្សពីរ...
