" អៅនិយាយព្រមព្រៀងគ្នាម្សិលមិញហេីយណា " ជុងហ្គុក
បន្លឺឡេីងទាំងខកចិត្ដម្សិលមិញក្រែងនិយាយគ្នាដាច់ស្រេច
ហេីយតេីថារៀបការនោះ ម៉ាលីហ្សាអេះក្បាលក្រែងរឿង
ម្សិលមិញគេខឹងក្រោធមិនស្ទេីរហីថាគេព្រមមែនតែនាងគ្មានក្ដីសុខនោះទេ ពេលនុងរាងក្រាស់ប្រៀបដូចបិសាចអុីចឹងក្រសែភ្នែកឡេីងក្រហមប៉ោងសរសៃគេក្ដាប់ដៃសឹង
បាក់តែថ្ងៃនេះវាចម្លែកត្រង់អាចរិតម្ញ៉ិកម្ញ៉ក់សួរដេញដោល
ញ៉ោះសេីចសប្បាយមួយនាងនេះអីវិញ មនុស្សយេីងប្រែ
ប្រួលដូចមនុស្សស្រីមករដូវអុីចឹងតាមមិនទាន់នោះទេ នាង
គ្រវីក្បាលសឹងរឹតទ្រូងឃេីញមនុស្សចំណាស់អាយុប៉ានាង
មកនិយាយរឿងនោះ ។
" អីក៏អីទៅ ថ្ងៃនេះខ្ញុំចង់ចេញទៅក្រៅចង់សុំអនុញ្ញាតលោក
តេីបានទេតែ២ម៉ោងទេ " ម៉ាលីហ្សានឹកឃេីញថានាងអស់
សម្ភារៈផ្ទាល់ខ្លួនដូច្នេះនិយាយសុំអនុញ្ញាតគេចេញទៅខាង
ក្រៅដេីម្បីទិញស្ដុកទុក ។
" ទៅទិញអីគេចាំខ្ញុំជូន " ជុងហ្គុករហ័សចង់ដឹងថារាងតូចចង់
ទៅក្រៅហ្នឹងទិញអីគេមេីលអាការះទ្រង់លាក់លៀមម្ល៉េះម៉ា
អាអនាគតប្ដីឯងសោះហ្នឹង
" រឿងមនុស្សស្រីលោកឯងប្រុសចង់ដឹងអីគេដែរ " រាងតូច
ខាំមាត់សម្លក់មុខរាងក្រាស់ប្រុងតាមតោងស្អឹតមិនឲ្យដាច់
មួយជំហានមែន តាមមិនឈប់អត់ចេះហត់ឆ្ងល់ដែរ
" អួយរឿងមនុស្សស្រីអីគេមកខែមែន ទៅចាំគេទិញឲ្យបាច់
ចេញក្រៅទេទុកឲ្យអនាគតប្ដីទៅទិញ" ជុងហ្គុកចេះនិយាយ
ស្មានៗទៅថាទិញសំឡីអនាម័យសម្រាប់មនុស្សស្រីនាយ
ព្រមចេញមុខកាត់កេរ្ដិ៍ដេីម្បីប្រពន្ធវ័យក្មេងម្នាក់នេះ ។
" នែ... លោកក្ដៅខ្លួនហេីយនរណាប្រាប់ថាខ្ញុំទិញវា " រាង
តូចមុខក្រហមដូចម្ទេសទុំ មនុស្សប្រុសអីមាត់រអិលម្ល៉េះ
" អៅខំទាយថាទិញអាហ្នឹង ចុះទិញអីគេ " ជុងហ្គុកសួរនាំ
ដដែលថានាងចង់ទិញអី
" គ្រឿងក្នុងមនុស្សស្រីចប់ទេ " ម៉ាលីហ្សានិយាយដាក់មួយ
ឃ្លាហ្នឹងភ្លាមចង់គាំងអណ្ដាតខ្មាស់ផងអៀនផង មនុស្សឆ្គួត
ចាប់ចំរិតនាងសួរអារឿងហ្នឹងម្ល៉េះគួរឲ្យស្អប់ រាងក្រាស់បាត់
មាត់និយាយលែងចេញមែនខ្មាស់ទេតែតាមសង្កេតទឹកមុខ
នាងកំពុងឱនមុខចុះ នាយញោចស្នាមញញឹមចុងមាត់មាន
បំណងធ្វេីបាបនាងច្បាស់ណាស់ ។
" លេខប៉ុន្មាន " ជុងហ្គុកសួរទាំងកំបុតក្បាលកំបុតកន្ទុយអីគេ
អាលេខប៉ុន្មានហ្នឹង នាយចង់សំដៅពីអីគេ
" ហាស៎ លេខប៉ុន្មានហ្នឹងអីគេ " រាងតូចធ្វេីភ្លិះៗមិនដឹងខ្យល់
សួរគេថាបញ្ជាក់ទៀត
" ដេីមទ្រូងនាងពាក់លេខប៉ុន្មានចាំខ្ញុំបញ្ជាកូនចៅទិញឲ្យ "
" អាយ មនុស្សឡប់ លោកឯងសួររឿងហ្នឹងរកងាប់អី "
" អៅបេីមិនសួរម៉េចដឹងទំហំទៅ យីអៀនអីថ្ងៃផ្សំដំណេកគង់ដឹងដដែលសោះ " រាងក្រាស់និយាយឆៅៗម៉ង់អត់ខ្លាច
ចិត្ដរាងតូចអីតិចសោះ
" ឈប់និយាយមួយលោកឯងហេីយ " ម៉ាលីហ្សារត់ចេញតែម្ដងមនុស្សអីមាត់ឆៅនិយាយដល់ៗចេះសួរកេីតថានាង
ដេីមទ្រូងនាងពាក់លេខប៉ុន្មានយីអាណាឆ្លេីយចេញ ។
ថ្ងៃថ្មី ជុងហ្គុកបបួលរាងតូចដេីរកំសាន្ដនៅឯសមុទ្រកោះជេជូ
កាលពីយប់មិញ មិនដឹងកេីតអីខ្មោចចូលមិនខានមកគោះទ្វា
បន្ទប់ទាំងយប់កណ្ដាលអធ្រាត្រស្មានគោះមានការអីតាមពិត
ឲ្យនាងរៀបចំឥវ៉ាន់ដេីរលេងផង ហេីយអាគ្រឿងក្នុងគេទិញ
មកនោះដូចគ្រូទាយត្រូវសាហាវសង្ស័យលួចមេីលម៉ង់ រាងតូចអូសវ៉ាលីបណ្ដេីញញឹមបណ្ដេីរមានក្ដីសុខព្រោះថាថ្ងៃនេះ
នាងបានរំសាយអារម្មណ៍ហេីយ តាំងពីមកកូរ៉េនេះណានាង
បានទៅភ្នំមួយគត់ក្រៅពីហ្នឹងទទេសុទ្ធ រាងក្រាស់ជួយលេី
វ៉ាលីដាក់គូទឡាន រួចប្រាប់សារ៉ាបេីកឡានចេញទៅ ។
" គេងសិនទៅទ្រាំដល់ប្រហែល៣ឬ៤ម៉ោងឯណោះ " រាង
ក្រាស់និយាយប្រាប់នាងឲ្យសម្រាកសិនព្រោះឃេីញនាង
ស្ងាប់រហូតតាំងពីចេញមកម្ល៉េះ ប្រហែលមកពីរំខានដំណេក
នាងកាលពីយប់ផងមិនដឹង ម៉ាលីហ្សាងក់ក្បាលផ្អែកក្បាល
ហ្នឹងស្មារឹងមាំរបស់គេ ឡានវិលកង់លេីដងវិថីស្ងប់ស្ងាត់គ្មាន
ឡានឆ្លងកាត់ សារ៉ាលួចមេីលតាមកន្ទុយភ្នែកឃេីញជុងហ្គុក
វែកសក់ចេញពីមុខកាយវិការរាងក្រាស់ធ្វេីបែបនេះវាពិតជា
ទន់ភ្លន់មែនទែន គេអត់ញញឹមមិនបាន ប្រហែលចៅហ្វាយ
ធ្លាក់អន្លង់ស្នេហ៍រាងតូចផងមិនដឹង ។
" សារ៉ាការងារមានបញ្ហាអីខ្លះទេ " ជុងហ្គុកសួរចំណិតម្សិល
មិញរវល់ញ៉ោះរាងតូចពេកភ្លេចគិតរឿងការងារ គេមិនមែន
មនុស្សលេងភ្លេចការងារអុីចឹងទេ វាលេីកទីមួយហេីយ
" បញ្ហាតិចតួច ខ្ញុំដោះស្រាយជូនរួចរាល់ហេីយទាន "
" ហឹម ល្អហេីយអុីចឹង " រាងក្រាស់ងក់ក្បាលងាកមុខសម្លឹង
មេីលព្រៃព្រឹក្សាអ្នកតាវល្លិ៍នាយចុចកញ្ចក់ទម្លាក់បន្ដិចខ្យល់
បកផាត់ប៉ះផ្ទៃមុខ កម្រណាស់ដែរគេដេីរចេញមកខាងក្រៅឆ្ងាយបែបនេះអស់ធំត្រឹមភ្នំនេះឯងតែចម្លែកម៉េចក៏បបួលស្រី
តូចមកដេីរលេងដូច្នេះ នាយក៏មិនយល់អំពេីខ្លួនឯងដែរ ។
" យេីងគិតថាគួរសាកល្បងបេីកចិត្ដស្រឡាញ់នាងសិនចុះ "
រាងក្រាស់និយាយបន្លឺក្នុងចិត្ដថាគេបេីកឪកាសឲ្យម៉ាលីហ្សា
គេសាករៀនមេីលអំពេីល្អរបស់នាងរិះគិតថាគួរជ្រេីសរេីស
ផ្លូវសងសឹកឬដេីរចេញធ្វេីតាមបេះដូងរបស់ខ្លួន ( ធ្វេីតាមបេះដូងទៅប្រូហ្គុក)
សរសេរដោយ៖ម៉ូ