ចន ជុនហ្គុក អាយុ23ឆ្នាំជាព្រះរាជទាយាទបាត់ខ្លួននៅក្នុង
ដំណេីរកំសាន្ដក្នុងព្រៃរយះពេលពីឆ្នាំលិចឮដំណឹងថារាង
ក្រាស់នូវមានជីវិត" នរណាផ្ដល់ដំណឹងមួយនេះឲ្យពួកគេដឹង " សម្រែកបន្លឺ
លាន់ពេញព្រៃនាយខឹងញ័រសាច់ខំគេចខ្លួនបំបាំងអត្តសញ្ញា
ណជិតឈឹងព្រោះនាយគ្រាន់ចង់រស់នៅសមញ្ញប៉ុណ្ណោះ
គេចិញ្ចឹមមេីលថែជុងរ៉ាម៉ាយ៉ាងល្អ អ្នកទាំងអស់គ្នាឆ្ងល់ហេីយថាម៉េចជុងរ៉ាម៉ានៅរស់#ត្រឡប់មកទឹកជ្រោះវិញ
អំឡុងពេលជុងហ្គុកលោតចូលក្នុងជ្រោះនាំកូនប្រុសតូច
អាយុមួយឆ្នាំកន្លះទៅជាមួយនាយខំប្រឹងហែលទាំងត្រដាបត្រដួសសំណាងល្អក្រឡេកឃេីញកូនទូរល្មមដាក់ទារក
នឹងកណ្ដាលបឹងជុងហ្គុកហែលទាំងស្រវាំងភ្នែកមេីលលែង
ឃេីញអស់រហូតដ៏ច្រាំងទេីបសន្លប់ស្មារតីសំណាងអ្នកស្រុក
ក្នុងព្រៃជួយរកថ្នាំសង្កូវព្យាបាលរបួសដែល Kanwooបាញ់
ចំពោះចំណែកជុងរ៉ាម៉ាត្រឹមផ្ដាសាយតិចតួចគ្មានបញ្ហាថ្ងៃ
នោះមានក្មេងអាយុបុិនជុងរ៉ាម៉ាទៅលេងទឹកក្បែរបឹងដោយ
សារម្ដាយប្រហែលទេីបកូនលង់ទឹកស្លាប់ជួលពេលខាងកូន
ចៅជុងហ្គុកចុះមករកទេីបសម្រេចថាវាជាសាកសពជុងរ៉ាម៉ា
មកពីផ្ទៃមុខហេីមរលួយមេីលមិនដឹងទេីបពួកគេថាដូច្នេះ
ជុនហ្គុកដឹងខ្លួនឡេីងសម្លឹងមេីលពិដានជ្រួញចិញ្ចេីមចូលគ្នា" ទីនេះជាកន្លែងណា អួយ " ជុងហ្គុកប្រញាប់ក្រោកអង្គុយ
ពេកភ្លេចគិតរឿងរបួសទេីបហូរឈាមជ្រាបតាមបង់រុំថ្ងៃនេះ
ជាថ្ងៃទី5ដែលគេសន្លប់នោះ" អ្នកកំលោះដាក់ខ្លួនគេងស្រួលបួលកុំទាន់អង្គុយរបួសអ្នក
កំលោះជ្រៅណាស់ សំណាងមានស្រុកពួកយេីងចេះវិជ្ជា
ព្យាបាលជំងឺកុំអីអ្នកកំលោះបាត់បង់ជីវិតទៅហេីយ " មេភូមិ
ដាក់ថ្នាំលេីក្បាលដំណេកជួយរាងក្រាស់ឲ្យគេងវិញ" ទីនេះជាកន្លែងណាលោកអ៊ំ " សម្លេងល្វេីយៗស្ដាប់មិនចង់
ឮទោះនាយរឹងមាំក៏មិនអាចមានកម្លាំងស្រែកភ្លាមៗដែរ